Connect with us

ព័ត៌មានអន្ដរជាតិ

តើ ពូទីន នឹងឲ្យ កូរ៉េខាងជើង ដឹកអ្វីទៅប្រទេសវិញ ហើយ រុស្ស៊ី ទទួលបានអ្វី​ពី គីម ជុងអ៊ុន?

បានផុស

នៅ

ការធ្វើដំណើរផ្លូវឆ្ងាយរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន តាមរយៈរថភ្លើងពាសដែកទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ត្រូវបានគេមើលឃើញថា ប្រទេសទាំងពីរសុទ្ធតែទទួលបានផលប្រយោជន៍រៀងៗខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម ដែលបានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ និងទៅដល់ស្ថានីយ៍រថភ្លើង Khasan ក្នុង​តំបន់ Primorye ចុង​បូព៌ា​​រុស្ស៊ីកាលពីថ្ងៃអង្គារ អាចនឹងអញ្ជើញជួបពិភាក្សាជាមួយលោក ពូទីន ស្ដីអំពីកិច្ចព្រមព្រៀមលក់សព្វាវុធដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន ។

ទន្ទឹមនោះ អ្នកជំនាញមើលឃើញថា ក្រោយជំនួបកំពូលរវាងលោក គីម និងលោក ពូទីន រួចហើយនោះ កូរ៉េខាងជើងនឹងផ្ដល់ឲ្យសព្វាវុធជាច្រើនទៅដល់រុស្ស៊ី ដូចជា គ្រាប់សម្រាប់បំពាក់លើកាំភ្លើងធំ ប្រព័ន្ធរ៉ុកកែត និងកាំភ្លើងត្បាល់ ដោយសារតែរុស្ស៊ីកំពុងត្រូវការសព្វាវុធទាំងនេះសម្រាប់គាំទ្រយុទ្ធសាស្ត្រប្រយុទ្ធនៅអ៊ុយក្រែន ជាពិសេសនៅរដូវរងាខាងមុខដែលជាឱកាសដ៏ល្អសម្រាប់កងកម្លាំងទីក្រុងមូស្គូក្នុងការវាយលុក ។

ចំណែកអ្វីដែលកូរ៉េខាងជើងនឹងទទួលបានពីរុស្ស៊ីជាទ្រនាប់ដៃដឹកត្រលប់ទៅប្រទេសវិញនោះ គឺការផ្ដល់ប្រេង និងឧស្ម័នថោកៗជាថ្នូរនឹងការផ្គត់ផ្គង់អាវុធទៅឲ្យលោក ពូទីន ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការផ្ដល់ស្បៀងអាហារទៅឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ។

បច្ចុប្បន្នកូរ៉េខាងជើងកំពុងត្រូវការស្បៀងអាហារផ្ដល់ឲ្យប្រជាជនដែលខ្វះខាតអាហារូបត្ថម្ភ ខណៈដែលរដូវប្រមូលផលនៅក្នុងប្រទេសកំពុងខាតចុងខាតដើម ដោយសារតែគ្រោះមហន្តរាយធម្មជាតិបណ្ដាលមកពីខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងជាដើម ។

ស្របពេលជាមួយគ្នានេះ កូរ៉េ​ខាង​ជើង​ក៏​កំពុង​ទន្ទឹង​រង់​ចាំ​ចំណេះដឹងអំពី​បច្ចេក​វិទ្យា​ជំរុញ​នុយក្លេអ៊ែរ​សម្រាប់​កង​ទ័ព​ជើង​ទឹក​របស់​ខ្លួនផងដែរ បន្ទាប់ពីថ្មីៗនេះទីក្រុងព្យុងយ៉ាងក៏ទើបតែបញ្ចេញនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរ ប៉ុន្តែតាមពិតទៅ វាគឺជានាវាមុជទឹកប្រើម៉ាស៊ូត និងអគ្គិសនីប៉ុណ្ណោះ ។ ដូច្នេះរឿងរ៉ាវនេះហើយទើបលោក គីម ចង់បំប្លែងនាវាមុជទឹករបស់គាត់ និងសាងសង់នាវាថ្មីដែលដំណើរការដោយថាមពលនុយក្លេអ៊ែរ ហើយមានតែរុស្ស៊ីនេះឯងដែលអាចជួយកូរ៉េខាងជើងបាន ។

គួរបញ្ជាក់ថា ជំនួបលោក គីម និងលោក ពូទីន ម្ដងនេះនឹងក្លាយជាជំនួបកំពូលលើកទី ២ បន្ទាប់ពីមេដឹកនាំទាំងពីបានជួបគ្នាម្ដងរួចទៅហើយនៅឆ្នាំ ២០១៩ ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក គីម នៅក្រៅប្រទេស ក្រោយពិភពលោកជួបប្រទះវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ កូរ៉េខាងជើង បញ្ជាក់គោលដៅនៃដំណើរទស្សនកិច្ច របស់លោក គីម ទៅ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២៤ នាទីutes មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម