ព័ត៌មានជាតិ
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណជនម្តងទៀត នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល នៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។ ការរៀបចំនេះ គឺដើម្បីឱ្យសាធារណជន មានឱកាសបានចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រលើផ្ទៃដី ៤.៨ហិកតា ដែលជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ។
ក្រៅពីឧទ្យានបៃតង អាគារពោពេញដោយរឿងប្រវត្តិសាស្ត្រ នៅទីនេះក៏ជាកន្លែងសម្រាប់ជីវៈចម្រុះ ដែលមានដើមឈើជាង៥០ប្រភេទ ប្រមាណ ២០០ដើម និងសត្វមួយចំនួនផងដែរ។
ពិសេស លោកអ្នកក៏នឹងបានឃើញទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានេពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧៥។
ដោយសារទិវាបេតិកភណ្ឌនៅឆ្នាំនេះធ្វើឡើងជុំវិញប្រធានបទ “បេតិកភណ្ឌមានជីវិត” ស្ថានទូតបញ្ជាក់ថា នឹងបង្ហាញនូវនំប៉័ងបារាំង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ជាមួយការចូលរួមពីហាងនំប៉័ង Kayser។
មិនទាន់អស់ទេ នៅពេលចេញទៅវិញ យើងក៏អាចទស្សនាការតាំងពិពណ៌រូបថតដែលព្យួរនៅលើរបងស្ថានទូត ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧០ របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងអាចទៅទស្សនាបន្ទាប់ នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលទើបត្រូវបានសាងសង់ដូចដើមឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជាទៀតផង។
សូមជម្រាបថា ក្នុងឱកាសការទស្សនាស្ថានទូតបារាំងនេះដែរ គឺមានមគ្គុទ្ទេសក៍ពន្យល់ជាក្រុមជាភាសាបារាំង ក្នុងម៉ោងទស្សនានៅម៉ោង ៩ព្រឹក, ម៉ោង ១០ព្រឹក ម៉ោង ២រសៀល។
ហើយក៏មានមគ្គុទេសក៍ជាភាសាខ្មែរ នៅម៉ោង ៩:៤០ព្រឹក, ១០:៤០ព្រឹក, ២:៤០រសៀល និងភាសាអង់គ្លេស នៅម៉ោង ៩:២០ព្រឹក, ១០:២០ព្រឹក, ២:២០រសៀល សម្រាប់សាធារណជនផងដែរ។
គួរបញ្ជាក់ថា ទិវាបេតិកភណ្ឌអឺរ៉ុបនេះ ផ្តួចផ្តើមឡើងនៅឆ្នាំ១៩៨៥ ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង៥០ ។ នៅកម្ពុជា អគារគួរឱ្យកត់សម្គាល់ផ្សេងៗទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនក្នុងឱកាសនេះផងដែរ រួមមានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ការិយាល័យអង្គការយូណេស្កូ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញ និងមជ្ឈមណ្ឌលនៃសាលាបារាំងចុងបូព៌ា (EFEO) នៅខេត្តសៀមរាប(សូមមើលកម្មវិធីខាងក្រោម)។
សម្រាប់ការចូលទស្សនា គឺចូលរួមដោយសេរី មិនតម្រូវចំណាយថវិកាឡើយ ប៉ុន្តែស្ថានទូត មិនអនុញ្ញាតឱ្យយកកាបូបធំៗចូលនោះទេ ហើយស្នើឱ្យយកទឹក និងពាក់ស្បែកជើងសមស្របសម្រាប់ដើរក្នុងឧទ្យាន។
សម្រាប់ព័ត៌មានលម្អិត ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង
- កាលវិភាគបញ្ជាក់នាពេលខាងមុខ
ស្ថាប័នដែលចូលរួមក្នុងទិវាបេតិកភណ្ឌ (មើលតារាងពេលវេលាតាមស្ថាប័ននីមួយៗ)៖ - ការិយាល័យអង្គការយូណេស្កូ
- សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
- សាលារាជធានីភ្នំពេញ
- សាលាបារាំងចុងបូព៌ា (EFEO)
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់