Connect with us

ព័ត៌មានជាតិ

អាជីវករ​និង​អ្នករស់​នៅ​លើ​ឆ្នេរ​ ពយ​យាយ​ម៉ី​ និង​ឆ្នេរ​តា​បារាំង ត្រូវ​រុះរើ​ឲ្យ​បាន​មុន​ថ្ងៃ​ទី២៨​ ខែ​កុម្ភៈនេះ ​ជា​កំហិត

បានផុស

នៅ

​អភិបាលខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​កំពុង​រស់នៅ​និង​ប្រកប​អាជីវកម្ម​រំលោភ​លើដី​ចំណី​ឆ្នេរ​ស្ថិតនៅ​ចំណុច​ពយ​យាយ​ម៉ី​ និង​ឆ្នេរ​តា​បារាំង ​ស្ថិត​ក្នុង​ភូមិ​រិទ្ធី​២​ ឃុំ​កែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ត្រូវ​រុះរើ​សំណង់​និង​ការ្យ​ផ្សេងៗ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ខាងមុខនេះ​ជា​កំហិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក គួច ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២​កុម្ភៈ​នេះ​ថា​«​រដ្ឋបាលខេត្ត​ព្រះសីហនុ ​បាន​ពិនិត្យឃើញថា​ សំណង់​របស់​លោក​លោកស្រី​ ដែល​កំពុង​រស់នៅ​និង​ប្រកប​អាជីវកម្ម​ត្រង់​ចំណុច​ឆ្នេរ​ពយ​យាយ​ម៉ី​និង​ឆ្នេរ​តា​បារាំង​ក្នុងភូមិ​រឹទ្ធី ២​ឃុំ​កែវផុស​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះ​សីហ​នុ​ គឺ​ស្ថិតនៅ​លើដី​ចំណី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​អនាម័យ​សណ្ដាប់ធ្នាប់​និង​សោភ័ណភាព​ឆ្នេរ​»​។ លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​បន្តថា​ ឆ្នេរសមុទ្រ​ពយ​យាយ​ម៉ី​និង​ឆ្នេរ​តា​បារាំង​ជា​ដី​របស់​រដ្ឋ​និង​លម្អ​ឆ្នេរ​សាធារណៈ​ ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​លំហែកាយ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​។​

​លោក​បាន​បន្ថែមថា​«​ដូច្នេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​សូម​ជូនដំណឹង​ដល់​លោក​លោកស្រី​ត្រូវ​រុះរើ​សំណង់​និង​ការ្យ​ផ្សេងៗ​ដែល​បាន​សង់​នៅ​លើដី​ចំណី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ស្ថិតនៅ​ចំណុច​ពយ​យាយ​ម៉ី​និង​ឆ្នេរ​តា​បារាំង​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​ជូនដំណឹង​នេះ​ រហូតដល់​ថ្ងៃទី​២៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ជា​កំហិត​»​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ​ក្នុង​ករណី​លោក​លោកស្រី​មិន​រុះរើ​តាម​សេចក្តីជូនដំណឹង​នេះ​ រដ្ឋបាលខេត្ត​ព្រះសីហនុ​និង​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​និង​វិធានការ​ច្បាប់​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​សម្ភារៈ​ឬ​បាត់បង់​ទ្រព្យសម្បត្តិ​រប​ស់បង​ប្អូន​ឡើយ​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖​ កម្ពុជា​​ទទួល​បាន​ចំណូល​ប៉ុន្មាន​​ពីធនាគារ​ប្រេង? ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានជាតិ២០ នាទីutes មុន

សេចក្តីព្រាងច្បាប់ពាក់ព័ន្ធការដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម បានចូលដល់ដៃរដ្ឋសភាហើយ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ខ្យល់ពុល​នៅ​ទីក្រុង​បាងកក ​បង្ក​ការ​​​ខាត​បង់​​សេដ្ឋកិច្ច​ជិត​៩០​លាន​ដុល្លារ​

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ថៃរំពឹងពីកំណើននៃការចំណាយសាធារណៈ​ខ្ពស់បំផុតក្នុងរយៈពេល​៥ឆ្នាំ នៅបុណ្យចូលឆ្នាំថ្មីចិន​

ព័ត៌មានជាតិ៣១ នាទីutes មុន

សណ្ឋាគារ ៦កន្លែងនៅមណ្ឌលគិរី ត្រៀមរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម