ព័ត៌មានអន្ដរជាតិ
កប៉ាល់ទេសចរណ៍ដាណឺម៉ាកដឹកមនុស្សជាង ២០០ នាក់ ទើរលើទឹករាក់កំពុងរងចាំការសង្គ្រោះ
កប៉ាល់ទេសចរណ៍ដឹកមនុស្ស ២០៦ នាក់ ទើរលើទឹករាក់ មិនអាចទៅមុខបាន ស្ថិតនៅភាគពាយ័ព្យនៃទឹកដី Greenland ។
កប៉ាល់នេះមានឈ្មោះថា Ocean Explorer វាបានចេញដំណើរនៅថ្ងៃចន្ទ ទី ១១ ខែកញ្ញា ពីឧទ្យានជាតិចម្ងាយប្រហែល ១ ៤០០ គីឡូម៉ែត្រ ពីភាគឦសាននៃទីក្រុង Nuuk ។
ក្រុមយោធាដាណឺម៉ាក JAC បាននិយាយថា កប៉ាល់កងទ័ពជើងទឹកដែលនៅជិតបំផុតមានចម្ងាយជាង ២០០០ គីឡូម៉ែត្រ ពីកប៉ាល់ទេសចរណ៍ ដូច្នេះយ៉ាងលឿនត្រឹមថ្ងៃសុក្រ ទើបទៅដល់ ។
លោក Brian Jensen ប្រធានផ្នែកប្រតិបត្តិការរបស់ JAC បានរាយការណ៍ថា “កប៉ាល់ទេសចរណ៍ដែលមានបញ្ហាគឺច្បាស់ជាគួរឲ្យព្រួយបារម្ភ ។ ជំនួយដែលនៅជិតបំផុតក៏នៅឆ្ងាយទៀត ហើយអាកាសធាតុអាចមិនអំណោយផលខ្លាំងផងដែរ” ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងស្ថានភាពជាក់ស្ដែង គេមិនឃើញមានគ្រោះថ្នាក់ភ្លាមៗណាមួយដល់អាយុជីវិតមនុស្ស ឬបរិស្ថានទេ ៕
ប្រែសម្រួល៖ វារី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២០ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ