កីឡា
កំណត់ត្រា២របស់ ចាន់ វឌ្ឍនាកា ក្នុងលីគកម្ពុជាមិនទាន់មានកីឡាករណាបំបែកបាន
គិតត្រឹមសប្ដាហ៍ទី៥ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរ រដូវកាល ២០២៣-២៤ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ ចាន់ វឌ្ឍនាកា កំពុងកាន់កាប់កំណត់ត្រា២ដោយមិនទាន់មានកីឡាករណាអាចបំបែកបានឡើយ។
កំណត់ត្រា១ ចាន់ វឌ្ឍនាកា ជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាលនៃលីគកំពូលកម្ពុជា។ រដូវកាលឆ្នាំ២០១៥ រូបគេរកបាន៣៧គ្រាប់បានក្លាយជាម្ចាស់ស្បែកជើងមាស។ បច្ចុប្បន្ននេះ មិនទាន់មានកីឡាកររូបណាអាចបំបែកកំណត់ត្រាស៊ុតបញ្ចូលទីលើសរូបគេឡើយ។ នៅឆ្នាំ២០១៥នោះ រូបគេបានឈ្នះពានជាកីឡាករឆ្នើមប្រចាំរដូវកាលលថែមទៀត។
កំណត់ត្រាទី២ ចាន់ វឌ្ឍនាកា ជាកីឡាករដែលរកបានគ្រាប់បាល់សរុបច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ដែលរហូតដល់ពេលនេះរកគ្រាប់បាន១៥៩គ្រាប់ ក្នុងការបង្ហាញខ្លួនបាន១៤២លើក។ គិតត្រឹមរដូវកាលឆ្នាំ២០២៣-២៤ នេះមិនទាន់មានកីឡាកររូបណាអាចធ្វើបានទេ។
បើនិយាយពីជម្រើសជាតិកម្ពុជាវិញ ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួននៅលើទីលានឲ្យឈុតធំប្រមាណ៥២ដង និងរកបាន១៩គ្រាប់។ ចំណែកនៅឈុតយុវជនចាប់ពីអាយុ១៩ឆ្នាំ ដល់២៣ឆ្នាំ ក៏បង្ហាញខ្លួនបានច្រើនលើក និងរកបានគ្រាប់បាល់ជាច្រើនដែរ។
ចាន់ វឌ្ឍនាកា ជាកីឡាករដែលមានបទពិសោធច្រើនទាំងក្នុងស្រុក ក្រៅប្រទេស និងជម្រើសជាតិកម្ពុជាចាប់ពីឈុតយុវជនរហូតដល់ឈុតធំ។ កាលពីឆ្នាំ២០១៧ រូបគេបានផ្ទេរទៅក្លិប Fujiieda MYFC ក្នុងលីគទី២របស់ប្រទេសជប៉ុន បន្ទាប់មកឆ្នាំ២០១៨ ចូលរួមជាមួយក្លិប Pahang FC និងឆ្នាំ២០១៩ ចូលរួមជាមួយក្លិប PKNS នៃលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី មុនពេលវិលចូលបឹងកេតវិញ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍១០ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល