Connect with us

កីឡា

លោក ពូទីន អះអាង​ថា កីឡាអូឡាំពិក២០២៤ ​មិន​គួរមានការ​បែងចែក​គ្នា

បានផុស

នៅ

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​លើក​ឡើង​ពីចលនាអូឡាំពិកកំពុងចុះខ្សោយ បន្ទាប់ពីបម្រាមត្រូវបានដាក់លើអត្តពលិករុស្ស៊ី ក្នុងការប្រឆាំងលើ​រុស្ស៊ី​ដែល​មាន​សង្គ្រាម​ជាមួយអ៊ុយក្រែន​ធ្វើ​ឲ្យ​ឱ្យការចូលរួមកីឡា​អូឡាំពិក ឆ្នាំ២០២៤ ស្ថិតក្នុងមន្ទិលសង្ស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងសហព័ន្ធ​កីឡា​អន្តរជាតិថា បានប្រព្រឹត្តនយោបាយខុសចំពោះកីឡា មុនពេលការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងលើការចូលរួម​របស់​រុស្ស៊ីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានគាំទ្រ​ឲ្យ​អត្តពលិករុស្ស៊ីចូលរួមប្រកួត​កីឡា​អូឡាំពិក​ ឆ្នាំ​២០២៤​ ប៉ុន្តែស្ថិត​ក្រោមទង់អព្យាក្រឹត។

លោកពូទីន​បាន​លើក​ឡើងថា ៖«ខ្ញុំចង់និយាយថា ការដឹកនាំរបស់សហព័ន្ធអន្តរជាតិ គណៈកម្មាធិការអូឡាំពិកអន្តរជាតិខ្លួនឯងបច្ចុប្បន្ននេះ កំពុង​បំភ្លៃគំនិតដើមរបស់ Pierre​ de​ Coubertin​។ កីឡាគួរតែនៅខាងក្រៅនយោបាយ។ វាមិនគួរបែកគ្នាទេ តែគួររួបរួមមនុស្សជាតិ។

IOC បានសង្កត់ធ្ងន់លើទង់ជាតិ ភ្លេង និងនិម្មិត​សញ្ញារបស់រុស្ស៊ី និងបេឡារុស្ស គួរតែត្រូវបានហាមឃាត់ ហើយអះអាងថា ការសម្រេចចិត្តមិនទាន់​ធ្វើឡើយ​លើ​ការ​អនុញ្ញាត​ឲ្យ​អត្តពលិក​ប្រទេសទាំងពីរ​ចូល​រួម​កីឡា​អូឡាំពិក​ប៉ារីសឆ្នាំ២០២៤។

រុស្ស៊ី និងបេឡារុស្ស រួមនឹងហ្គាតេម៉ាឡា ត្រូវបានព្យួរដោយ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិគឺ​ មិនស្ថិតក្នុងចំណោមប្រទេសចំនួន២០៣ ដែលបានអញ្ជើញទៅទីក្រុងប៉ារីស ឆ្នាំ២០២៤៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ reuters.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម