Connect with us

ព័ត៌មានជាតិ

​គម្រោងក្រុងរណបកោះនរាសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ៨០ ភាគរយ​

បានផុស

នៅ

បន្ទាប់ពីដំណើរការសាងសង់រយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ គម្រោងអភិវឌ្ឍកោះនរា ដែលជា​ទីក្រុង​រណបថ្មី កំពុងបន្តដំណើរការសម្រុកលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានប្រព័ន្ធលូ ប្រព័ន្ធអគ្គិសនី ភ្លើងបំភ្លឺផ្លូវ សួនច្បារ បានប្រមាណ ៨០ ភាគរយ។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់ប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣នេះថា បច្ចុប្បន្នដំណើរសាងសង់នូវគម្រោងកោះនរាធ្វើឡើងជាប្រក្រតីដោយរលូន បើទោះបីជាមានវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែដំណើរការសាងសង់ធ្វើឡើងដោយរលូន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្ដែងស្ពានកោះនរា ក្រុមហ៊ុនសាងសង់បានលឿនជាងផែនការ ដែលនឹងជួយសម្រួល​ចរាចរណ៍​របស់ប្រជាពលរដ្ឋ ដែលមានការកកស្ទះនៅផ្លូវជាតិលេខ ១ ម្ដុំច្បារអំពៅ។

លោក ទូច សំណាងថ្លែងថា៖ «គម្រោងអភិវឌ្ឍកោះនរា ធ្វើឡើងទៅតាមផែនការ ថ្ងៃនេះយើងបាន​បូមបំពេញខ្សាច់ចូលជិត ១០០ ភាគរយ ហើយរចនាសម្ព័ន្ធ សួនច្បារ គឺយើងធ្វើសួនច្បារ មាន​លក្ខណៈ​ល្អប្រសើរ»។

​បើតាមលោក ទូច សំណាង បច្ចុប្បន្នក្រុមការងារសាងសង់កំពុងសម្រុកធ្វើហេដ្ឋារចនាសម្ព័ន្ធ ដែលមានប្រព័ន្ធលូ ប្រព័ន្ធអគ្គិសនី ភ្លើងបំភ្លឺផ្លូវ សួនច្បារ ប្រមាណ ៨០ ភាគរយ ខណៈហេដ្ឋារចនា​សម្ព័ន្ធទាំងអស់នេះគ្រោងបញ្ចប់រហូតដល់ដំណាច់ឆ្នាំ ២០២៥។

​លោក ទូច សំណា បានបញ្ជាក់ថា ​គម្រោងកោះនរានឹងជួយសម្រួលចរាចរណ៍​របស់​ប្រជាពលរដ្ឋ ដោយពួកគាត់លែង​ចំណាយពេល​វេលា ប្រជាពលរដ្ឋលែងតានតឹងច្រើន ​នៅលើផ្លូវនៅពេល​មានច្រក​ចេញច្រើន។ ​

​ចំពោះការជំរុញសេដ្ឋកិច្ចលោកជឿថា វានឹងអាចទៅជាមួយគ្នា ​បើទោះបីជាវិបត្តិសេដ្ឋកិច្ច​នៅខាង​ក្រៅ កំពុង​ប៉ះពាល់ដោយសារសង្គ្រាម ​តែនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធនេះរួចរាល់ មាន​ចរាចរណ៍​ប្រជា​ពលរដ្ឋគាត់ នឹងអាចលក់ដូរបាន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនOCIC បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះនរា គ្រោងចំណាយថវិកាសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិកសម្រាប់ទីក្រុងរណបថ្មីមួយនេះ ដែលអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅបានចំនួនប្រមាណ ៥ ម៉ឺននាក់ ដោយឡែកសម្រាប់ថវិកា ៥៥០ លានដុល្លារនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរយៈពេលបីឆ្នាំដំបូងត្រូវបានប៉ាន់ប្រមាណថាអាចរួមចំណែកដល់ការផលិតផលក្នុងស្រុក GDP ប្រមាណជា២២៥ ក្នុងមួយឆ្នាំៗ ដែលស្មើនឹងជិត ០.៩ ភាគរយនៃ GDP នាពេលបច្ចុប្បន្ន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម