Connect with us

សន្តិសុខសង្គម

អធិការថ្មីស្រុកស្រែអំបិល បដិសេធមិនបាន​យកថវិកាប្រចាំខែជាថ្នូរមិនបង្រ្កាបល្បែង​អនឡាញខុសច្បាប់

បានផុស

នៅ

អធិការថ្មីស្រុកស្រែអំបិល លោក ដូង វណ្ណា បានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានជាលក្ខណៈចោទប្រកាន់មកលើរូបលោកថា បានយកថវិកាប្រចាំខែជាថ្នូរមិនបង្រ្កាបល្បែងអនឡាញក្នុងមូលដ្ឋាន។ ការបើកទីតាំងលេងល្បែងជល់មាន់ និងឆ្នោតឡូតូតាមអនឡាញខុសច្បាប់ ចាំបាច់ត្រូវតែទប់ស្កាត់ និងបង្រ្កាប ស្របទៅតាមបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការថ្មីស្រុកស្រែអំបិល នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអះអាងថា កាលពីថ្ងៃទី២ ខែកញ្ញា រូបលោកបានចាត់កម្លាំងចុះអប់រំណែនាំ និងបង្រ្កាបទីតាំងលេងល្បែងអនឡាញចំនួន១កន្លែងស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ដោយឃាត់ខ្លួនមនុស្ស២នាក់ និងដកហូតវត្ថុតាងសម្ភារៈមួយចំនួន មកកាន់អធិការដ្ឋានធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបន្តទៅទៀត។

លោកអធិការនគរបាលស្រុកស្រែអំបិល សង្កត់ធ្ងន់ក្នុងកិច្ចសមាសន៍មួយដល់ក្រុមអ្នកសារព័ត៌មានក្នុងខេត្តកោះកុងថា ការអនុវត្តវិធានការរដ្ឋបាល ឬច្បាប់សុទ្ធតែមានការគាំទ្រពីគណៈបញ្ជាការឯកភាពស្រុក ទើបចុះអប់រំណែនាំបង្រ្កាបឱ្យបានទាន់ពេលវេលា។ ទាក់ទិនត្រង់មានអង្គភាពសារព័ត៌មានមួយចំនួនចុះផ្សាយចោទប្រកាន់ថាលោក ដៃម្ខាងចាប់ ដៃម្ខាងយកលុយពីល្បែងស៊ីសងជល់មាន់ និងឆ្នោតវៀតណាមតាមអនឡាញ១កន្លែង១លានរៀលតាមតូចតាមធំ គឺជារឿងមិនពិតប្រាកដទាល់តែសោះ។

លោកវរសេនីយ៍ទោ ដូង វណ្ណា លើកឡើងបន្តថា បន្ទាប់ពីសមត្ថកិច្ចព្រមាន និងប្រគល់សម្ភារៈបម្រើការដល់ការលេងល្បែងអនឡាញទៅកាន់ម្ចាស់ទីតាំងខាងលើ ស្រាប់តែឈ្មោះ ស សុខកុសល្យ តំណាងក្រុមហ៊ុនបញ្ជល់មាន់អនឡាញ កាលពីថ្ងៃទី៣ ខែកញ្ញា បានចេញមុខថ្លែងអំណអរគុណសមត្ថកិច្ច និងប្រគល់ថវិកាចូលរួមចំណែកជួយគាំទ្រសាង​សង់​រោងបាយដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំងសម្រាប់អង្គភាពបានពិសារសមរម្យ។ ប៉ុន្តែក្រោយប្រគល់ថវិកានោះរួច ស្រាប់តែមានសារព័ត៌មានផ្សាយថា លោកទទួលថវិកា១លានរៀលជាថ្នូរបិទភ្នែកបិទច្រមុះមិនបង្រ្កាបបទល្មើសល្បែង​អនឡាញ តាមរយៈដាក់លុយខែទៅវិញ។ ដូច្នេះសុំបដិសេធទាំងស្រុងរាល់ការផ្សព្វផ្សាយជាលក្ខណៈចោទប្រកាន់មកដល់សមត្ថកិច្ចដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់កងកម្លាំងសមត្ថកិច្ចបម្រើប្រជាពលរដ្ឋ។

បើតាមលោកអធិការស្រុកស្រែអំបិល លោកមិនលែងឡើយចំពោះទីតាំងបង្កើតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយស្នើសុំប្រជាពលរដ្ឋមេត្តាជួយផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ច ដើម្បីមានវិធានការច្បាប់តាមរយៈការផ្តល់ខិតបណ្ណភ្ជាប់មួយលេខទូរស័ព្ទ២៤ម៉ោងលើ២៤ម៉ោង។ សាធារណជននៅចាំបានថា កងកម្លាំងនគរបាលស្រុកស្រែអំបិល កាលពីថ្ងៃទី៩ ខែកញ្ញា បានណែនាំអប់រំ និងបង្រ្កាបទីតាំងជល់មាន់ និងឆ្នោតឡូតូតាមអនឡាញចំនួន៥កន្លែងផ្សេង ដោយតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ធ្វើអាជីវកម្មខុសច្បាប់ក្នុងឃុំស្រែអំបិល។

អ្នកស្រី នី សៀវយី អតីតម្ចាស់ទីតាំងដែលធ្លាប់បម្រើការល្បែងអនឡាញនិយាយថា រូបគាត់គាំទ្រចំពោះចំណាត់របស់សមត្ថកិច្ចដែលមកណែនាំបញ្ឈប់មិនលេងល្បែងហាមឃាត់នេះបន្ត មិនត្រឹមតែប៉ុណ្ណោះថែមទាំងចូលរួមធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចទៀត។

អ្នកស្រី សៀវយី យល់ថា គាត់ហ៊ានផ្តល់ទីតាំងលេងល្បែងអនឡាញដោយសារតែម្ចាស់អាជ្ញាបណ្ណអះអាងថា មានច្បាប់ទម្លាប់ត្រឹមត្រូវហើយ ទើបពួកគាត់ហ៊ានឱ្យពលរដ្ឋចូលលេងប៉ុន្តែមិនដឹងសមត្ថកិច្ចចុះបង្រ្កាបនោះទេ។ ការបើកទីតាំងល្បែងអនឡាញធ្វើឡើង៣ខែមកហើយ។ ទោះយ៉ាងណា អ្នកស្រី និងក្រុមគ្រួសារសន្យាឈប់ផ្តល់ទីតាំងលេងល្បែងទៀតហើយដែរ។ មិនត្រឹមតែទីតាំងអ្នកស្រី សៀយី ទេ គឺមានទីតាំងបើកល្បែងអនឡាញជាច្រើនទៀតដែលសមត្ថកិច្ចនគរបាលស្រុកស្រែអំបិល ចុះមានវិធានការអប់រំណែនាំ និងបង្រ្កាបជាបន្តបន្ទាប់ដោយឱ្យធ្វើកិច្ចសន្យាយ៉ាងហោច​២​ទៅ៣ដង ទើបបង្រ្កាប៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម