Connect with us

ព័ត៌មានអន្ដរជាតិ

ប្រេស៊ីល ធានាថា លោក Putin នឹងមិនត្រូវចាប់ខ្លួនក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំ ២០២៤ ឡើយ

បានផុស

នៅ

ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បាននិយាយកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងមិនត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប្រេស៊ីលឡើយ ប្រសិនបើមេដឹកនាំរូបនេះចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នៅទីក្រុង Rio de Janeiro នាឆ្នាំក្រោយ ។

លោក Luiz Inacio Lula da Silva

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Firstpost នៅខាងក្រៅកិច្ចប្រជុំ G20 ក្នុងរដ្ឋធានីញូវដេលី, លោក Lula បានលើកឡើងថា លោក Putin នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំក្រោយ ហើយរូបលោកផ្ទាល់ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ BRICS ដែលនឹងរៀបចំឡើងនៅប្រទេសរុស្ស៊ី មុនពេលកិច្ចប្រជុំនៅទីក្រុង Rio ។

លោក Lula ជឿជាក់ថា “លោក Putin អាចអញ្ជើញទៅប្រទេសប្រេស៊ីលបានយ៉ាងងាយស្រួល ហើយអ្វីដែលខ្ញុំអាចនិយាយទៅកាន់អ្នកបាននោះគឺថា ប្រសិនបើខ្ញុំនៅតែជាប្រធានាធិបតីប្រេស៊ីល ហើយលោក Putin អញ្ជើញមកប្រទេសប្រេស៊ីលនោះ វាគ្មានផ្លូវដែលមេដឹកនាំរុស្ស៊ីរូបនេះនឹងត្រូវចាប់ខ្លួននោះទេ” ។

លោក Vladimir Putin

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក Putin កាលពីខែមីនា ដោយចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីរូបនេះពីបទឧក្រិដ្ឋកម្មសង្រ្គាម ក្នុងការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់ ខណៈប្រេស៊ីលក៏ជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងមូស្គូ​បាន​បដិសេធ​ថា កងកម្លាំង​របស់ប្រទេសរុស្ស៊ី​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​បាន​បង្ខំ​កុមារ​អ៊ុយក្រែន ដូចការចោទប្រកាន់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើយ ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំ២០២២ មក លោក Putin បានអវត្តមានកិច្ចប្រជុំលើឆាកអន្តរជាតិជាច្រើនលើកច្រើនសារ ជាពិសេសកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលីកាលពីថ្ងៃសៅរ៍ ដោយបានបញ្ជូនរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ទៅចូលរួមជំនួស ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Reuters

ចុចអាន ៖ លោក Modi លែងប្រើឈ្មោះប្រទេស “ឥណ្ឌា” ក្នុងកិច្ចប្រជុំកំពូល G20

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៤ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម