ព័ត៌មានអន្ដរជាតិ
លោក Blinken ៖ ការប្រកួតប្រជែងរបស់ អាមេរិក ជាមួយចិន និងរុស្ស៊ី ជាសញ្ញាបញ្ចប់សណ្ដាប់ធ្នាប់ពិភពលោក
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់អាមេរិកដែលកំពុងកើនឡើងជាមួយរុស្ស៊ី និងចិន គឺជាសញ្ញានៃការបញ្ចប់សណ្តាប់ធ្នាប់ពិភពលោក ក្រោយសង្គ្រាមត្រជាក់ ។
លោក Blinken បានកត់សម្គាល់ថា “សណ្ដាប់ធ្នាប់ពិភពលោកដែលយើងកំពុងជួបប្រទះនៅពេលនេះ គឺកើតមានច្រើនជាង ក្រោយសង្គ្រាមត្រជាក់ទៅទៀត ។ អស់រយៈពេលជាច្រើនទសវត្សរ៍នៃស្ថិរភាពភូមិសាស្ត្រនយោបាយ បានត្រួសត្រាយផ្លូវដល់ការប្រកួតប្រជែងកាន់តែខ្លាំងជាមួយនឹងអំណាចផ្តាច់ការ និងអំណាចសេរី” ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា “ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ។ ទន្ទឹមនឹងនោះ សាធារណរដ្ឋប្រជាមានិតចិន កំពុងបង្កបញ្ហាប្រឈមរយៈពេលដ៏វែង ព្រោះចិនមិនត្រឹមតែចង់រៀបចំសណ្តាប់ធ្នាប់អន្តរជាតិប៉ុណ្ណោះទេ ប្រទេសនេះក៏ចង់រៀបចំសេដ្ឋកិច្ច ការទូត និងអំណាចបច្ចេកវិទ្យាផងដែរ ។
ជាចុងក្រោយលោក Blinken បានអះអាងថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូកំពុងធ្វើការជាមួយគ្នាដើម្បីធ្វើឲ្យពិភពលោកមានសុវត្ថិភាពជាងមុនសម្រាប់តែខ្លួនឯងប៉ុណ្ណោះ ដូច្នេះហើយទើបពិភពលោកជួបប្រទះនូវពេលវេលាដ៏លំបាកជាច្រើនរួមទាំង ការបញ្ចប់ និងចាប់ផ្ដើមយុគសម័យ ហើយលោកយល់ឃើញថា ការសម្រេចចិត្តដែលនឹងត្រូវធ្វើនៅពេលនេះ នឹងកំណត់អនាគតរាប់ទសវត្សរ៍ខាងមុខ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី រៀបចំម្ហូប ៧ មុខ និងស្រា ២ ប្រភេទជូនជាពិសេសសម្រាប់លោក គីម ជុងអ៊ុន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា