ព័ត៌មានជាតិ
ណាហ្គាវើលដ៍ ទទួលស្វាគមន៍ឆ្នាំឆ្លូវ នាំលាភសំណាងជាមួយការផ្តល់ជូនដ៏អស្ចារ្យ
ណាហ្គាវើលដ៍ នឹងស្វាគមន៍អតិថិជនទាំងអស់ ក្នុងឱកាសឆ្នាំថ្មីឆ្នាំឆ្លូវនាំលាភសំណាងជាមួយនឹងការផ្តល់ជូនដ៏សម្បូរបែបដូចជា ម្ហូបចិនសុភមង្គល នំចិននាំលាភ ការតុបតែងរចនាដ៏ស្រស់ស្អាត និងការសម្តែងសិល្បៈដ៏អស្ចារ្យពីឥឡូវនេះរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ។

អតិថិជនទាំងអស់ នឹងទទួលបានតុក្កតារូបកូនគោដ៏ស្រស់ស្អាតឥតគិតថ្លៃនៅពេលចំណាយ $៨៨ ឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ (រហូតអស់ពីស្តុក)។ សម្រាប់សមាជិកណាហ្គាវើលដ៍រីវ៉ត នឹងទទួលបានតុក្កតាដ៏ស្រស់ស្អាតដោយត្រូវសន្សំ និងប្តូរ ២៨ ពិន្ទុក្នុងថ្ងៃតែមួយ ឬដោយប្តូរ ៩៨ ពិន្ទុ។ ជម្រើសមួយទៀត អតិថិជនអាចជាវនៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១) តម្លៃត្រឹមតែ $១២។ ចំនួនមានកំណត់!
ពិធីបុណ្យចូលឆ្នាំចិន គឺជាពេលវេលាជួបជុំគ្រួសារ ញាតិមិត្ត និងមិត្តភក្តិដ៏សប្បាយរីករាយ។ លោកអ្នកអាចប្រារព្ធឱកាសដ៏ពិសេសនេះ និងស្រស់ស្រូបម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់បំផុតនៅភោជនីយដ្ឋានចិន Hall of Golden Chimes (ជាន់ទី៥ ណាហ្គាវើលដ៍ទី២) និង Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ ម្ហូបដ៏ពិសេសមួយក្នុងចំណោមម្ហូបជាច្រើនមុខនៅណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន គឺម្ហូបអ៊ីសាង ដែលពេញនិយមនៅក្នុងទ្វីបអាស៊ីភាគគ្នេយ៍ ដែលលោកអ្នកអាចជ្រើសរើសគ្រឿងផ្សំស្រស់ៗល្អបំផុត ដូចជា ត្រីសាលម៉ុនណ័រវ៉េ សាច់មាន់ចំណិត គ្រឿងសមុទ្រស្រស់ ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលី ។ល។
អតិថិជន ក៏អាចពិសាម្ហូបអ៊ីសាងក្នុងពេលអាហារឈុតពិសេសនៅភោជនីយដ្ឋានទាំងពីរ ផងដែរ សម្រាប់គ្នា ៤, ៨ ឬ ១០ នាក់។ ម្ហូបសុភមង្គលទាំងអស់ ត្រូវបានច្នៃយ៉ាងផ្ចិតផ្ចង់បំផុតដោយមេចុងភៅដ៏ចំណានប្រចាំណាហ្គាវើលដ៍ រួមមាន ជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅ ត្រីតុកកែចំហុយ សាច់មាន់បំពងស្រួយ អយស្ទ័រក្រៀមខ មីអាយុវែង បាយឆាជាមួយគ្រឿងសមុទ្រ និងនំនៀនកៅនាំលាភ តម្លៃចាប់ពី $២៣៨ សម្រាប់ ៤ នាក់រហូតដល់ $៦៨៨ សម្រាប់ ១០ នាក់ដែលអតិថិជនអាចរីករាយក្នុងពេលថ្ងៃត្រង់ ឬពេលល្ងាច រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ។ សូមណែនាំឲ្យកក់ទុកមុនឥឡូវនេះតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ [email protected] ។

សម្រាប់អ្នកដែលចូលចិត្តម្ហូប “ឆ្នាំងមហាសម្បត្តិ” ដែលមានគ្រឿងសមុទ្រ និងសាច់សម្រាប់គ្នា ៦ ឬ ១០ នាក់ អាចអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ជាមួយនឹងជម្រើសពិសេស ដូចជា បង្កងអាមេរិកស្រស់ខក្នុងទឹកស៊ុប។ ម្ហូបចិននាំលាភជាច្រើនទៀត មានបម្រើជូនផងដែរ នៅភោជនីយដ្ឋាន Fortune Palace (ជាន់ទី១ ណាហ្គាវើលដ៍ទី១) Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) Golden Bowl (ជាន់ទី១ ណាហ្គាវើលដ៍ទី២) និង Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២)។
ចែករំលែកភាពរីករាយ និងបង្កើនភាពផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់ មិត្តរួមការងារ និងអតិថិជនដោយជាវបង្អែម និងនំនាំលាភណាហ្គាវើលដ៍នៅក្នុងប្រអប់ដ៏ស្រស់ស្អាត ដែលមាននំរសជាតិផ្លែម្នាស់ នំស្រួយ ៥ រសជាតិ និងស្ករគ្រាប់នាំសំណាង តម្លៃ $២២ ប៉ុណ្ណោះ។
ចំណែកនំដែលមានលើកដំបូងសម្រាប់ឆ្នាំថ្មី២០២១ របស់ណាហ្គាវើលដ៍ មានដូចជា នំបន្ទះសូកូឡា នំខេករសជាតិផ្លែភីច និងនំស្ករគ្រាប់សូកូឡារូបកូនគោតម្លៃចាប់ពី $៤,៥០ ក្នុងមួយដុំ។ ណាហ្គាវើលដ៍ ក៏មាននំប្រពៃណីបែបចិនផងដែរ ដូចជា នំរូបត្រីនាំលាភ និងនំស្រួយរសជាតិពោតដែលមានដាក់លក់ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រៀងរាល់ថ្ងៃ នៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និងភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាវើលដ៍ទី២។

ប្រសិនបើអតិថិជនមានបំណងចង់ទស្សនាការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ លោកអ្នកអាចអញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍។ មិនតែប៉ុណ្ណោះ ក៏មានការសម្តែងរបស់លោកតាចិន ម៉ាស់ស្កត់រូបកូនគោ និងការកម្សាន្តជាច្រើនទៀតផងដែរ ហើយអតិថិជនទាំងអស់អាចផ្តិតយករូបភាពដ៏ស្រស់ស្អាតជាច្រើនដើម្បីបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួន។ មួយទៀត សូមកុំខកខានទស្សនាការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិន ដែលចូលរួមសម្តែងដោយអ្នកសិល្បៈមកពីជុំវិញពិភពលោក ម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១។
អតិថិជនអាចតាមដានទំព័រហ្វេសប៊ុក និងទំព័រ Instagram របស់ណាហ្គាវើលដ៍ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីប្រូម៉ូសិន អាហារ និងកម្មវិធីកម្សាន្តផ្សេងៗ និងចូលរួមការប្រកួតប្រជែងដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យ។
សូមកត់ចំណាំថា វិធានការបង្ការជំងឺរាតត្បាត ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់បំផុតដើម្បីរក្សាសុវត្ថិភាពដោយតម្រូវឲ្យគ្រប់គ្នាពាក់ម៉ាស់ រក្សាគម្លាតសង្គម និងផ្តល់ជែលលាងដៃគ្រប់កន្លែងប្រតិបត្តិការនៅក្នុងអគារណាហ្គាវើលដ៍។ ដូច្នេះ សូមចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិន និងទទួលពរជ័យ និងសិរីសួស្តីគ្រប់ៗគ្នា។ សួស្តីឆ្នាំថ្មី!
គួរបញ្ជាក់ថា ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធីកម្សាន្ត ឬការប្រជុំផ្សេងៗ៕
អត្ថបទពាណិជ្ជកម្ម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ