ជីវិតកម្សាន្ដ
លោក កៅ សីហា៖ ច្បាប់ទម្លាប់សុំថតនៅតាមប្រាសាទខេត្តសៀមរាបពិបាកជាងសុំភ្លើងយក្ស
លោក កៅ សីហា ដែលជាផលិតករ និងអ្នកដឹកនាំសម្តែងភាពយន្តបានបង្ហាញការមិនសប្បាយចិត្ត និងធ្វើការរិះគន់ដល់អាជ្ញាធរ អប្សរា ពាក់ព័ន្ធការសុំច្បាប់ទម្លាប់ដើម្បីថតរូបធ្វើការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ខ្មែរ។
តាមការបញ្ជាក់ឲ្យដឹងពីអ្នកដឹកនាំសម្តែង លោក កៅ សីហា បានបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួនថា សម្រាប់ការសុំច្បាប់ទម្លាប់ថតនៅតាមប្រាសាទនានានៃទឹកដីខេត្តសៀមរាបអង្គរគឺ ពិបាកជាងសុំភ្លើងយក្សទៅទៀត។
ក្នុងនោះលោកលើកហេតុផលថា មិនថាតែជាផលិតករ ឬអ្នកសិល្បៈនោះឡើយ សូម្បីត្រឹមថត Pre-Wedding របស់សម្អាងការនានាក៏គាត់ហត់នឹងច្បាប់ទម្លាប់មួយនេះដែរ។
លោក កៅ សីហា លើកឡើងថា “រកឱកាស Live និយាយពីរឿងបញ្ហាច្បាប់ទម្លាប់ថតនៅតាមប្រាសាទនានានៅខេត្តសៀមរាប មិនថាតំបន់ប្រាសាទទេ តែតាមផ្លូវក៏ដោយឲ្យតែជាដី ក្នុងបរិវេណដែលគេរាប់ ចាត់ចូលជាកម្មសិទ្ធិរបស់អាជ្ញាធរអប្សរា គឺថាពិបាកជាងសុំ ភ្លើងយក្ខទៀត។ ខ្ញុំជួបនិងហែលឆ្លងរាប់មិនអស់គ្រប់លើក គ្រប់ពេលដែលចង់ថតនៅខេត្តសៀមរាបម្ដងៗ និយាយពីថាតឹង រឹងយាមកាមសួររកលិខិតស្នាម រត់ដេញតាមឯងសួរដេញដោលដកហូត memory card ពីក្នុងកាមេរ៉ាក៏មាន ឈរបញ្ជាឲ្យបង្ហាញរូបក្នុងកាមេរ៉ា ហើយឲ្យលុបចោលបើសិនជាថតបាន”។
លោកបន្តថា «តែណ្ហើយតឹងរឹងៗ ស្រាប់តែលេចធ្លែរមកជ្រងោៗរូបថតmodelបរទេសឈរ ថតស្រាតមានប្រុស មានស្រី ជាលក្ខណៈអាសអាភាសពេញបរិវេណប្រាសាទហើយរូបទាំងនោះ មិនមែនជាការលួចថត បែបប្រផឹតប្រផើយឡើយគឺជារូបថតបែបគុណភាព មាន ការវៃភ្លើងត្រឹមត្រូវប្រកបដោយស្តង់ដារ តើមានបងប្អូនណាចាំបានទេ កាលពី ៣-៤ ឆ្នាំមុននោះ? ហើយនរណាខ្លះបានចាំមតិបកស្រាយពីតំណាងអាជ្ញាធរអប្សរានាពេលនោះ?។ លោកថាមិនថាតែបងប្អូនជាផលិតករ ឬអ្នកសិល្បៈនោះឡើយ សូម្បីត្រឹមថត Pre-Weddingរបស់សម្អាងការនានាក៏គាត់ហត់នឹងច្បាប់ទម្លាប់មួយនេះដែរ»។
លោក កៅ សីហា និយាយទៀតថា «អាសូរកេរ្តិ៍មរតករបស់បុព្វបុរសខ្មែរដែលជាព្រលឹងជាតិណាស់វាហាក់ បីដូចជាកម្មសិទ្ធិផ្ដាច់មុខជាងវត្ថុដែលសាងឡើងដោយឯកជនភាពទៅទៀត។បញ្ជាក់ខ្ញុំនៅមានសាក្សីរស់ ជាច្រើនអំពីដែលពួកគេ (មន្ត្រីអាជ្ញាធរអប្សរា ) រត់ដេញតាម និងដកហូត memoryបញ្ជាឲ្យលុបរូបថត ឬវីដេអូប្រសិនបើបានថត។ សាក្សីទាំងនោះមានដូចជា បងប្រុសឧកញ្ញា ព្រាប សុវត្ថិ , ញ៉ែម សុគន្ធ , Sitha C hum, ប៉ែន ចំរុង , Pov Lida Duch,Sophea , Me an Sonyta បង Chea Chhim រួមនឹងក្រុមការងារច្រើននាក់ទៀត»។
បន្ថែមពីនេះលោក កៅ សីហា និយាយដែរថា “អនុស្សាវរីយ៍ដ៏សែនជូរចត់ ខកចិត្តនៅ ឯប្រាសាទបាយ័នមួយនេះ ខ្ញុំជឿថាគ្រប់គ្នាមិនទាន់ភ្លេចនៅឡើយ ខណៈដែលយើងទៅថត ដើម្បីផ្ដិតយករូបភាពប្រាសាទនានាយកទៅបញ្ចូលក្នុង Clip Video នៃចម្រៀងតំណាងជាតិ តំណាងប្រទេស ផ្សព្វផ្សាយទៅកាន់ពិភពលោក នៅលើវេទិកាមួយក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ដោយមានការចូលរួមពីបណ្ដាប្រទេសនានាជុំវិញពិភពលោក”៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់