Connect with us

កីឡា

កម្ពុជាទទួលបានជ័យជម្នះលើម៉ុងហ្គោលី ២-១ ជើងឯក AFC U23 Asian Cup

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-១ លើ​ក្រុម U23 ម៉ុងហ្គោលី សម្រាប់​​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​​​ ជើង​ឯក​យុវជន​អាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំ (AFC U23 Asian Cup Qatar 2024)​ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​វគ្គ​ទី១ ក្រុម​យុវជន​កម្ពុជារក​បាន​២​គ្រាប់ដោយ​កីឡាករ សរ រតនា នៅទី​៣០ និង សា ទី​នៅ​ទី​៤៥ ប៉ុន្តែ​នៅ​វគ្គ​ទី២ ម៉ុងហ្គោល​តាម​បាន​១​គ្រាប់​វិញ​ដោយ​កីឡាករ Bat-Oril Gerelt-Od នៅ​នាទី​៥៣ ដែល​រក្សា ២-១ រហូត​ចប់​ការ​ប្រកួត។

ការ​ប្រកួត​ទី១ ក្រុម U23 កម្ពុជា​រក​បាន​១​ពិន្ទុ​ពី​លទ្ធផល​ស្មើលីបង់ ២-២ និង​បាន​៣​ពិន្ទុ​ពេញ​ពី​ជ័យជម្នះ​លើ​ម៉ុងហ្គោលី ដូច្នេះ​យុវជន​កម្ពុជា​មាន​​៤​ពិន្ទុ​ដែល​​មាន​ឱកាស​សម្រាប់ការ​អ៊ុត​មើល​​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល ខណៈ​ម៉ុងហ្គោលីនៅ​បាត​តារាង​គ្មាន​ពិន្ទុ​ បន្ទាប់​ពី​ចាញ់​​៣​ប្រកួត។

ការ​ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣​ ក្រុមយុវជន​កម្ពុជា​ត្រូវ​ប៉ះ​ក្រុមម្ចាស់​ផ្ទះ​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ ហើយ​ជា​ក្រុម​ខ្លាំង​ត្រូវ​បាន​គេរំពឹង​ថា នឹង​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល J ជា​មួយ​កម្ពុជា លីបង់ និង​ម៉ុងហ្គោលី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ នាទីutes មុន

រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងកសិកម្ម ឧបត្ថម្ភថវិកា ២៥០០ ដុល្លារ ជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកឆ្លូង

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យជាគោលដៅកម្សាន្តអន្តរខេត្ត

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

បំណាក់ដី និងទឹកជំនន់​រហ័ស​សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

លោក ត្រាំ ប្រកាស​គម្រោង​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ AI

Sokha Hotels

ព័ត៌មានពេញនិយម