ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ដល់ទៅជាង ៥០០០នាក់ ខណៈ ១០០០០នាក់ទៀតរកមិនទាន់ឃើញ ក្នុងគ្រោះទឹកជំនន់ នៅ លីប៊ី
មនុស្សជាង ៥០០០នាក់ ត្រូវបានគេសន្មតថាស្លាប់ ខណៈ១០០០០នាក់ទៀតបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានប្រទេសលីប៊ី បណ្តាលឲ្យបាក់ទំនប់វារីអគ្គិសនីចំនួនពីរ បង្កជាគ្រោះទឹកជំនន់ធំធេង។

លោកស្រី Tamer Ramadan ប្រធានគណៈប្រតិភូសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ប្រចាំប្រទេសលីប៊ី បានបញ្ជាក់ពីតួលេខជនរងគ្រោះ ក្នុងអំឡុងសន្និសីទសារព័ត៌មានខ្លីមួយ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស កាលពីថ្ងៃអង្គារទី១២ខែកញ្ញា។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ LANA បានរាយការណ៍ថា មនុស្សយ៉ាងតិច៥៣០០នាក់ ត្រូវបានគេគិតថាបាត់បង់ជីវិត ថ្វីបើតួលេខនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។

តាមការបញ្ជាក់ពី រដ្ឋមន្ត្រីសុខាភិបាលនៅរដ្ឋបាលភាគខាងកើតប្រទេសលីប៊ីលោក Othman Abduljalil, នៅទីក្រុង Derna ភាគខាងកើត ដែលជាកន្លែងរងគ្រោះធ្ងន់ធ្ងរបំផុត, មនុស្សរហូតដល់ទៅ៦០០០នាក់នៅតែបាត់ខ្លួន ខណៈស្ថានភាពគឺមហន្តរាយជាទីបំផុត។
ទន្ទឹមនោះ មានប្រទេសនិងក្រុមសិទ្ធិមនុស្សជាច្រើន បានផ្តល់ជំនួយ ខណៈក្រុមជួយសង្គ្រោះកំពុងព្យាយាមស្វែងរកអ្នករស់រានមានជីវិតនៅក្រោមគំនរបាក់បែក និងកម្ទេចកម្ទី។

គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) និយាយថា ប្រទេសលីប៊ី ត្រូវប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីគ្រោះមហន្តរាយនេះ។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់ធ្ងន់ធ្ងរលើកមុនដែលវាយប្រហារប្រទេសលីប៊ី គឺកាលពីឆ្នាំ២០១៩ នៅពេលមនុស្សចំនួន៤នាក់ ត្រូវបាត់បង់ជីវិត និងរាប់ម៉ឺននាក់ ត្រូវរងផលប៉ះពាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ មនុស្សស្លាប់ អាចឈានដល់ ២០០០នាក់ ដោយសារព្យុះ Daniel នៅ លីប៊ី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ