Connect with us

ព័ត៌មានជាតិ

ឱកាសកុមារី ទទួលវ៉ាក់សាំងមាត់ស្បូន ឥតគិតថ្លៃ ឆ្នាំ២០២៣

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូន លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត អំពី ការផ្តល់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ ៩ឆ្នាំ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សាសាធារណៈ និងឯកជន ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង លិខិតលេខ ១២០សអបស ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមជម្រាប លោក លោកស្រីប្រធាន ជ្រាបថា ក្រសួងសុខាភិបាលនឹង ធ្វើយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ ៩ឆ្នាំ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ និងឆ្នាំបន្តបន្ទាប់។

រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះ មន្ទីរអប់រំ យុវជន និងកីឡា ត្រូវផ្ដល់កិច្ចសហការដូចជា៖ ១. ស្រង់ស្ថិតិកុមារីអាយុ ៩ឆ្នាំ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សាសាធារណៈ និងឯកជននីមួយៗ ដូចតារាងជូនភ្ជាប់។ ២. ផ្សព្វផ្សាយដល់គ្រប់សាលាបឋមសិក្សាទាំងអស់អំពី អត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន នៅតាមសាលារៀនផ្ទាល់ និង៣. ណែនាំមាតាបិតា អ្នកអាណាព្យាបាល ឱ្យនាំកូនស្រីអាយុ ៩ឆ្នាំ ដែលខកខានមិនបានចាក់វ៉ាក់សាំងនៅតាមសាលារៀន ឱ្យនាំកូនទៅទទួលការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាព។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម