Connect with us

ព័ត៌មានជាតិ

អ្នកសេដ្ឋកិច្ច៖ សម្តេច ហ៊ុន ម៉ាណែត នឹងបំផុសធុរជនចិន ឱ្យចូលមកវិនិយោគកម្ពុជា លើវិស័យសេវាកម្ម និងកសិកម្ម

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួម​ពិព័រណ៍អាស៊ានចិនលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ តាមរយៈដំណើរ​ទស្សនកិច្ចនេះ អ្នកសេដ្ឋកិច្ច មើលឃើញថា នឹងអាចទាញបានអ្នកធុរជនចិន ឱ្យចូលមកវិនិយោគលើវិស័យផ្សេងៗ ជាពិសេសវិស័យកសិកម្ម នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកលើការងារទំនាក់ទំនងអង្គការអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅប្រទេសចិននាពេលនេះ គឺជាឱកាសបំផុសដល់ក្រុមអ្នកវិនិយោគិនចិន ឱ្យចូលមកវិនិយោគនៅកម្ពុជា លើវិស័យសេវាកម្ម និងកសិកម្មជាដើម ដែលវិស័យទាំងអស់នេះ មាននៅក្នុងកិច្ចព្រមព្រៀងរួចជាស្រេច មិនពិបាកនៅក្នុងការសិក្សា ឬវិភាគនោះទេ។

លោកបណ្ឌិត បានបន្តថា «យើងមានកិច្ចព្រមព្រៀងរវាងកម្ពុជា និងចិនចូលជាធរមានរួចហើយ…អ្នករកស៊ី ឃើញកម្ពុជា ជាសមាជិកអាសិប ហើយចិនក៏ជាសមាជិកអាសិប នឹងផ្តល់ភាពងាយស្រួលក្នុងការវិនិយោគជាមួយគ្នា ស្របពេល​ដែលថ្នាក់​ដឹកនាំយើងទៅចិន លោកនឹងជួយបំផុស ជំរុញ កៀរគរបន្ថែមទៀត»។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ក៏បានហុចផលជាច្រើនសម្រាប់ប្រទេសទាំងពីរ ក្នុងការនាំចេញទំនិញ ដោយលើកលែងពន្ធផងដែរ។

កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌ ​គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពី​មិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញា​​រួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា។ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនជាង ៨ពាន់លានដុល្លារ កើនឡើង ១.‌១ភាគរយ។ ក្នុងនោះកម្ពុជា នាំចេញទៅចិន មានចំនួនជាង ៩៣៩លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ៧.១ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម