Connect with us

ព័ត៌មានជាតិ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បំភ្លឺ​ជូន​សាធារណជន​ជុំវិញ​ការ​បង្ហោះ​រូបភាព​វីដេអូ​០១​ឃ្លី​ប​ ករណី​ហិង្សា​០១​កន្លែង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា នៅ​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយនេះ​នា​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២៣ ពិនិត្យឃើញ​មាន​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​មួយចំនួន បាន​យក​រូបភាព​តាម​កាមេរ៉ា​សុវត្ថិភាព​០១​ឃ្លី​ប មក​បង្ហោះ​ស៊ែរ​ចែករំលែក​ត​គ្នាៗ​លើ​ករណី​ហិង្សា​០១ បានកើត​ឡើង​រវាង​ក្រុម​ក្មេង​ទំនើង​០២​ក្រុម បាន​វាយ​កាប់​គ្នា​ប្រើប្រាស់​ដំបង កាំបិត​បុ័ងតោ នៅ​ចំណុច​ខាងមុខផ្ទះ​សំណាក់​៣$ ទល់មុខ​ផ្សារ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​០២:៣០​នាទី​ទាបភ្លឺ ឈានចូល​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ហិង្សា​នេះ​បាន​បង្កឱ្យមាន​អ្នករងរបួស​០២​នាក់ ​ទី​១៖ បុរសជាប្រជាការពារ​ម្នាក់ ត្រូវ​បាន​ក្រុម​ជនបង្ក​កាប់​ត្រូវ​បណ្តាលឱ្យ​រង​របួស​ខណៈ​ជនរងគ្រោះ​ទៅ​ឃាត់​ក្រុម​ក្មេង​ទំនើង​កំពុង​ឈ្លោះ​គ្នា ដោយឡែក​អ្នករងរបួស​

​ទី​២៖ ជា​ក្មេង​ទំនើង​បក្ខពួក​ក្រុម​ជនបង្ក​ដែល​ត្រូវបាន​បក្ខពួក​របស់ខ្លួន​កាប់​ត្រូវ​ដាច់​ម្រាមដៃ​០៣ ដោយសារតែ​កាប់​គូរ​សត្រូវ​ខុស​បែរមក​ត្រូវ​គ្នាឯង​។​

​ចំពោះ​ករណី​ហិង្សា​ខាងលើ​ក៏​សូម​បញ្ជាក់​ថា ក្រោយ​កើតហេតុ​នោះ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោក​ស្នងការរង ទទួល​ដឹកនាំ​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឧ​ត្ត​ម​សេនីយ៍​ទោ ហេង រតនា និង​លោក​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ វរសេនីយ៍ឯក ម៉ន វុទ្ធី ដើម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​បង្ក្រាប​។

បន្ទាប់មក​ជនសង្ស័យ​ចំនួន​០៤​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្ទាប់ ហើយក៏​បាន​កសាង​សំណុំរឿង​ចាប់​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រួចហើយ​។

ការ​បកស្រាយ​បំភ្លឺ​ជូន​សាធារណជន គឺ​ដើម្បី​កុំ​ឱ្យ​មានការ​ភាន់ច្រឡំ​ថា​ ហេ​តុ​ការណ៍​នេះ ​ទើបតែ​កើតឡើង​ថ្មីៗ​។ ការពិត​ករណីនេះ​ដែល​ភ្ជាប់​មកជា​មួយ​រូប​ភាព​ក​ម្លាំ​ង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​បាន​ជន​បង្ក​០៤​នាក់​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២៣ មក​ម្ល៉េះ។​ ខ្លឹមសារ​ដូច​បានបញ្ជាក់​ជូន​ខាង​លើ​ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម