Connect with us

សុខភាព

ផ្លែមង្ឃុត និងសំបក តើមានអត្ថប្រយោជន៍អ្វីខ្លះ?

បានផុស

នៅ

ផ្លែមង្ឃុតមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏ផ្ដល់នូវ​អត្ថប្រយោជន៍ជាច្រើន​ដែលមនុស្សគ្រប់គ្នាពេលខ្លះសឹងមិនដឹងផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ព្យាបាលជំងឺអញ្ចាញធ្មេញ​ មង្ឃុតមានលក្ខណៈសម្បត្តិព្យាបាលអញ្ចាញធ្មេញ។

២ ជួយការពារជំងឺរបេង មង្ឃុតមានសារធាតុប្រឆាំងបាក់តេរី។ ការទទួល​ទានផ្លែ​មង្ឃុត​ជួយ​ការពារជំងឺរបេង។

៣ រក្សាកម្រិត​សំពាធឈាម មានផ្ទុកសារធាតុរ៉ែដូចជាម៉ង់ហ្គាណែស និងប៉ូតាស្យូម។ ដែលជាសារធាតុរ៉ែដែលជួយកាត់បន្ថយសម្ពាធឈាម

៤ បង្កើនភាព​ស៊ាំ មង្ឃុត​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ និងសារធាតុប្រឆាំងបាក់តេរី

៥ចិញ្ចឹមបេះដូង និងសរសៃឈាម មង្ឃុតមានផ្ទុកវីតាមីន B1 និងវីតាមីន B complex។ ដែលអាចចិញ្ចឹមបេះដូង និងសរសៃឈាមក្នុងរាងកាយរបស់យើង។

ការពារការ​កើតមុន នៅក្នុងផ្លែមង្ឃុតមានវីតាមីន C។ ដែលអាចជួយ​ឲ្យ​ស្បែករបស់អ្នក​រលោង និងគ្មានមុន

សក្តិសម​សម្រាប់ការ​សម្រក​ទម្ងន់ មង្ឃុត​គឺជាផ្លែឈើដែលមានកាឡូរីទាប និងមានជាតិ​សរសៃ​អាហារ។

ជួយបង្កើន​គ្រាប់​ឈាម​ក្រហម មង្ឃុត​ជួយផលិត​កោសិកា​ឈាមក្រហម។ ដូច្នេះ​សក្ដិសម​សម្រាប់អ្នកដែល​មានភាពស្លេកស្លាំង។

សម្បូរទៅ​ដោយវីតាមីន C វាជា​ផ្លែឈើ​ដែល​មានវីតាមីន C ច្រើន។ ជួយ​ចិញ្ចឹមស្បែក​ឲ្យ​ភ្លឺថ្លា។ ហើយក៏អាចបង្កើនភាពស៊ាំរបស់រាងកាយផងដែរ។

១០ លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក មង្ឃុតគឺពោរពេញទៅដោយសារធាតុ polyphenols ហៅថា xanthones ដែលការសិក្សាបានបង្ហាញថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក និងអាចបញ្ឈប់ការលូតលាស់ដុំសាច់។

សំបកមង្ឃុតមានប្រយោជន៍ច្រើនយ៉ាងដូចខាងក្រោម ៖

សារធាតុប្រឆាំងអុកស៊ីតកម្ម ,ប្រឆាំង​នឹងការរលាក, ជួសជុលកោសិកា, ប្រឆាំងភាពចាស់ ឬបន្ថយភាពចាស់ និងសម្លាប់មេរោគផ្សេងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើការទទួលទានផ្លែប៉ោម មានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម