Connect with us

សន្តិសុខសង្គម

បុរសម្នាក់បង្ខំឱ្យមិត្តស្រីផ្ទេរលុយជាង ២ ពាន់បាត ចូលក្នុងគណីរបស់ខ្លួន ហើយប្រើហិង្សា

បានផុស

នៅ

បុរសជនជាតិថៃម្នាក់មករស់ក្នុងស្រុកខ្មែរបានបង្ខំឱ្យសង្សារផ្ទេរប្រាក់ជាង ២ ពាន់បាតចូលក្នុងគណនីរបស់ខ្លួន ហើយបានអូសបង្ខំឲ្យសង្សាចូលក្នុងបន្ទប់ឲ្យលេងប្រដាប់ភេទខ្លួនហើយបានយកដបទឹកសុទ្ធញាត់ចូលទ្វារមាសបណ្តាលឲ្យសង្សាខ្លួនរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលម៉ោង ២ ថ្ងៃទី ៥ ខែកញ្ញា នៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីជនរងគ្រោះ ឈ្មោះ អាំងថុង ភីយ៉ាផន អាយុ២៥ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរត់ទៅដាក់ពាក្យប្តឹងនៅកងរាជអាវុធហត្ថក្រុង ក្រោយពីទទួលបានព័ត៌មានហើយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកំលាំងអាវុធហត្ថ១ក្រុមចុះឃាត់ខ្លួនជនសង្ស័យបាននៅចំណុចបន្ទប់ជួលម្តុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងដើម្បីសួនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យមាន ឈ្មោះ វរ៉ាឆេត សាប់ប៉ាសាន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ  ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យ និងជនរងគ្រោះជាសង្សា និងគ្នារស់នៅជាមួយគ្នា ជិត១ឆ្នាំមកហើយ នៅថ្ងៃកើតហេតុនោះ ទាំង២នាក់បានមកផឹកស៊ីនៅកន្លែង១ ស្រាប់តែឈ្លោះប្រកែកគ្នាបន្តិចបន្តួច ហើយបាននាំគ្នាជិះម៉ូតូកង់បីទៅបន្ទប់ជួលដែលខ្លួនស្នាក់នៅជាមួយគ្នា ពេលទៅដល់បន្ទប់ជនរងគ្រោះមិនព្រមចូលទៅក្នុងបន្ទប់ទេពេលនោះ ជនសង្ស័យបានចាប់អូសដៃជនរងគ្រោះ ចូលក្នុងបន្ទប់ ហេីយបានបង្ខំជនរងគ្រោះឲ្យផ្ទេរប្រាក់ចំនួន ២.០២៩ បាត ទៅក្នុងគណនីរបស់ខ្លួន ហេីយបានបង្ខំឲ្យជនរងគ្រោះដោះសម្លៀកបំពាក់ហើយឲ្យលេងប្រដាប់ភេទរបស់ខ្លួនទៀត ស្របពេលនោះដែរជនសង្ស័យបាន យកដបទឹកសុទ្ធញាត់ចូលទ្វាមាសជនរងគ្រោះបណ្តាល​រងរបួសហូរឈាមរបួសធ្ងន់ពេលនោះជនសង្ស័យបានចូលបន្ទប់ទឹក ជនរងគ្រោះបានត់ចេញពីបន្ទប់ទាំងអាក្រាតកាយ  ជនសង្ស័យ បានរត់មកចាប់អូសជនរងគ្រោះចូលបន្ទប់វិញ ពេលនោះអ្នកជួលជាប់បន្ទប់គ្នាជាជនជាតិថៃ បានជួយហើយបានយកសម្លៀកបំពាក់ឲ្យជនរងគ្រោះ ស្លៀកពាក់បាន បញ្ជូនជនរងគ្រោះទៅសំរាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃបាន២ថ្ងៃ ទើបត្រលប់មកវិញ ហើយបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយតែម្តង។

លោវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារ ភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចដែលជនរងគ្រោះបានចោទប្រកាន់ពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព ជនសង្ស័យកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម