Connect with us

ព័ត៌មានជាតិ

ទំនិញកម្ពុជា នាំចេញទៅទីផ្សារចិន និងវៀតណាមកើនឡើង​ ខណៈទៅអាមេរិកបន្តធ្លាក់ចុះ

បានផុស

នៅ

គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ ២០២៣ ការនាំចេញទំនិញរបស់កម្ពុជា ទៅទីផ្សារចិន និងវៀតណាម នៅតែមានកំណើនល្អ ខណៈការនាំចេញទៅទីផ្សារអាមេរិក នៅបន្តធ្លាក់ចុះ ៤.៨ ភាគរយ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍គយ បានបង្ហាញថា ការនាំចេញទំនិញពីកម្ពុជា ទៅទីផ្សារប្រទេសវៀតណាម ចាប់ពីខែ មករា ដល់ខែ សីហា ឆ្នាំ ២០២៣ សម្រេចបាន ១.៨៥ពាន់លានដុល្លារ កើនឡើងជាង ២៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានទំហំ ១.៤៥ ពាន់លានដុល្លារប៉ុណ្ណោះ។​ ដោយឡែក សម្រាប់ខែ សីហា ការនាំចេញទៅវៀតណាម សម្រេចបាន​ជាង ២៥៣លានដុល្លារ កើនឡើង ៧៧.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។

ចំណែកក្នុងរយៈពេលដូចគ្នានេះដែរ សម្រាប់ការនាំចេញរបស់កម្ពុជា ទៅទីផ្សារចិន សម្រេចបានជិត ៩៤០លានដុល្លារ កើនឡើងប្រមាណជិត ១៧ភាគរយ បើធៀបនឹងឆ្នាំ ២០២២ សម្រេចបានតែជាង ៨០០លានដុល្លារ ប៉ុណ្ណោះ។ សម្រាប់ពេញមួយខែ សីហា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅទីផ្សារចិនសម្រេចបានជាង ១២៥លានដុល្លារ កើនឡើង ២១ភាគរយ ធៀបនឹងឆ្នាំ ២០២២។

ដោយឡែកក្រឡែកទៅមើលរបាយការណ៍គយដដែលនេះ ចំពោះការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បន្តធ្លាក់​ចុះ៤.៨ភាគរយ រយៈពេល៨ខែនេះ ពោលគឺសម្រេចបាន ៦.១១ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ ២០២២ មានចំនួន ៦.៤២ ពាន់លានដុល្លារ។ ប៉ុន្តែសម្រាប់ខែ សីហា ការនាំចេញទំនិញរបស់កម្ពុជា ទៅអាមេរិក សម្រេចបាន ៩៣៣​លានដុល្លារ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ ២០២២។

សូមបញ្ជាក់ថា រយៈពេល ៨ខែ ឆ្នាំ ២០២៣នេះ កម្ពុជា បានធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិមានទំហំទឹកប្រាក់ជាង ៣១.៩ពាន់លានដុល្លារ ធ្លាក់ចុះ ១៤.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជាង ៣៧.៤ពាន់លានដុល្លារអាមេរិក។ ចំណែកកាលពីឆ្នាំ​ ២០២២ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ចំនួន​សរុប ៥២.៤២ពាន់លាន​ដុល្លារ កើន ៩.២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០២១ ដែលមាន​ចំនួនជាង ៤៨ពាន់លាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម