KPT+
មហាសេដ្ឋីសិង្ហបុរី ធ្លាប់ជាក្មេងលក់សំណាញ់បង់ត្រី
លោក Goh Cheng Liang ជាមហាសេដ្ឋីលំដាប់ទី៣ នៃប្រទេសសិង្ហបុរី ដែលមានទ្រព្យសម្បត្តិសរុប ១៩.៤ ប៊ីលានដុល្លារអាមេរិក។ នេះយោងតាមការចុះផ្សាយទស្សនាវដ្តី Forbes ឆ្នាំ ២០២០។
មហាសេដ្ឋីវ័យ ៩៣ ឆ្នាំរូបនេះ ជាអតីតជាក្មេងក្រីក្ររៀនត្រឹមបឋមសិក្សាប៉ុណ្ណោះ។ លោកចាប់ផ្តើមជីវភាពដោយធ្វើជាអ្នកលក់សំណាញ់បង់ត្រី ប៉ុន្តែបច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុនថ្នាំលាប Nippon Paint Holdings ដ៏ធំនៅងតំបន់អាស៊ី។
ការចាប់ផ្ដើមរកស៊ីដំបូង
លោក Goh ឈប់រៀននៅអាយុ ១២ ឆ្នាំ ដោយសារឪពុកម្តាយក្រីក្រ ហើយគ្រួសារបញ្ជូនលោកឲ្យទៅជួយលក់សំណាញ់បង់ត្រីជាមួយបងថ្លៃនៅម៉ាឡេស៊ី។ លោកវិលត្រឡប់ទៅស្រុកកំណើតឯប្រទេសសិង្ហបុរីវិញនៅឆ្នាំ ១៩៤៣ រួចបានបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយលក់ទឹកកាបូន ប៉ុន្តែវាបរាជ័យ។
ក្រោយមកលោកប្រែខ្លួនធ្វើជាអ្នកលក់នៅហាងលក់ឌីសមួយ រហូតក្លាយជាអ្នកលក់ពូកែម្នាក់។
ការឆក់យកឱកាសអាជីវកម្ម
ក្នុងឆ្នាំ ១៩៤៩ លោក Goh បានឃើញជនជាតិអង់គ្លេសដេញថ្លៃយកសិទ្ធលក់ថ្នាំលាប ហើយលោកបានទិញវត្ថុធាតុដើមលាយថ្នាំលាបពីរបីធុង រួចប្រើបទពិសោធន៍ផ្សេងៗដែលធ្លាប់ជួប រួមទាំងចំណេះដឹងផ្នែកគីមីខ្លះ ដើម្បីបង្កើតផលិតផលថ្នាំលាបមួយដោយដាក់ឈ្មោះថា Pigeon Paint។ មួយឆ្នាំបន្ទាប់ពីនោះ លោកបានក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពល ដោយសាររដ្ឋាភិបាលសិង្ហបុរី រឹតបន្តឹងលើការនាំចូលថ្នាំលាប ព្រោះតែសង្គ្រាមកូរ៉េ។
ការពង្រីកវិសាលភាពជំនួញ
នៅឆ្នាំ ១៩៥៩ មហាសេដ្ឋីសិង្ហបុរីរូបនេះ បានចុះកិច្ចព្រមព្រៀងធ្វើជាដៃគូរចែកចាយផលិតផលឲ្យក្រុមហ៊ុន Nippon Paint Holdings របស់ជប៉ុន។ ក្រោយមកទៀត លោកបង្កើតក្រុមហ៊ុន Nippon Paint South-East Asia Group ហើយបានពង្រីកវិសាលភាពក្លាយជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេនៅអាស៊ី ដោយដាក់សាខានៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន និងហ្វីលីពីន។
បច្ចុប្បន្ន ក្រុមហ៊ុន Nippon Paint Holdings ត្រូវបានកាន់កាប់ដោយកូនប្រុសតែម្នាក់របស់លោក Goh Cheng Liang គឺលោក Goh Hup Jin។ ប៉ុន្តែខ្សែជីវិតអតីតក្មេងប្រុសក្រីក្រម្នាក់លោក Goh Cheng Liang ប្រែក្លាយជាមហាសេដ្ឋីល្បីល្បាញទូទាំងពិភពលោក ដែលមានមនុស្សជាតិរាប់លាននាក់រៀនសូត្រតាម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bloomberg

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ