សន្តិសុខសង្គម
អាវុធហត្ថរាជធានី បន្តផ្សព្វផ្សាយលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីមានវិធានការទាន់ពេលវេលា
លេខ ១២៩១ ជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្ដួចផ្ដើមបំពាក់ឡើងដោយលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការពីលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋធ្វើការទំនាក់ទំនងផ្ដល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬបទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ពួកគាត់ធ្វើការប្ដឹងបន្ទាន់ចំពោះបញ្ហាជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជំរុញឲ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយនូវលេខអន្តរាគមន៍បន្ទាន់ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដឹងជាសាធារណៈ និងជ្រួតជ្រាបឲ្យបានច្រើនបំផុត ពេលមានហេតុការណ៍បន្ទាន់កើតឡើង មិនថាយប់ ឬថ្ងៃ ត្រូវការការអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគាត់អាចហៅទូរស័ព្ទទៅកាន់លេខ ១២៩១ ឬ អាចទាក់ទងមកតាមបណ្ដាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ ០៣១ ៥៥៥៥ ៦៦៩ ឬឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។
ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្ដីរាយការណ៍ និងបណ្ដឹងប្រចាំថ្ងៃ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ហើយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ ប្រកបដោយភាពកក់ក្ដៅបំផុត។
ជាក់ស្ដែងហេតុការណ៍បន្ទាន់ដែលអាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួល និងដោះស្រាយជូនពលរដ្ឋតាមរយៈសេចក្ដីរាយការណ៍ និងបណ្ដឹងតាមលេខទូរស័ព្ទបន្ទាន់ ១២៩១ មានដូចជា ៖ ករណីហិង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គិភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអធ្រាត្រ, ករណីលួច, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋត្រូវការជំនួយជាចាំបាច់។
ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ សំណូមពរប្រជាពលរដ្ឋ បើពុំមានការចាំបាច់ជាក់ស្ដែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យក្រុមការងារបម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។
សូមជម្រាបជូនថា គិតចាប់ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានតេទូរស័ព្ទប្ដឹងមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអន្តរាគមន៍រាល់បទល្មើសផ្សេងៗ តាមរយៈប្រព័ន្ធទូរស័ព្ទ ១២៩១ សរុបរួមប្រមាណចំនួន ២៨៦២ ករណី៕
អត្ថបទ ៖ រ៉ាវុទ្ធ
សូមទស្សនាវីដេអូខាងក្រោម ៖
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា