ព័ត៌មានជាតិ
ស្វែងយល់ក្រសួងសំខាន់មួយធ្វើការពាក់ព័ន្ធ កិច្ចការពារថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឱ្យដឹកនាំ និងគ្រប់គ្រងវិស័យវប្បធម៌ និង វិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានមុខងារ និងភារកិច្ច ប្រតិបត្តិនូវនយោបាយការពារ ថែរក្សា និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ទូទៅនៃព្រះរាជាណាចក្រកម្ពុជា និងការគ្រប់គ្រងរមណីយដ្ឋានវប្បធម៌ បុរាណវិទ្យានរវិទ្យា និងប្រវត្តិវិទ្យា។
ក្រសួងវប្បធម៌ចូលរួមលើកតម្កើងបណ្តាតម្លៃវប្បធម៌ និងជំនឿទំនៀមទម្លាប់ប្រពៃណីរបស់សង្គមជាតិ រួមទាំំងបំផុសការបង្កើតស្នាដៃ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍សកម្មភាពវប្បធម៌។
ក្រសួងវប្បធម៌ក៏ទទួលខុសត្រូវជាអាណាព្យាបាលបច្ចេកទេសលើសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងការបណ្ដុះបណ្តាលសិល្បករ តន្ត្រីករ ស្ថាបត្យករ បុរាណវិទូ និងអ្នកជំនាញផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ។
អនុក្រឹត្តពីដំណើរការនិងការប្រព្រឹត្តិទៅនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបែងចែករចនាសម្ព័ន្ធក្រសួងមានថ្នាក់កណ្តាល អង្គភាពមូលដ្ឋាន និងគ្រឹះស្ថានសាធារណៈ។
ក. ថ្នាក់កណ្ដាល
-ខុទ្ទកាល័យរដ្ឋមន្ត្រី
-អធិការដ្ឋាន
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង
-អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
-អគ្គនាយកដ្ឋាន បច្ចេកទេសវប្បធម៌
-អគ្គនាយកដ្ឋានបេតិកភណ្ឌ
– សាលាមធ្យមវិចិត្រសិល្បៈ
ខ. អង្គភាពមូលដ្ឋាន :
-មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត-ក្រុង
-ការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈ ស្រុក-ខណ្ឌ
គ. គ្រឹះស្ថានសាធារណះ :
-សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ខុទ្ធកាល័យរដ្ឋមន្រ្តី
ខុទ្ទកាល័យរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មទាំងឡាយដែលកំណត់តាមបទប្បញ្ញត្តិ នៃអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៦ ដូចមានយោងក្នុងមូលបទខាងលើ ស្ដីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន ។
អធិការដា្ឋន
អធិការដ្ឋានមានភារកិច្ចធ្វើអធិការកិច្ចជាប្រចាំទៅលើគ្រប់អង្គភាពក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងធ្វើរបាយការណ៍ជូនរដ្ឋមន្រ្តីពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ច និងពីមធ្យោបាយកែលម្អការប្រព្រឹត្តទៅរបស់អង្គភាពទាំងនោះ។
អធិការដ្ឋានដឹកនាំដោយអធិការមួយរូប អមដោយអធិការរងមួយ ឬច្រើនរូបជាជំនួយការ។
នាយកដា្ឋនសវនកម្មផ្ទៃក្នុង
នាយកដា្ឋន សវនកម្មផ្ទៃក្នុងទទួលបន្ទុកអនុវត្តមុខងារនិងភារកិច្ច តាមខ្លឹមសារអក្រឹត្យលេខ ៤០ អនក្រ. បក ចុះថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ ។
អគ្គនាយកដា្ឋនរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានមុខងារដូចតទៅ៖
– គ្រប់គ្រងការងាររួមមាន: រដ្ឋបាល បូកសរុបរបាយការណ៍ ឯកសារ បុគ្គលិក ផែនការ ស្ថិតិ ហិរញ្ញវត្ថុ សម្ភារៈបរិក្ខា ការងារបណ្តុះបណ្តាលក្របខ័ណ្ឌក្រសួង ការងារសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន ការងារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនិងនីតិកម្ម
– សម្របសម្រួលរាល់សកម្មភាពរដ្ឋបាលនៅក្នុងក្រសួង ជាមួយបណ្តាអង្គភាពមូលដ្ឋានខេត្ត-ក្រុង និងជាមួយបណ្តាក្រសួងនានា។
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដឹកនាំដោយអគ្គនាយកមួយរូបនិងអមដោយអគ្គនាយករងមួយចំនួនជាជំនួយការតាមការចាំបាច់។
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះចំនួន ៨ ប្រាំបី និងសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ថ្នាក់ស្មើនាយកដា្ឋន៖
១- នាយកដ្ឋាន រដ្ឋបាលទូទៅ
២- នាយកដា្ឋន បុគ្គលិក
៣- នាយកដ្ឋាននីតិកម្ម
៤- នាយកដា្ឋន គណនេយ្យ និង ហិរញ្ញវត្ថុ
៥- នាយកដា្ឋន សម្ភារៈ និងបរិក្ខារ
៦- នាយកដា្ឋន ផែនការ ស្ថិតិ និងសរុប
៧- នាយកដា្ឋន សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
៨- នាយកដ្ឋាន សហប្រតិបត្តិការវប្បធម៌ អន្តរជាតិ និង កិច្ចការអាស៊ាន
៩- សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌
អគ្គនាយកដា្ឋនបច្ចេកទេសវប្បធម៍
អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មានមុខងារអនុវត្តនូវរាល់បេសកកម្មរបស់ក្រសួង ក្នុងការប្រតិបត្តិនយោបាយលើវិស័យអភិវឌ្ឍន៍វប្បធម៌ និងអប់រំសិល្បៈភាពយន្ត វីដេអូ និងពហុមេឌីយ៉ា សិល្បៈទស្សនីយភាព សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម សៀវភៅ និងការអានសាធារណៈ។
អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ដឹកនាំដោយអគ្គនាយកមួយរូប អមដោយអគ្គនាយករងមួយចំនួនជាជំនួយការ។
អគ្គនាយកដ្ឋាន បច្ចេកទេសវប្បធម៌ មាននាយកដ្ឋានចំណុះចំនួន ៥ (ប្រាំ)
១. នាយកដ្នាន អភិវឌ្ឍន៍វប្បធម៌
២. នាយកដ្នាន សិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
៣. នាយកដា្ឋន សិល្បៈទស្សនីយភាព
៤. នាយកដា្ឋន សិល្បៈស្មូនរូប និងសិល្បៈសិប្បកម្ម
៥. នាយកដា្ឋន សៀវភៅ និងការអាន
អគ្គនាយកដ្ឋានបេតិកភណ្ឌ
អគ្គនាយកដ្នានបេតិកភណ្ឌ មានមុខងារអនុវត្តរាល់បេសកកម្មរបស់ក្រសួង ក្នុងប្រតិបត្តិការនយោបាយលើផ្នែកបេតិកភណ្ឌ សារមន្ទីរ គាំពារ និងអភិរក្សសំណង់បុរាណ និងវត្ថុបុរាណ ការស្រាវជ្រាវ រុករក និងកំណាយ ស្ថានីយបុរេប្រវត្តិ ប្រវត្តិសាស្ត្រដែលកប់ក្នុងដី ក្រោមទឹក និងការអប់រំផ្សព្វផ្សាយ ។
អគ្គនាយកដ្ឋានបេតិកភណ្ឌ ត្រូវបានដឹកនាំដោយអគ្គនាយកមួយរូប អមដោយអគ្គនាយករងមួយចំនួនជាជំនួយការតាមការចាំបាច់ ។
អគ្គនាយកដ្ឋានបេតិកភណ្ឌ មាននាយកដ្ឋានចំណុះចំនួន ៤ (បូន)
១– នាយកដា្ឋន បុរាណវត្ថុ
២ – នាយកដា្ឋន សារមន្ទីរ
៣-នាយកដា្ឋន គាំពារ និងអភិរក្សសំណង់បុរាណ
៤- នាយកដា្ឋន បុរាណវិទ្យា បុរេប្រវត្តិវិទ្យា ។
+នាយកដា្ឋន បុរាណវត្ថុ មានភារកិច្ចដូចតទៅ៖
– គ្រប់គ្រង និងអភិរក្សរាល់បុរាណវត្ថុផ្សេងៗដែលមានតម្លៃជាប្រវត្តិសាស្ត្រ សិល្បៈ សាសនា វិទ្យាសាស្ត្រ ហើយដែលកិច្ចការពារ រាល់ចលនសម្បត្តិវប្បធម៌ទាំងឡាយនោះបម្រើឱ្យប្រយោជន៍សាធារណៈ
-រៀបចំចងក្រងលិខិតបទដ្ឋានផ្សេងៗ ដើម្បីធានាដល់ការការពារបុរាណវត្ថុ និងត្រួតពិនិត្យលើការនាំចេញនាំចូល វត្ថុសិល្បៈផ្សេងៗ ដើម្បីទប់ស្កាត់ចរាចរសម្បត្តិវប្បធម៌ខុសច្បាប់
-រៀបចំ និងផ្តល់អាជ្ញាប័ណ្ណ សម្រាប់ការសុំអនុញ្ញាតនាំចេញ នាំចូល វត្ថុសិល្បៈផ្សេងៗ
– ចុះអប់រំ និងផ្សព្វផ្សាយ ដល់សាធារណជន អំពីច្បាប់ការពារបេតិកភណ្ឌវប្បធម៌ និងលិខិតបទដ្ឋាន ផ្សេងៗដែលមានទិសដៅថែរក្សា និងការពារឱ្យបានគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ
-ទទួលអនុវត្តសិទ្ធិស្មើសុំ ឬប្តឹងទាមទារឱ្យធ្វើការបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ នូវបុរាណវត្ថុទាំងឡាយណាដែលត្រូវបានគេនាំចេញ ឬធ្វើនីហរណកម្មដោយខុសច្បាប់
– ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
-ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន
នាយកដា្ឋន បុរាណវត្ថុ ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយចំនួនជាជំនួយការ។
+នាយកដា្ឋនសារមន្ទីរ មានភារកិច្ចដូចតទៅ៖
– គ្រប់គ្រងការអភិរក្ស ការថែរក្សា ការជួសជុល ការសិក្សា និងការធ្វើឱ្យសំបូរបែបនៃសមុច្ច័យសាធារណៈ
-ធានាការផ្សព្វផ្សាយ និងការតាំងបង្ហាញសមុច្ច័យទាំងឡាយចំពោះសាធារណៈជន ព្រមទាំងត្រួតពិនិត្យតាមលក្ខណៈវិទ្យាសាស្ត្របច្ចេកទេស បណ្ដាសមុច្ច័យទាំងនោះ
– គ្រប់គ្រងលើសារមន្ទីររដ្ឋ និងសារមន្ទីរគ្រប់ប្រភេទនៅទូទាំងប្រទេស
– ធ្វើរបាយការណ៏ពីសកម្មភាពការងាររបស់ខ្លួន
– ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
នាយកដា្ឋនសារមន្ទី ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយចំនួនជាជំនួយការ។
+នាយកដា្ឋន គាំពារ និងអភិរក្សសំណង់បុរាណមានភារកិច្ចដូចតទៅ៖
-ធ្វើបញ្ជី និងធ្វើចំណាត់ថ្នាក់ប្រាសាទបុរាណ រមណីយដ្ឋានវប្បធម៌ និងសំណង់បុរាណផ្សេងៗទៀត ដែលមាននៅតាមខេត្ត-ក្រុងនានា ដោយសហការយ៉ាងជិតស្និទជាមួយមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត-ក្រុង ដើម្បីរៀបចំទុកជាឯកសារ
-គ្រប់គ្រង និងសិក្សាស្រាវជ្រាវ ដើម្បីអនុវត្តកិច្ចការការពារបេតិកភណ្ឌវប្បធម៌ ដូចមានចែងនៅក្នុង ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ
-រៀបចំ ស្ថាបនាអភិរក្សដ្ឋាននៅតាមបណ្តាក្រុមប្រាសាទ និងរមណីយដ្ឋានវប្បធម៌នានាដោយមាន អភិរក្សករ និងអ្នកជំនាញផ្សេងៗធ្វើការនៅទីនោះ
-សិក្សាស្រាវជ្រាវ និងចងក្រងជាឯកសារប្រវត្តិសាស្ត្រ និងវិទ្យាសាស្រ្តនូវបណ្តាប្រាសាទបុរាណ រមណីយដ្ឋានវប្បធម៌ និងសំណង់បុរាណដែលទើបរកឃើញថ្មីពុំទាន់បោះពុម្ភផ្សព្វផ្សាយ
-ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
– ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយចំនួន ជាជំនួយការ តាមការចាំបាច់ ។
នាយកដា្ឋនបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា មានភារកិច្ចដូចតទៅ៖
-ស្រាវជ្រាវ រុករកកំណត់ទីតាំង និងចុះបញ្ជីទីតាំងនៃស្ថានីយបុរេប្រវត្តិ និងប្រវត្តិសាស្ត្រដែលកប់ក្នុងដី
-ធ្វើកំណាយស្របច្បាប់លើស្ថានីយមួយចំនួន ដែលមានសារៈសំខាន់ក្នុងការយល់ដឹងពីសង្គម និងវប្បធម៌
-ធ្វើការវិភាគរាល់វត្ថុបុរាណ ដែលជីកបានពីស្ថានីយដែលមានប្រភពច្បាស់លាស់
-ផ្សព្វផ្សាយនូវពត៌មាន ដែលស្រាវជ្រាវរកឃើញពីកំណាយស្របច្បាប់ ដើម្បីចែករំលែកចំណេះដឹងដល់មន្ត្រីក្រសួង និងបញ្ញវន្តទូទៅ
-ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
-ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
នាយកដា្ឋនបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ដឹកនាំដោយប្រធានមួយរូបនិងអនុប្រធានមួយចំនួនជាជំនួយការតាមការចាំបាច់ ។
សាលាមធ្យមវិចិត្រសិល្បៈ
សាលាមធ្យមវិចិត្រសិល្បៈ មានភារកិច្ចដូចតទៅ៖
-ជ្រើសរើសសិស្សតាមឧបនិស្ស័យឱ្យចូលសិក្សា និងប្រឡងបញ្ចប់ដោយផ្តល់នូវសញ្ញាប័ត្រសិល្បៈ និងបណ្តុះបណ្តាលធនធានមនុស្សចាប់តាំងពីកម្រិតបឋមដល់មធ្យម ដើម្បីឱ្យក្លាយជាអ្នកជំនាញសិល្បៈទាំងទ្រឹស្តី ទាំងការអនុវត្ត និងការបង្កើតថ្មីតាមការចាំបាច់របស់សង្គមពេញលេញ
-បំពាក់បំប៉នមន្ត្រីជំនាញ និងសិល្បករ ឱ្យក្លាយជាគ្រូបង្ហាត់ ដែលមានគរុកោសល្យសិល្បៈ និងវិជ្ជាជីវៈ
-ស្រាវជ្រាវចងក្រងកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនទុកជាឯកសារបច្ចេកទេសសិល្បៈ
-សម្របសម្រួលកម្មវិធីសិក្សាជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសហការជាមួយអង្គការជាតិ និងអន្តរជាតិលើមូលដ្ឋានការងារបណ្តុះបណ្តាល និងស្រាវជ្រាវបច្ចេកទេសសិល្បៈ ដើម្បីធ្វើការឱ្យកាន់តែប្រសើរឡើងការអប់រំសិល្បៈ
– ធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់ខ្លួន
– ទទួលអនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
សាលាមធ្យមវិចិត្រសិល្បៈ ដឹកនាំដោយនាយកសាលាមួយរូបមានឋានៈស្មើប្រធាននាយកដា្ឋន និង នាយករងមួយចំនួន មានឋានៈស្មើអនុប្រធាននាយកដា្ឋនជាជំនួយការ។
សាលាមធ្យមវិចិត្រសិល្បៈអាចបង្កើតសាលាឯកទេសសិល្បៈផ្សេងៗ ទៅតាមការរីកចម្រើន និងតម្រូវការចំពោះមុខរបស់សង្គមជាតិ ។
អង្គភាពមូលដា្ឋន
នៅតាមខេត្ត-ក្រុងនីមួយៗ មានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត-ក្រុងមួយដែលទទួលបន្ទុកអនុវត្ត កិច្ចសម្របសម្រួលសកម្មភាពរបស់ក្រសួង។ នៅតាមស្រុក-ខ័ណ្ឌនីមួយ១ មានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុក-ខ័ណ្ឌ ដែលទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត-ក្រុង។
គ្រឹះស្ថានសាធារណៈ
ការរៀបចំ និងការប្រព្រឹត្តទៅរបស់គ្រឹះស្ថានសាធារណៈ ត្រូវកំណត់ដោយអនុក្រឹត្យ ដែលមានលក្ខន្តិកៈមួយដោយឡែករបស់ខ្លួន ដោយអនុវត្តស្របតាមព្រះរាជក្រឹត្យលេខ នស/រកត/១២៩៧ ៩១ ចុះថ្ងៃទី ៣១ ខែ- ធ្នូ ឆ្នាំ ១៩៩៧ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល។
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាម លក្ខខ័ណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតស្ថាប័ន ត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan