Connect with us

ព័ត៌មានជាតិ

កំពង់ផែទេសចរណ៍ខេត្តកែប​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​​ចុង​ឆ្នាំ​នេះ​

បានផុស

នៅ

កែបគឺជាខេត្តឆ្នេរសមុទ្រដ៍មានសក្តានុពលទេសចរណ៍មួយនៅប្រទេសកម្ពុជា បន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកំពត។ ខេត្តនេះមានឆ្នេរសមុទ្រសរុបប្រវែង ២៦.៥០គ.ម មានកោះចំនួន១២ និងមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តចំនួន៣៥កន្លែង ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ច្រើនកុះករជារៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែកាលពីឆ្នាំ២០២០កន្លងទៅនេះ ចំនួនភ្ញៀវទេសចរណ៍នៅខេត្តកែបបានធ្លាក់ចុះ២០ភាគរយ ដោយសារការរីករាល ដាលនៃជំងឺកូវីដ១៩នៅកម្ពុជា និងនៅទូទាំងពិភពលោក។ យ៉ាងណាក៏ដោយ វិស័យមួយនេះត្រូវរំពឹងថានឹងមានសន្ទុះខ្លាំងក្លាឡើងវិញនៅឆ្នាំនេះ ជាមួយនឹងការបញ្ចប់គម្រោងសាងសង់កំពង់ផែកោះទន្សាយ និងសុទិដ្ឋិនិយមសេដ្ឋកិច្ចនៅក្នុងប្រទេស។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកែប» នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកែបមានប្រសាសន៍ថា៖ «គម្រោងជួសជុលកែលម្អរកំពង់ផែទេសចរណ៍កោះទន្សាយនឹងត្រូវសាងសង់ចប់នៅខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីត្រូវបានពន្យាពេលអស់មួយរយៈដោយសារបញ្ហាបច្ចេកទេស និងជំងឺកូវីដ១៩។»

លោក ម៉ម ទូច បានបន្តថា គម្រោងកំពង់ផែនេះនឹងជួយជំរុញវិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកលេងខេត្តទេសចរណ៍មួយនេះកាន់តែច្រើនថែមទៀត។

គម្រោងកំពង់ផែកោះទន្សាយ ដែលបានសាងសង់លើផ្ទៃដី៣,៤៧០ម៉ែត្រការ៉េ បានចាប់ផ្ដើម កាលពីឆ្នាំ២០២០ និងត្រូវចំណាយថវិការអស់ជាង១លានដុល្លារ ឫ៥ពាន់លានរៀល។

ក្រោយសាងសង់ចប់ វានឹងអនុញ្ញាតិឱ្យនាវា២ប្រភេទចូលចត៖ នាវាប្រភេទទី១ អាចចេញពីឆ្នេរបានចម្ងាយពី ៣៨ ទៅ៥៦គ.ម និងអាចដឹកអ្នកដំណើរបានពី៣០ទៅ១០០នាក់ ចំណែកនាវាប្រភេទទី២ ដែលធ្វើចរាចរណ៍ចេញពីផែបានចម្ងាយ១៦១ទៅ១៩៣គ.ម អាចផ្ទុកមនុស្សបានពី១០០ទៅ៣០០នាក់។ នេះបើយោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ចំនួនភ្ញៀវទេសចរណ៍នៅខេត្តកែបបានធ្លាក់ចុះ២០,១១ភាគរយ ពីចំនួន ១,៧៤៧,៦២២នាក់នៅឆ្នាំ២០១៩ មកនៅត្រឹមចំនួន១,៣៩៦,១២៥នាក់នៅឆ្នាំ២០២០។ ភ្ញៀវទេសចរជាតិនៅឆ្នាំ២០២០មានចំនួន ១,៣៦៥,៦២២នាក់ បើធៀបឆ្នាំ២០១៩ ចំនួន ១,៦៨៣,០០៩នាក់ ថយចុះ ១៨,៨៦ ភាគរយ ចំណែកភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ៣,០៥០៣នាក់ បើធៀបឆ្នាំ២០១៩ ចំនួន៦,៤៦១៣នាក់ ថយចុះ ៥២,៧៩ ភាគរយ។ នេះបើយោងតាម លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប។

សម្រាប់ឆ្នាំ២០២១នេះ វិស័យទេសចរណ៍ត្រូវបានព្យាករណ៍ថានឹងមានកំណើនវិជ្ជមានតែទាបក្នុងរង្វង់ ០.៣ភាគរយ ដែលកំណើននេះគឺគាំទ្រដោយសារទេសចរណ៍ក្នុងស្រុក។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា៩ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១០ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឆ្នាំ២០២៥ វិស័យឧស្សាហកម្ម និងសេវាកម្មរបស់កម្ពុជានៅតែមានភាពធន់ខ្លាំងជួយបង្កើតឱកាសការងារកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម