Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងចំនួន ៣ នៅ ចិន លុបចោល​ការរឹតបន្តឹង​សម្រាប់ទិញផ្ទះ

បានផុស

នៅ

យ៉ាងហោចណាស់ទីក្រុងធំៗចំនួន ៣ ក្នុងប្រទេសចិនកាលពីសប្តាហ៍មុនបានលុបចោលការរឹតបន្តឹងលើការទិញផ្ទះ ខណៈដែលក្រុមហ៊ុនយក្សនៅអាស៊ីបានបង្វែរការបង្រ្កាបលើវិស័យអចលនទ្រព្យជាបណ្តើរៗ ក្នុងគោលបំណងដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង Dalian និង Shenyang ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេទាំងពីរនៅក្នុងខេត្ត Liaoning ភាគឦសានបានប្រកាសដាច់ដោយឡែកពីគ្នាថា ពួកគេនឹងលែងដាក់កម្រិតលើចំនួនអចលនទ្រព្យដែលអាចទិញបាននៅក្នុងតំបន់ភាគច្រើននៃទីក្រុង ខណៈដែលផ្តល់ការឧបត្ថម្ភធនសម្រាប់អ្នកទិញ និងការបន្ធូរបន្ថយពន្ធសម្រាប់អ្នកលក់ ។

សម្រាប់ទីក្រុង Nanjing ដែលជារដ្ឋធានីនៃខេត្ត Jiangsu វិញនឹងអនុញ្ញាតឲ្យប្រជាជនទិញផ្ទះល្វែងដោយគ្មានភស្តុតាងនៃសិទ្ធិទទួលបាននៅក្នុងស្រុកចំនួន ៤ ជាមួយនឹងការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញនេះ ។

សេចក្តីប្រកាសទាំងនេះកើតឡើងលើវិធានការគាំទ្រទូទាំងប្រទេសជាបន្តបន្ទាប់សម្រាប់វិស័យអចលនទ្រព្យ រួមទាំងអត្រាការប្រាក់ទាបសម្រាប់អ្នកទិញផ្ទះលើកដំបូង ។

វិស័យអចលនទ្រព្យដែលក្រុមហ៊ុនកំពុងជំពាក់បំណុលគេរបស់ប្រទេសចិន មានចំនួនមួយភាគបីនៃសកម្មភាពសេដ្ឋកិច្ចរបស់រដ្ឋ។ អចលនទ្រព្យបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលរដ្ឋាភិបាលបានធ្វើការផ្លាស់ប្តូរដើម្បីបញ្ឈប់អ្នកអភិវឌ្ឍន៍ពីការប្រមូលបំណុល៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ ​CNA

ចុចអាន៖ ផ្សារហ៊ុន ហុងកុង ចុះទាបបំផុត ខណៈហ៊ុន Alibaba Group ធ្លាក់ ៣.៥ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

Sokha Hotels

ព័ត៌មានពេញនិយម