ព័ត៌មានអន្ដរជាតិ
ទារកម្នាក់ស្លាប់ និងម្នាក់ទៀតមានស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីចាក់វ៉ាក់សាំង ជំងឺរលាកថ្លើមប្រភេទ B នៅ វៀតណាម
បន្ទាប់ពីចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ទារកភ្លោះ ២ នាក់នៅខេត្ត Vinh Phuc ភាគខាងជើងប្រទេស វៀតណាម បានស្លាប់ម្នាក់ និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរម្នាក់ ។
ពួកគេបានសម្រាកនៅមន្ទីរពេទ្យសម្ភពនិងកុមារ Vinh Phuc ដែលមុនពេលស្លាប់ គេសង្កេតឃើញទារកទាំងពីរប្ដូរពណ៌ស្បែកទៅជាស្វាយសិន ។ ការពិតទៅ ទារកភ្លោះទាំង ២ មានជំងឺកម្រស្រាប់ ដែលបង្កបញ្ហាមេតាបូលីសអាស៊ីតខ្លាញ់ និងពិបាកក្នុងការរំលាយអាហារ ។
ទោះវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមារជាតិ វៀតណាម បានឃើញការស្លាប់ប្រហែល ១០ ករណី បន្ទាប់ពីការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែមូលហេតុនៃការស្លាប់ទាំងនោះ មិនមែនជាការគម្រាមកំហែងទេ ។
សម្រាប់ទារកដែលនៅមានជីវិត គេបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យកុមារជាតិ វៀតណាម ក្បែរទីក្រុងហាណូយវិញ ដោយសារអាការៈធ្ងន់ធ្ងរគួរឲ្យបារម្ភខ្លាំងទៅៗ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រីពីរនាក់សម្រាលកូនភ្លោះម្ដង ៣ នៅប្រទេសវៀតណាម
ចុចអាន៖ កូនភ្លោះប្រុសបីនាក់ទី៤០៣របស់សម្ដេចតេជោ ត្រូវបានទទួលអំណោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា