Connect with us

សុខភាព

តើការទទួលទានផ្លែប៉ោម មានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?

បានផុស

នៅ

ប្រសិនបើអ្នកជាប្រភេទមនុស្សនិយមទទួលទានផ្លែឈើ អ្នកប្រាកដជាស្គាល់ពាក្យស្លោកមួយទាក់ទងទៅនឹងសុខភាពហើយថា “ចង់ចៀសឆ្ងាយពីគ្រូពេទ្យ គួរទទួលទានផ្លែប៉ោមមួយថ្ងៃមួយផ្លែ”។

នេះគឺជាការពិត ផ្លែ​ប៉ោម​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព និង​មាន​រសជាតិ​ឆ្ងាញ់​ពិសា។ ជាពិសេសផ្លែឈើ​ប្រភេទ​នេះ​ ងាយស្រួលរកទិញនិងទុកដាក់ថែមទៀតផង។ ខាងក្រោម​នេះ​ ជា​អត្ថប្រយោជន៍​មួយចំនួន​ដែល​អ្នក​អាច​ទទួលបាន​ពី​ការ​ទទួលទាន​ផ្លែ​ប៉ោម​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ អាហាររូបត្ថម្ភខ្ពស់

ផ្លែប៉ោមគឺជាប្រភពដ៏ល្អនៃវីតាមីន C និងការខូចខាតរ៉ាឌីកាល់សេរី ដែលពង្រឹងប្រព័ន្ធភាពស៊ាំ និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំឲ្យកាន់តែ​មាន​ប្រសិទ្ធភាព​។

២ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ការទទួលទានផ្លែប៉ោម​ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជាមួយនឹងកម្រិត​កូឡេស្តេរ៉ុល​ទាប និងខ្លាញ់អាក្រក់ក្នុងឈាម។

៣ គ្រប់គ្រង​ទម្ងន់

ផ្លែប៉ោមមានផ្ទុកជាតិសរសៃអាហារ ដែលបង្កើនអារម្មណ៍នៃភាពឆ្អែត។ កាត់បន្ថយចំណង់អាហារជាក់ស្តែង និងជួយក្នុងដំណើរការសម្រកទម្ងន់។

៤ ជួយក្នុងដំណើរការរំលាយអាហារ

ជាតិសរសៃនៅក្នុងផ្លែប៉ោម ជួយជំរុញដំណើរការរំលាយអាហារ និងជួយកាត់បន្ថយការទល់លាមក។

៥ សារធាតុប្រឆាំងអុកស៊ីតកម្ម

ផ្លែប៉ោមគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារការខូចខាតពីរ៉ាឌីកាល់សេរី និងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

៦ តុល្យភាពទឹក និងអំបិល

ផ្លែប៉ោមមានសារធាតុដែលជួយធ្វើឲ្យមានតុល្យភាពទឹក និងអំបិលក្នុងរាងកាយ ជួយការពារការខះជាតិទឹក និងកង្វះអំបិល។

៧​ កាត់បន្ថយការខូចធ្មេញ

ការខាំផ្លែប៉ោមស្រស់ អាចជួយសម្អាតធ្មេញរបស់អ្នក និងការពារការខូចធ្មេញ។

៨ ចិញ្ចឹមស្បែក

វីតាមីន C នៅក្នុងផ្លែប៉ោម ជួយក្នុងដំណើរការបង្កើត collagen ដែលចិញ្ចឹមស្បែក និងធ្វើឲ្យមុខភ្លឺថ្លា។

៩ គ្រប់គ្រងជាតិស្ករក្នុងឈាម

ជាតិសរសៃអាហារនៅក្នុងផ្លែប៉ោមជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។

១០ បង្កើនថាមពល

ផ្លែប៉ោមមានផ្ទុកកាបូអ៊ីដ្រាត ដែលបង្កើនថាមពលក្នុងរាងកាយ។ ធ្វើឲ្យ​អ្នកមាន​អារម្មណ៍​ស្វាហាប់។

សរុបមកជារួមមក ការទទួលទានផ្លែប៉ោមគឺជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាសុខភាព និងមានឱជារសជាតិឆ្ងាញ់។ អ្នកអាចទទួលបានអត្ថប្រយោជន៍​ពីការញ៉ាំផ្លែប៉ោម ដោយបន្ថែមវា​ទៅក្នុងរបបអាហារ​ប្រចាំថ្ងៃរបស់អ្នកដូចគ្នា៕

ប្រែសម្រួល ៖សាង ស្រីល័ក្ខ

ចុចអាន៖តើបន្លែផ្លែឈើ អាចកាត់បន្ថយការពុកធ្មេញដោយរបៀបណា​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម