Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី រៀបចំម្ហូប ៧ មុខ និងស្រា ២ ប្រភេទជូនជាពិសេសសម្រាប់លោក គីម ជុងអ៊ុន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធពិតជាមិនឲ្យលោក គីម ជុងអ៊ុន ខកបំណងនោះទេសម្រាប់ការទទួលស្វាគមន៍មេដឹកនាំកូរ៉េខាងជើងរូបនេះមកកាន់ទឹកដីនៃប្រទេសរុស្ស៊ី ជាពិសេសការរៀបចំម្ហូបអាហារពេលល្ងាចយ៉ាងសម្រិតសម្រាំងទៅដល់គណៈប្រតិភូរបស់កូរ៉េខាងជើងតែម្ដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អាហារ​ពេល​ល្ងាច​នេះ​ក៏រៀបចំ​ឡើង​ បន្ទាប់​ពី​លោក គីម បាន​ជួបពិភាក្សា​ការងារជាមួយ​លោក ពូទីន អស់​រយៈពេល​ជាង ១ ម៉ោង​នៅ​ឯទីលានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ក្នុង​ខេត្ត Amur នៃចុងបូព៌ារបស់​រុស្ស៊ី ។

នេះគឺជាបញ្ជីមុខម្ហូបដែលរុស្ស៊ីរៀបចំយ៉ាងពិសេសទៅដល់គណៈប្រតិភូរបស់កូរ៉េខាងជើង រួមទាំងលោក គីម ជុងអ៊ុន ផងដែរ៖

  • សាឡាត់សាច់ទាជាមួយផ្លែល្វាបារាំង និងផ្លែ Nectarine
  • នំប៉ាវសាច់ក្តាម Kamchatka
  • ត្រីមាសខ្មៅ Sturgeon ជាមួយផ្សិត និងដំឡូង
  • សាច់គោអាំងជាមួយបន្លែ
  • ស៊ុបត្រីនាគ
  • ការ៉េមផ្លែសាជី
  • ផ្លែ Lingonberry ជាមួយគ្រាប់ស្រល់ និងទឹកដោះគោខាប់

ចំណែកសម្រាប់ម៉ឺនុយស្រាដែលលោក ពូទីន រៀបចំដល់លោក គីម គឺមាន ២ ប្រភេទដូចជា ស្រា ស East Hill Blend, Usadba Divnomorskoe, Russia 2021 និងស្រាក្រហម Cabernet Sauvignon, Usadba Divnomorskoe, Russia 2020 ។

គួរបញ្ជាក់ថា នេះ​ជា​អាហារ​ពេល​ល្ងាចថ្នាក់​រដ្ឋ​លើក​ទី ២ ហើយ​ដែល​រុស្ស៊ី​បានរៀបចំជូន​សម្រាប់​លោក គីម ជុងអ៊ុន ខណៈរដ្ឋាភិបាលទីក្រុងមូស្គូក៏រៀបចំឡើងយ៉ាងពិសេសសម្រាប់មេដឹកនាំកូរ៉េខាងជើងរូបនេះរួចហើយផងដែរ អំឡុងពេលបុរសនុយក្លេអ៊ែរវ័យ ៣៩ ឆ្នាំអញ្ជើញទស្សនកិច្ចក្នុងទីក្រុង Vladivostok កាលពីឆ្នាំ ២០១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តើ ពូទីន នឹងឲ្យ កូរ៉េខាងជើង ដឹកអ្វីទៅប្រទេសវិញ ហើយ រុស្ស៊ី ទទួលបានអ្វី​ពី គីម ជុងអ៊ុន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម