ព័ត៌មានអន្ដរជាតិ
Vietnam Air ចុះកិច្ចព្រមព្រៀងតម្លៃ ៧.៨ ពាន់លានដុល្លារ ទិញយន្តហោះពីក្រុមហ៊ុន Boeing
សេតវិមានបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១១ ខែកញ្ញាថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Air បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៧.៨ ពាន់លានដុល្លារជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ។
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយ ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានស្វាគមន៍កិច្ចព្រមព្រៀងដ៏សំខាន់រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសវៀតណាម ដែលនឹងគាំទ្រការងារជាង ៣០,០០០ នាក់នៅសហរដ្ឋអាមេរិក ។
ទន្ទឹមនោះ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងទិញយន្តហោះចំនួន ៥០ គ្រឿងពីក្រុមហ៊ុន Boeing ខណៈបច្ចប្បន្នក្រុមហ៊ុន Vietnam Airlines មានយន្តហោះចំនួន ១០០ គ្រឿង ក្នុងនោះមានយន្តហោះ Boeing 787 Dreamliners ចំនួន ១៥ គ្រឿង ។
គួរឲ្យដឹងថា វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាម បានរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារក្រុមវណ្ណៈកណ្តាលកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
ចុចអាន៖ តើអ្នកជំនួញ វៀតណាម រំពឹងអ្វីខ្លះពីដំណើរទស្សនកិច្ចរបស់លោក បៃដិន?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា