Connect with us

ព័ត៌មានអន្ដរជាតិ

រូបសំណាកធ្វើពីមាស ដែលរងការរិះគន់នៅ កូរ៉េខាងត្បូង ពេលនេះមានតម្លៃមហាសាល

បានផុស

នៅ

រូបសំណាកធ្វើពីមាសកាលពីជិត ២០ ឆ្នាំមុន ដែលត្រូវបានគេរិះគន់ថាខ្ជះខ្ជាយថវិកាជាតិ ពេលនេះស្រាប់តែមាន​តម្លៃកើនឡើងខ្ពស់សឹងមិនជឿ ដោយសារតែតម្លៃមាស​កើនឡើងនាបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន JoongAng News បានបញ្ចាក់ឲ្យដឹងថាក្នុងឆ្នាំ ១៩៩៩ នៅក្នុងអណ្តូងរ៉ែមាសដែលគេ​បោះបង់ចោល​មួយក្នុងស្រុក Hampyeong ខេត្ត South Jeolla ប្រទេសកូរ៉េខាងត្បូង មានសត្វប្រចៀវដែលមានរោមពណ៌លឿងដ៏កម្របានបង្ហាញខ្លួន។ ប្រភេទសត្វប្រចៀវនេះ ​ត្រូវបានអ្នកជំនាញចាត់ទុកថាបានផុតពូជទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។

ដោយដឹងថា អណ្តូងរ៉ែមាសនេះអាចត្រូវបានកេងប្រវ័ញ្ចឬការចង់បានពីឈ្នួញចូលមក ទើបរដ្ឋាភិបាលស្រុក Hampyeong បាន​សម្រេចចិត្ត​សាងសង់​រូបសំណាកសត្វប្រចៀវមាស ដោយមានគោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​កាន់​ទឹកដី​នៃ​គីមឈី។

នៅឆ្នាំ ២០០៥ បន្ទាប់ពីកិច្ចប្រជុំ និងការពិភាក្សាជាច្រើន មន្ត្រីនៃស្រុក Hampyeong បានសម្រេចចំណាយប្រាក់ ២.១លានដុល្លារ ដើម្បីទិញមាស ១៦២គីឡូក្រាម និងប្រាក់ ២៨១ គីឡូក្រាម ដើម្បីសាងសង់រូបសំណាកកម្ពស់ ២.១៣ម៉ែត្រ។

អ្នកដែលនៅពីក្រោយការងារនេះគឺជាងចម្លាក់ជនជាតិកូរ៉េដ៏ល្បីល្បាញ Byun Kun-ho ដែលបានចំណាយ​ពេលប្រហែល៣ ឆ្នាំ ដើម្បីឆ្លាក់សត្វប្រចៀវមាសចំនួន ៥ ដែល​កំពុង​ហោះហើរ​កាត់​រង្វង់​ប្រាក់​ដ៏​ធំ​មួយ។

យោងតាមអ្នកស្រុកក្នុងតំបន់ បានបញ្ជាក់ថា “រូបសំណាកដែលបានបញ្ចប់ត្រូវបានដាក់នៅក្នុងបន្ទប់តាំងពិពណ៌។ វាត្រូវបានសាងសង់ឡើងយ៉ាងពិសេសដើម្បីឲ្យ​​ស្រដៀងនឹងរូងភ្នំ ដែលជាជម្រកធម្មជាតិ​របស់សត្វប្រចៀវ”។ នៅជាប់នឹងរូបសំណាកក៏បានដាក់ស៊ុតមាសទំហំប៉ុនតុកាហ្វេ ដើម្បីគោរពដល់វីរបុរសទេវកថា​របស់ប្រទេសកូរ៉េ ដែលកើតចេញពីស៊ុត។

នៅពេលនោះ រដ្ឋាភិបាលក្នុងតំបន់ក៏មានជំនឿថា រូបសំណាកនេះនឹងនាំមកនូវភាពរុងរឿង និង​ទ្រព្យសម្បត្តិនៃអច្ឆរិយវត្ថុអេកូឡូស៊ីដល់តំបន់នេះ និងទាក់ទាញភ្ញៀវទេសចរ​រាប់មិនអស់​មកកាន់​តំបន់នេះ។

យ៉ាង​ណា​មិញ មិន​យូរ​ប៉ុន្មានរូប​សំណាក​នេះ​បាន​ជួប​ប្រទះ​នឹង​ការ​រិះគន់​ជា​ច្រើន។​​ មនុស្សជាច្រើនជឿថាការចំណាយរាប់លានដុល្លារលើរូបសំណាកមាសគឺជាការខ្ជះខ្ជាយ។ កាសែតក្នុងស្រុកមួយបានហៅការផ្លាស់ប្តូរនេះថាជាការសម្រេចចិត្តដែលមិនប្រុងប្រយ័ត្ននិងសែនខ្ជះខ្ចាយបំផុត។

ទោះជាយ៉ាងណាក៏ដោយ សំណាង​ដែលមិននឹកស្មានដល់បានមកដល់ស្រុក Hampyeong នៅពេលដែលតម្លៃលោហៈដ៏មានតម្លៃ និងតម្លៃមាស និងប្រាក់បានកើនឡើង​យ៉ាងលឿន​ដល់​កម្រិតកំណត់ត្រា។ ជាពិសេស អ្នកជំនាញប៉ាន់ប្រមាណថា បន្ទាប់ពី​អស្ថិរភាពសេដ្ឋកិច្ចនៃជំងឺរាតត្បាតកូវីដ១៩តម្លៃមាសបានឈានដល់កម្រិតមួយ ហើយអាចឡើង​ដល់ ១១ លានដុល្លារអាមេរិក។

ប៉ុន្តែនោះមិនមែនជាអ្វីដែលគួរនិយាយនោះទេ ទីតាំងដាច់ស្រយាលនៃរូបសំណាកនេះបានធ្វើឲ្យអ្នកទេសចរទាំងអស់​សម្រុកមកទស្សនាច្រើនកុះករ។ អ្នកទេសចរកូរ៉េប្រហែល១៥,០០០នាក់ភាគច្រើន បានទៅទស្សនារូបសំណាកនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។

នាពេលខាងមុខ មន្ត្រីមូលដ្ឋានគ្រោងនឹងរើរូបសំណាកនេះ ទៅកាន់កន្លែងតាំងពិព័រណ៍ក្នុងស្រុក ដើម្បីឲ្យសាធារណជនអាចចូលប្រើប្រាស់បានកាន់តែច្រើន។ ថ្វីត្បិតតែតម្លៃរូបសំណាកអាចឡើងខ្ពស់គ្រប់ពេលក៏ដោយ ក៏អ្នកស្រុកមិនមានគម្រោងលក់វានៅលើទីផ្សារនោះទេ។

អ្នក​តំណាង​ស្រុក​ Hampyeong បាន​បង្ហើប​ថា​ «យើង​វិនិយោគ​លើ​ការ​សាងសង់​ក្នុង​គោល​បំណង​នាំ​មក​នូវ​តម្លៃ​វប្បធម៌ មិន​រក​ប្រាក់​ចំណេញ»៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ ប្រទេសក្នុងអាស៊ាន ទទួលបានប្រាក់ឈ្នួលខ្ពស់បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ៣៨ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៦ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម