ជីវិតកម្សាន្ដ
តួឯកប្រុសរឿង “Captain America” ដឹកដៃមិត្តស្រីវ័យក្មេងជាង ១៦ឆ្នាំ រៀបការយ៉ាងស្ងប់ស្ងាត់
លោក Chris Evans តួឯកប្រុសភាពយន្តរឿង “Captain America” បានរៀបការរួចហើយកាលពីចុងប្ដាហ៍មុន ជាមួយមិត្តស្រីវ័យក្មេងជាង ១៦ឆ្នាំ ខណៈពិធីបានប្រារព្ធឡើងយ៉ាងស្ងប់ស្ងាត់បំផុត សឹងគ្មានអ្នកដឹងទាល់តែសោះ។

តារាសម្ដែង Chris Evans និងមិត្តស្រីនាង Alba Baptista បានដឹកដៃគ្នារៀបពិធីអាពាហ៍អាពាហ៍នៅក្នុងផ្ទះផ្ទាល់ខ្លួនយ៉ាងសាមញ្ញា ក្នុងទីក្រុងបូស្តុន រដ្ឋម៉ាឈូសេត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងភ្ញៀវចូលរួមអបអរជូនពរប៉ុន្មាននាក់ សុទ្ធសឹងជាមិត្តជិតដិតប៉ុណ្ណោះ។

យោងតាមកាសែត New York Post បានឱ្យដឹងថា ភ្ញៀវចូលរួមទាំងអស់ត្រូវបានស្នើសុំឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មានមុនពេលពិធីរៀបចំឡើយ។ ដូច្នេះទើបបានជាមង្គលការនេះ ពុំមានអ្នកដឹង សូម្បីអ្នកគាំទ្រជិតស្និទ្ធក៏ដោយ។

គួរបញ្ជាក់ថា មុនដឹកដៃគ្នាចូលរោងការ Chris Evans និង Alba Baptista បានទាក់ទងគ្នាជាគូសង្សាររយៈពេលជាងមួយឆ្នាំ ខណៈបច្ចុប្បន្នកូនកម្លោះមានវ័យ ៤២ឆ្នាំ ហើយកូនក្រមុំមានវ័យ ២៦ឆ្នាំ។ មកទល់ពេលនេះ រូបថតអាពាហ៍ពិពាហ៍របស់តារាទាំងពីររូប នៅមិនទាន់មានការចែករំលែក ឬផ្សព្វផ្សាយមួយសន្លឹកនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជីវិតក្រៅឆាក ៥ យ៉ាងរបស់តារាសម្ដែង Lee Min-ho ទស្សនិកជនប្រហែលមិនធ្លាប់ដឹង
ចុចអាន៖ ទម្លាយឈ្មោះកូនប្រុសពៅរបស់ Rihanna ដែលសម្រាលតាំងពីជាង ១ ខែមុន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ