Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ចេញល្បាតឃាត់​ខ្លួន​បានក្មេង​ទំនើង​ប្រុស​ស្រី​១៥​នាក់ មាន​៧​នាក់​ប្រើប្រាស់​គ្រឿងញៀន

បានផុស

នៅ

បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក សៅ សារឿន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត អនុវត្ត​តាម​ការណែនាំ​និង​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ឱ្យ​លុបបំបាត់​ទាំងអស់​រាល់​បទល្មើស​ទាំង​ឡាយ ពិសេស​បទល្មើស​ព្រហ្មទណ្ឌ និង​ក្មេង​ទំនើង តាម​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​លទ្ធផល​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ល្បាត និង​ត្រួតពិនិត្យ​ក្នុងភូមិ​សាស្ត្រ ស្មុគស្មាញ ទីប្រជុំជន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន​១៥​នាក់​ កាល​ពី​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០២៣។

បន្ទាប់ពី​ឃាត់​ត្រួត​ពិនិត្យ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន បានធ្វើ​តេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន ឃើញ​វិជ្ជមាន​(+) ចំនួន​០៧​នាក់ ស្រី​ម្នាក់​។​ ក្នុង​នោះ​សម្ភារៈ និង វត្ថុតាង​ចាប់យក​រួមមានៈ​

១-​ម៉ូតូ​ចំនួន ០៧​គ្រឿង ២-​កាំបិត​ខ្វែវ ០១​ដើម ៣-​ពូថៅ ០១ ដើម ៤-​ថ្នាំ​គ្រាប់​គ្រាប់​ពណ៌ក្រហម មាន អក្សរ​(wy)​ចំនួន​០៨​គ្រាប់ ៥-​បំពង់​កែវ​មួយ​កំណាត់ ០១​។ ក្មេងស្ទាវ​ទាំង​៧​នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​សារធាតុ​ញៀន​រួមមាន​ឈ្មោះ​ដូច​ខាង​ក្រោម ១-​ឈ្មោះ រ៉ា វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ ។​

២-​ឈ្មោះ គុយ គី​ណា​ល់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ។ ៣-​ឈ្មោះ វ៉ា​យ វុ​ធ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ។ ៤-​ឈ្មោះ ថោង ចំរើន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ។ ៥-​ឈ្មោះ លៀប ច​ន្តា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ។ ៦-​ឈ្មោះ ញឹម ចាន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ។ ៧-​ឈ្មោះ រី នី​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ។

បច្ចុប្បន្ន​ក្មេង​ដែល​មាន​សារធាតុ​ញៀន ត្រូវ​បាន​នគរបាល​ប​ន្ត​នីតិវិធី​ឃាត់ខ្លួន​បណ្តោះអាសន្ន ​ដើម្បី​សួរ​នាំ​និង​ចាត់ការ​តាមច្បាប់​។ ចំពោះ​ក្មេង​៨​នាក់​ផ្សេងទៀត ដែល​មិន​ពាក់​ព័ន្ធ​សារធាតុ​ញៀន ត្រូវ​បាន​ធ្វើ​ការអប់រំ​ណែនាំ និង អនុញ្ញាត​ឱ្យ​ឪពុកម្តាយ​ ឬ​ អាណាព្យាបាល​មក​ទទួល​យកទៅ​អប់រំ​បន្ត​នៅ​មូលដ្ឋាន​៕

ដោយ ៖ អ​ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម