Connect with us

ជីវិតកម្សាន្ដ

តារាគុនល្បុក្កតោ ពេជ្រ ចរណៃ នៅតែទទូចស្នើសុំការសហការពីអាជ្ញាធរជាតិអប្សរា

បានផុស

នៅ

កញ្ញា ពេជ្រ ចរណៃ តារា​សម្ដែង និង​ជា​គ្រូ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ នៅតែ​ទទូច​ស្នើ​សុំ ហើយ​សង្ឃឹម​ថា អាជ្ញាធរ​អប្សរា សហការ​សម្រួល​អនុញ្ញាត​ឲ្យ​ថត​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​ណាស់ កាលពី​ថ្មីៗ​នេះ តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ បាន​បញ្ចេញ​សារ​ដោយ​សម្ដែង​នូវ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​មិន​អនុញ្ញាត​ឲ្យ​ថត​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ក្បាច់គុន​ខ្មែរ បើ​ទោះបី​ជា​នាង​បាន​សុំច្បាប់​អស់​រយៈពេល ១ សប្ដាហ៍ ឬ រង់ចាំ​ជា​យូរ​ក្ដី។

បើ​តាម​ការ​លើក​ឡើង​របស់ កញ្ញា ចរណៃ កន្លងមក នាង​ថា​មិន​ក្រោម ១០ ដង​ទេ ដែល​បាន​ធ្វើការ​ស្នើសុំ​នៅ​ខេត្ត​សៀមរាប ដើម្បី​ថត​ផ្សព្វផ្សាយ​ផ្សារភ្ជាប់​ក្បាច់គុន​បុរាណ​ខ្មែរ​ជាមួយ​ប្រាសាទ តែ​មិន​ដែល​បាន​ទទួល​ការ​អនុញ្ញាត​សូម្បីតែ ១ ដង​ឡើយ។ បន្ថែម​នោះ ដោយសារ​តែ​មូលហេតុ​ខាងលើ​នេះ និង​ក្ដី​ស្រលាញ់ ដើម្បី​ចូលរួម​លើកស្ទួយ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ក្បាច់គុន អក្សរសាស្ត្រ​ខ្មែរ និង​តំបន់​ទេសចរណ៍ ពេជ្រ ចរណៃ នៅតែ​ទទូច​ស្នើ​សុំ​ការ​សហការ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការ​សហការ និង​សម្របសម្រួល​លើ​បញ្ហា​នេះ។

កញ្ញា ពេជ្រ ចរណៃ បាន​លើក​ឡើង​ថា «ខ្ញុំ​សង្ឃឹម​ថា អាជ្ញាធរ​អប្សរា និង​បងៗ ដែល​មើល​ការ​ខុស ត្រូវ​នៅ​តាម​តំបន់​ទេសចរណ៍ ជួយ​សម្រួល និង​សហការ​គ្នា​ជាមួយ​ផលិតករ​ភាពយន្ត​អ្នកបង្កើត​មាតិកា​ទេសចរណ៍ និង​អ្នក​ផលិត​រូបភាព​ល្អៗ ដើម្បី​រួមគ្នា​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា»។

តារា​សម្ដែង ពេជ្រ ចរណៃ បាន​បញ្ជាក់​ថា ក្នុង​នាម​នាង​ជា​កូន​ខ្មែរ​មួយ​រូប គឺ ចង់​ឲ្យ​ប្រទេស​ដទៃ​ទៀត​បាន​ដឹង​បាន​ស្គាល់​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​សំបូរ​ទៅ​ដោយ​សិល្បៈ វប្បធម៌ ប្រាសាទ​បុរាណ និង​តំបន់​ទេសចរណ៍​ជាច្រើន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ឌូបៃ ជះ​លុយ ៨​ពាន់​លាន​ដុល្លារ លើ​ប្រព័ន្ធ​​រំដោះ​​ទឹក ក្រោយ​គ្រោះ​ទឹក​ជំនន់​ជា​ប្រវត្តិសាស្ត្រ

សេដ្ឋកិច្ច៣៤ នាទី មុន

រោងចក្រ ហុងដា មានសមត្ថភាព​ផលិតម៉ូតូ ១​​​​ ៥០០ គ្រឿងក្នុងរយៈ ពេល​​ ៨ ម៉ោង

ព័ត៌មានជាតិ៣៧ នាទី មុន

សមាជិក ប.ស.ស មានសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ ត្រូវបំពេញលក្ខខណ្ឌកំណត់អ្វីខ្លះ?

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អាមេរិក​​ថា ចិន​ភ័យព្រួយ​កូរ៉េខាងជើងបង្កហេតុ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន

ជីវិតកម្សាន្ដ៤៤ នាទី មុន

ពេជ្រ ចរណៃ ប្ដេជ្ញាលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” រហូតដល់ដង្ហើមចុងក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម