ព័ត៌មានអន្ដរជាតិ
លោក Biden ថា អាមេរិក មិនចង់គ្រប់គ្រងប្រទេស ចិន ឡើយ
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកមិនចង់គ្រប់គ្រងប្រទេសចិននោះទេ ប៉ុន្តែបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងថា “កំពុងផ្លាស់ប្តូរច្បាប់នៃការប្រកួតប្រជែង” ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅទីក្រុងហាណូយ ប្រទេសវៀតណាម, លោក Biden បានលើកឡើងថា “ខ្ញុំមិនចង់គ្រប់គ្រងចិនឡើយ ហើយយើងក៏មិនសម្លឹងរកការបំបែកចេញពីប្រទេសចិនដែរ” ។
លោកប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់ទៀតថា “ការដែលមានវៀតណាមនៅជិតសហរដ្ឋអាមេរិកមិនមែនមានន័យថា យើងគ្រប់គ្រងប្រទេសចិននោះទេ ជាពិសេសរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនប្រកាន់ជំហរធ្វើឲ្យចិនឈឺចាប់ឡើយ” ។
លោក Biden បាននិយាយថា “ការធ្វើដំណើរនេះមិនមែននិយាយអំពីការគ្រប់គ្រងប្រទេសចិននោះទេ ។ វាគឺជាការជជែកអំពីការមានមូលដ្ឋានស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយយើងចង់ឲ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំងកាន់តែល្អឡើងៗផងដែរ” ។
គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអញ្ជើញទៅដល់ប្រទេសវៀតណាមកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃ តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ