Connect with us

ជីវិតកម្សាន្ដ

អ្នកគ្រប់គ្រងចេញមុខឆ្លើយតប ក្រោយធ្លាយរូប Mario ត្រូវប៉ូលិសចាប់ខ្លួន

បានផុស

នៅ

វាបានក្លាយជាប្រធានបទក្តៅ បន្ទាប់ពីរូបថតមួយសន្លឹកត្រូវបានចែករំលែក​លើបណ្ដាញអ៉ិនធើណេតពីតារាសម្ដែងប្រុស Mario Maurer ឈរកៀកជាមួយ​មន្ត្រី​ប៉ូលិស​នៅ​ចំហៀង ហើយ​ភ្ជាប់​ជាមួយសំណេរថាលោកត្រូវចាប់ខ្លួនហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពមួយសន្លឹកនោះ ​វា​ស្រដៀង​នឹង​រូបថត​ព័ត៌មាន​ដែល​បញ្ជាក់​ថា ​”‘រឿងអាស្រូវដែលធ្វើឲ្យផ្អើលពេញប្រទេសថៃ Mario Maurer តារាថៃ ត្រូវបានចាប់ខ្លួននៅចំពោះមុខហ្វូងមនុស្ស”។ ដោយឫសគល់នៃបញ្ហា គឺមកពី Mario បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយ។

យ៉ាងណាមិញ​កាលពីពេលថ្មីៗនេះ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Mario ចេញ​មក​បញ្ជាក់​រឿង​នេះកុំឲ្យអ្នកគាំទ្រមានចម្ងល់ទៀតថា រូបភាព​នេះ​ជា​ព័ត៌មាន​ក្លែងក្លាយ។ វាមិនពិតទាល់តែសោះ។

ទោះបីជាយ៉ាងណាក៏ដោយ តាមការស៊ើបអង្កេតបន្ថែមទៀត គេបានរកឃើញថា រូបភាពនេះមិនត្រូវបានបង្ហោះជាធម្មតាទេ។ ប៉ុន្តែវាជាការផ្សាយពាណិជ្ជកម្មតាមរយៈ Facebook ដូច្នេះគេសន្មត់ថាជាការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដែលបង្ក​ឲ្យ​មានការចាប់អារម្មណ៍ ឬភ្ញាក់ផ្អើល។ បន្ទាប់មកបញ្ឆោតមនុស្សឲ្យចុចលើតំណភ្ជាប់ដែលភ្ជាប់ទៅការផ្សាយពាណិជ្ជកម្ម។ នេះ​អាច​ជា​ទង្វើ​ដើម្បី​ផលប្រយោជន៍​អ្នក​បោកប្រាស់តែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Aff ទម្លាយថា នាង​ជាមិត្ត​ស្និទ្ធស្នាល​នឹងលោកភិថា មកជាង ២០ឆ្នាំហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ទីក្រុង Barcelona ប្រកាសឈប់ជួលអាផាតមិនឲ្យទេសចរបរទេស ត្រឹមឆ្នាំ​២០២៨

សន្តិសុខសង្គម៤ នាទី មុន

រដ្ឋបាលខណ្ឌ៧មករា ប្តេជ្ញាបន្តបម្រើលើការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យមានប្រសិទ្ធិភាព និងលឿនរហ័ស

ព័ត៌មានជាតិ៦ នាទី មុន

មន្រ្តី​និង​អ្នក​បច្ចេកទេស​ចិន សិក្សាគម្រោង​​ស្តារ​​ផ្លូវ​ជាតិលេខ ៨ ពីព្រែកតាមាក់ទៅ​ពញាក្រែក

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

យានអវកាសចិន ជោគជ័យ នាំយកសំណាកដ៏កម្រពីឋានព្រះចន្ទ មកផែនដីដើម្បីសិក្សា

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ថៃ ត្រៀម​បញ្ជូន​ពលករ​ទៅ​អ៊ីស្រាអែល​វិញ ទោះ​សង្គ្រាម​នៅ​ទីនោះ​​មិន​ទាន់​ចប់

Sokha Hotels

ព័ត៌មានពេញនិយម