Connect with us

ព័ត៌មានជាតិ

សហគមន៍នេសាទត្រពាំងសង្កែ ក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញរបស់ស្រុកទឹកឈូ

បានផុស

នៅ

នាថ្ងៃទី១៣ ខែកញា ឆ្នាំ២០២៣នេះ លោក សឹម ហុីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានប្រាប់ឲ្យដឹងថា សហគមន៍នេសាទត្រពាំងសង្កែបានប្រែក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគមន៍នេសាទត្រពាំងសង្កែរមណីយដ្ឋានទេសចរណ៍ធម្មជាតិបានបន្តបេសកកម្មក្នុងការអភិរក្សធនធានធម្មជាតិដើមកោងកាងសមុទ្របានល្អប្រសើរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមជូនដល់សមាជិករបស់សហគមន៍របស់ខ្លួន។ សហគមន៍នេសាទត្រពាំងសង្កែនេះ បានប្រែក្លាយជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះភាគច្រើន មានភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិប្រហែល៥ភាគរយដែលមកទេសចរ និងអាចទៅសម្រាកលម្ហែ ហើយទទួលកម្មង់គ្រឿងសមុទ្រស្រស់ៗ និងមានទូកជិះដើរលេងកម្សាន្តមើលដើមកោងកាង រហូតដល់មាត់សមុទ្ររបស់សហគមន៍នេសាទត្រពាំងសង្កែ ហើយអាជ្ញាធរនឹងប្តេជ្ញាធ្វើឱ្យសហគមន៍នេសាទត្រពាំងសង្កែនេះកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យខ្លាំងបន្ថែមជាងមុនទៅទៀត។

លោក សឹម ហុីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានបន្តឱ្យដឹងថា កន្លងមកសហគមន៍របស់លោកបានចុះថយភ្ញៀវក៏ដោយសារវិបត្តិសេដ្ឋកិច្ចនេះក៏ដោយលោកថា កន្លែងសហគមន៍របស់លោក បានបំពេញបេសកកម្មក្នុងការអភិរក្សធនធានដើមកោងកាងធម្មជាតិបៃតង នៅតាមបណ្ដោយឆ្នេរសមុទ្រយ៉ាងល្អ និងធ្វើឱ្យអ្នកមកភោគផលសមុទ្រនៅ​សហគមន៍មានភាពល្អប្រសើរ។ ប៉ុន្តែដើម្បីជំរុញការទប់ស្កាត់បទល្មើសអ្នកកាប់ដែលទន្ទ្រាន និងដើម្បីរកប្រាក់ចំណូលបន្ថែមរបស់សហគមន៍នេសាទត្រពាំងសង្កែបានប្រែក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដោយបានសង់ខ្ចុះសម្រាប់ភ្ញៀវទេសចរមកទទួលទានអាហារ សម្រាកលម្ហែ ជិះទូកលេងកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ និងមានការសាងសង់ស្ពានឈើសម្រាប់ដើរលេងកម្សាន្តរហូតដល់មាត់សមុទ្រ។

លោកប្រធានសហគមន៍រូបនេះបានបន្តថា បច្ចុប្បន្នសហគមន៍នៅតែបន្តអភិរក្ស និងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ហើយសហគមន៍ក៏មានកញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរតាមរយៈការជិះទូកកម្សាន្តនៅតំបន់ព្រៃកោងកាងសំខាន់ៗសហគមន៍នេសាទត្រពាំងសង្កែនេះមានទំហំផ្ទៃដីព្រៃកោងកាងប្រមាណ ១០គីឡូម៉ែត្រឯណោះ។

ជាមួយគ្នានេះ លោកស្រី សុខ ចាន់ធី មេឃុំ ត្រពាំងសង្កែ  បានឱ្យដឹងដែរថា សហគមន៍នេសាទត្រពាំងសង្កែ បានប្រែក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេចរណ៍ធម្មជាតិមួយកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបានមកលេងទស្សនាកម្សាន្តជាច្រើន តែទោះជាយ៉ាងណាក៏ដោយក៏ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ និងសេវាកម្មទទួលភ្ញៀវទេសចរ នៅមានកម្រិតនៅឡើយ ប៉ុន្តែប្រធានសហគមន៍បានរៀបចំផែនការក្នុងការពង្រីក និងពង្រឹងគុណភាពលើចំណុចទាំងនោះឱ្យបានល្អប្រសើរបន្ថែមទៀត។

បានបញ្ជាក់ថា សហគមន៍នេសាទមានសារៈប្រយោជន៍ច្រើនសម្រាប់ប្រជានេសាទ ហើយទៅថ្ងៃមុខ បើគ្មានការរំខានពីក្រុមហ៊ុនវិនិយោគនោះទេ ប្រជាសហគមន៍ និងពលរដ្ឋក្នុងតំបន់ នឹងមានឱកាសបង្កើតការងារជាច្រើន តាមរយៈការប្រមូលភោគផលសមុទ្រ និងការផ្តល់សេវាកម្មផ្សេងៗទៅឱ្យភ្ញៀវទេសចរណ៍បានប្រសើ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទីutes មុន

បង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ៣៣នាក់

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម