Connect with us

KPT+

រឿង​សំខាន់ ៦ យ៉ាង​ដែល​ឪពុក​គ្រប់រូប​ចាំបាច់​ត្រូវ​បង្រៀន​កូនប្រុស

បានផុស

នៅ

ការ​អប់រំ​ទូន្មាន​កូនៗ មិនមែន​ជា​បន្ទុក​តែ​ម្ដាយ​ម្ខាង​ឡើយ។ ឪពុក​គ្រប់រូប​ក៏​មាន​តួនាទី​សំខាន់​ណាស់​ដែរក្នុងការជួយប្រៀនប្រដៅកូន ជាពិសេសកូនប្រុសៗ ។ ក្មេង​ប្រុស​ភាគច្រើន​នឹង​ចាត់​ទុក​ឪពុក​ជា​វីរបុរស​គំរូ និង​យក​លំនាំ​តាម​ជាជាង​តាម​ម្ដាយ។

ដូច្នេះ​មេរៀន ៦ យ៉ាងនេះពិតជាសំខាន់ដែលឪពុកគួរតែបង្រៀនកូនប្រុសរបស់ខ្លួន៖

១. ភាព​បរាជ័យ

នៅពេលកូនបំពេញកិច្ចការមិនបានសម្រេច ឬធ្វើខុសអ្វីមួយ ឪពុកទាំងឡាយត្រូវអប់រំកូនពីការបរាជ័យនោះ ដើម្បីឲ្យពួកគេរៀនពីកំហុសនិងចៀសវាងកុំធ្វើវាម្តងទៀត។ ចូរប្រាប់កូនឲ្យយល់ថា រាល់ការជោគជ័យទាំងអស់ក៏ធ្លាប់ជួបភាពបរាជ័យដែរ។

២. ទង្វើ​ជាមួយ​ស្ត្រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្រៀន​កូនប្រុស ដោយ​បន្សល់​គំរូ​ជា​អាកប្បកិរិយា​ត្រឹមត្រូវ​ចំពោះ​ស្ត្រី​គ្រប់រូប​ដែល​អ្នក​បាន​ជួប។ សម្ដែង​ការគោរព ប្រើ​ពាក្យ​សម្ដី​ពីរោះពិសា និង​ឲ្យតម្លៃចំពោះភរិយានិងស្ត្រីដទៃ នោះ​កូនៗ​នឹង​ចងចាំ​នូវ​ទង្វើ​ទាំងនេះ​នា​ពេលអនាគត។

៣. រឿង​ស្នេហា

ឪពុក​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​សម្រាប់​ក្មេង​ប្រុស ដើម្បី​រៀន​ពីក្ដីស្រឡាញ់។ ដូច្នេះ ឪពុក​គួរ​តែ​បង្រៀន​កូនប្រុស ពី​ការ​ស្រឡាញ់​ស្មោះត្រង់ ការ​លះបង់ និង​វិធី​ដោះស្រាយ​ពេល​ខូចចិត្ត។ ជា​ពិសេស​បង្រៀន​ពួកគេ​ពី​ស្នេហា​ដែល​មិន​បំពាន​ឬ​បំផ្លាញ​មនុស្ស​ស្រី​​ផ្សេង ដូច​ដែល​អ្នក​បាន​ថែរក្សា​ប្រពន្ធ​ដូច្នោះ​ដែរ។

៤. ប្រកាន់​ភាព​ត្រឹមត្រូវ

និយាយ​ជាមួយកូនជាមួយហេតុផល និង​កុំ​ទម្លាប់​ពួកគេ​ឲ្យ​កុហក​ទោះបី​រឿង​តូចតាចក៏ដោយ។ ឪពុក​រាល់គ្នា​គួរ​តែ​ប្រាប់កូនប្រុស ពីអ្វីខុសអ្វីត្រូវ ក៏ដូចជា​វិធី​ដោះស្រាយ​ពេល​មាន​បញ្ហា ហើយក៏ត្រូវអប់រំពួកគេពីរបៀបរកប្រាក់​ចំណូល​ដោយ​ឈរ​លើ​ភាព​ត្រឹមត្រូវ​ផងដែរ។

៥. ភាព​ជា​បុរស

ឪពុក​ជាបុរសម្នាក់ដែលឥទ្ធិពលអាចទូន្មាន ពីភាពជាបុរសដែលកូនប្រុសមិនត្រូវមើលរំលង។ តើ​ជា​មនុស្ស​ប្រុស​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​ពី​មនុស្ស​ស្រីបែបណា? និង​មាន​ភារកិច្ច​អ្វីខ្លះ​ដែល​ត្រូវ​រ៉ាប់រង?

៦. ទំនួលខុសត្រូវ

បុរស​មិនគួរស្វែងរកជំនួយពីនរណាម្នាក់ចំពោះអ្វីដែលខ្លួនអាចធ្វើបានតែម្នាក់ឯងទេ។ ដំបូន្មាន​ពីឪពុក ពិតជាមានប្រយោជន៍ខ្លាំងណាស់ក្នុងករណីនេះ ដូច្នេះ​ចូរ​បង្ហាញ​កូនៗ​ពី​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​គ្រួសារ​ដើម្បី​ឲ្យ​ពួកគេ​មើល​ឃើញ។ ម្យ៉ាងទៀត ឪពុកម្នាក់ៗ​គួរ​តែ​បង្រៀន​កូនប្រុស​ឲ្យ​រៀន​ពី​របៀប​ជួសជុល ចង​ក្រវាត់ក បោក​សំលៀកបំពាក់ របៀប​ជួសជុល​អំពូល ត​ទឹក ត​ភ្លើង ឬ​ជួសជុល​សម្ភារ​ក្នុង​ផ្ទះ​ផ្សេង​ទៀត​ជាដើម។

មាន​រឿងជាច្រើនដែលឪពុកគ្រប់រូបគួរនិយាយ​ទូន្មាន​កូនប្រុស ប៉ុន្តែ​អ្វី​ដែល​មាន​ឥទ្ធិពល​ជាង​ពាក្យ​សម្ដី​គឺ​ទង្វើ​ជា​គំរូ។ ទុក​តម្រាប់​ឲ្យ​ពួកគេ នោះកូនៗ​នឹង​ក្លាយ​ជា​បុរស​ល្អ​ទៅ​ថ្ងៃ​អនាគត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ជំនាញទំនាក់ទំនង៖ កសាងមិត្តភាពល្អនៅកន្លែងធ្វើការ

ចុចអាន៖រវាង​វិជ្ជាជីវៈ​និង​អាជីព​មាន​ភាព​ខុស​គ្នា​ម៉េច​ខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម