បច្ចេកវិទ្យា
ឈ្វេងយល់ អំពី សង្រ្គាម Social Media នាពេលបច្ចុប្បន្ន
នៅក្នុងឆ្នាំ២០២៣ ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងសាកលលោកបានកើនឡើងដល់ ៤,៩ ប៊ីលាននាក់ ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ប្រមាណជា ៥,៨៥ ប៊ីលាននាក់នៅឆ្នាំ២០២៧ ដែលតួលេខនេះបានធ្វើឱ្យការប្រកួតប្រជែងរវាងថ្នាលបណ្តាញសង្គមកាន់តែមានភាពខ្លាំងឡើង។ នេះបើយោងតាមករណីសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០។
ក្រុមហ៊ុនបណ្តាញសង្គមបានបង្កើតមុខងារថ្មី និងធ្វើបច្ចុប្បន្នភាពថ្នាលរបស់ខ្លួន ដោយមានលក្ខណៈស្រដៀងគ្នាទៅនឹងមុខងាររបស់ថ្នាលផ្សេងទៀតដែលកំពុងមានប្រជាប្រិយភាព ជាហេតុធ្វើឱ្យបន្ទាត់ខណ្ឌចែកភាពលេចធ្លោ និងមុខងារពិសេសរវាងថ្នាលបណ្តាញសង្គមពីមុនលែងមានទៀតហើយ។
ការលួចចម្លង លក្ខណៈពិសេសរបស់គ្នាមិនមែនជារឿងថ្មីឡើយ នៅក្នុងពិភពបណ្តាញសង្គម ជាក់ស្តែង ដំបូងកម្មវិធី Instagram ត្រូវបានគេស្គាល់ថា ជាកម្មវិធីសម្រាប់បង្ហោះរូបភាពដ៏មានការពេញនិយមតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់មក Instagram បានរួមបញ្ចូលមុខងារ Stories បន្ថែមដោយមើលឃើញពីប្រជាប្រិយភាពរបស់មុខងារនេះនៅក្នុងកម្មវិធី Snapchat ។ Instagram ក៏បានបង្កើត Reels ដើម្បីប្រកួតប្រជែងជាមួយ TikTok ព្រមទាំងបានចាប់ផ្តើមមុខងារមួយហៅថា Remix for Reels ដែលត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងមុខងារ Duet ដ៏ពេញនិយមរបស់ TikTok ផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុន Meta បានដាក់ដំណើរការថ្នាលបណ្តាញសង្គមថ្មីមួយដែលមានឈ្មោះថា Threads ជាកម្មវិធីបង្កើតឡើងមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងកម្មវិធី Twitter ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំង ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងចាប់តាំងពីការប្រកាសដាក់ឱ្យដំណើរការកម្មវិធី Threads ថ្នាលនេះបានប្រមូលផ្តុំអ្នកចុះឈ្មោះជាង ១០០ លាននាក់ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាដៃគូប្រកួតប្រជែង Twitter ដ៏ធំបំផុតនាពេលបច្ចុប្បន្ននៅក្នុងពិភពបណ្តាញសង្គម។
មិនយូរប៉ុន្មាន Elon Musk បានផ្លាស់ប្តូរម៉ាកយីហោឡើងវិញ ដោយប្តូរពី Twitter ទៅជា “X” នៅចុងខែកក្កដាផងដែរ។ នៅក្រោយការប្រកាសរបស់ Elon Musk បន្តិច TikTok ក៏បានប្រកាសពីមុខងារថ្មីរបស់ខ្លួន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះអត្ថបទដោយមានផ្ទៃខាងក្រោយ និងសំឡេងអមជាមួយបាន។ ការប្រកួតប្រជែងរវាងក្រុមហ៊ុនធំៗទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាច្រើន និងធ្វើឱ្យបណ្តាញសង្គមមានភាពចលាចលផងដែរ៕
អត្ថបទ៖ ផល ធារិត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ