Connect with us

ព័ត៌មានជាតិ

តាមពិតប្រាសាទព្រះវិហារ ជាចំណុចប្រសព្វ រវាងហ្វូណន់ និងចេនឡា

បានផុស

នៅ

ប្រាសាទព្រះវិហារ​ ត្រូវបានសាងសង់ឡើងនៅលើជួរភ្នំដងរែង ឬភ្នំកំផែង (តាមសិលាចរឹក) ជាព្រំដែនធម្មជាតិ បែង​ចែក​ហ្វូណន់វាលដីរាប និង​ចេនឡាដីខ្ពង់រាប ក្នុងន័យថា ប្រាសាទព្រះវិហារ ជាសម្បត្តិមរតកតែមួយរបស់ ខ្មែរហ្វូណន់ និងខ្មែរចេនឡា។ នេះបើយោងតាមសៀវភៅ «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ» និពន្ធ និងចងក្រងដោយ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ។

ប្រភពរូបភាព៖ My Book Shop/VOA

ប្រាសាទព្រះវិហារ ជាចំណុចកណ្តាលទឹកដីចក្រភពខ្មែរ (ផ្អែកតាមផែនទីចក្រភពខ្មែរ) ត្រូវបានសាងសង់លើកំពូល ភ្នំដងរែង ដែលបុព្វបុរសខ្មែរ បានជ្រើសរើសកំពូលភ្នំដែលខ្ពស់ជាងគេ កម្ពស់ ៦២៥ម៉ែត្រ ចាប់ពីនីវ៉ូទឹកសមុទ្រ។ បច្ចុប្បន្ន ជួរភ្នំនេះ គឺជាជញ្ជាំងឃាំងទឹកដី កម្ពុជា និង ថៃ ដែលមានប្រវែងជាប្រមាណ ៣០០គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯភូមិសាស្ត្រសាងសង់ប្រាសាទ ជាទីតាំងធម្មជាតិគ្មានពីរ មានលក្ខណៈពិសេសអស្ចារ្យ ដែលអាចមើលឃើញទឹកដី «ហ្វូណន់» វាលខៀវស្រងាត់ និងទឹកដី «ចេនឡា» យ៉ាងច្បាស់។ ក្នុងសៀវភៅបញ្ជាក់ទៀតថា ការជ្រើសរើសភូមិសាស្ត្រ ដើម្បីសាងសង់ប្រាសាទព្រះវិហារនេះ គឺឈរលើទ្រឹស្តីនយោបាយសាមគ្គីភាព​ និងឯកភាពជាតិរវាងហ្វូណន់ និងចេនឡា។

ត្រង់ចំណុចនេះ កម្ពុជាថ្មី សូមលើកយកចំណុចដកស្រង់មួយ គួរស្វែងយល់ ដោយញ្ជាក់ថា “ប្រាសាទព្រះវិហារ មានលក្ខណៈ​ពិសេស​ច្បាស់ លើសពីប្រាសាទផ្សេងទៀត។ ប្រាសាទនេះ មានដួងព្រលឹងឆ្លាក់ជាប់នៅក្នុងថ្ម និងបានបង្ហាញយ៉ាងច្បាស់លាស់ នូវបណ្តាំមនោគមន៍វិជ្ជា ក្នុងការកសាងគ្រប់គ្រង ការពារប្រទេសជាតិខ្មែរ និងក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ហើយអ្វីៗដែលនៅទីនោះ សុទ្ធតែមានខ្លឹមសារ មានទិសដៅ មានការពន្យល់ណែនាំ ទូន្មានដល់កូនខ្មែរជាមេរៀន”​។

បុព្វបុរសខ្មែរ បានគិតគូរល្អិតល្អន់ណាស់ ទៅលើការសាងសង់ ភូមិសាស្ត្រ និងទិស។ មូលហេតុដែលដូនតាខ្មែរ ដាក់​ជណ្តើរ​​ទៅ​​ទិសខាងកើតមួយ និងខាងជើង ក្នុងន័យដើម្បីអ្នកដែលទៅគោរពបូជា ព្រះសិវៈ ឬ ព្រះសិខារេស្វរៈ ត្រូវឡើងពីជើង (ឡើងតាមជើងទៅលើត្បូង) ទើបបានជួបនឹងព្រះអាទិទេព។

គួររំលឹកថា ប្រាសាទព្រះវិហារ ជាមរតកដ៏វិសេសវិសាលបុព្វបុរសខ្មែរបន្សល់ទុក និងត្រូវបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌ​ពិភពលោក កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ កាលណោះ ទោះ​បីជា​បាន​ចុះបញ្ជីបេតិកភណ្ឌពិភពលោកហើយក៏ដោយ តែថៃនៅតែប៉ុនប៉ង និងឈ្លានពាន ជាច្រើនលើកជាច្រើនសារ ក្នុងមហិច្ចតាចង់បានប្រាសាទខ្មែរទៅកាន់កាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម