ព័ត៌មានជាតិ
តើអ្វីទៅជាគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»?
ទោះបីជាកម្ពុជាលែងមានសង្គ្រាម មានសន្តិភាពពេញលេញក៏ដោយ ប៉ុន្តែ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសេវាចាំបាច់នានារបស់ពលរដ្ឋ នៅតែជាបញ្ហាចម្បងដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ សម្រាប់ធានាឱ្យពលរដ្ឋគ្រប់រូប និងសង្គមមានភាពសុខដុមរមនា។
ហេតុដូច្នេះហើយ ដើម្បីឆ្លើយតបជាមួយនឹងស្ថានភាពបច្ចុប្បន្នទាំងអស់នេះ និងសុវត្ថិភាពរបស់សង្គម នៅក្នុងខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលអាណត្តិទី៦ បានកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដោយមានលក្ខណ:សម្បត្តិចំនួន ៧ចំណុច៖
១.ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រី និងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦.មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ។
៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
ជាមួយនឹងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រាជរដ្ឋាភិបាល មានគោលបំណង និងសំណូមពរដូចជា បន្តកសាង និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សន្តិសុខសង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពរបស់ពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ។ លើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅដល់បង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។
ចំណុចមួយទៀត គឺកសាងបានជាមួយកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការអនុវត្តគោលនយោបាយនេះ ដោយបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច ពីវិស័យសាធារណៈ វិស័យេកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋទូទាំងប្រទេស។
គួររម្លឹកឡើងវិញថា គោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” របស់រដ្ឋាភិបាលកាលពីឆ្នាំ ២០១០ មានដាក់ចេញលក្ខណៈសម្បត្តិចំនួន ៥ចំណុចដូចជា៖
១.គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ។
២.គ្មានការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
៣.គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤.គ្មានក្មេងទំនើង។
៥.គ្មានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៧ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»