Connect with us

កីឡា

«ក្តីសុបិនធំបំផុត»របស់កីឡាកម្ពុជានៅមិនទាន់បានសម្រេច

បានផុស

នៅ

ក្តីសុបិន​ធំ​បំផុត​ក្នុង​វិស័យ​កីឡា​កម្ពុជា​នៅ​មិន​ទាន់​បាន​សម្រេច​ទេ​​​សម្រាប់​ការ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក បើ​ទោះ​បី​ជា​ធ្លាប់​ចូល​រួម​ប្រកួត​១០​លើក​ហើយ​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​លើក​ជា​សំណួរ​ថា តើ​កីឡាករ កីឡាការិនី​កម្ពុជា​ណា​នឹង​ក្លាយ​ជា​វីរបុរស​​​នៅ​ក្នុង​កីឡា​អូឡាំពិក?

«សុបិន​​ធំបំផុត​របស់​កីឡា​យើង​​គឺ​ចង់​បាន​មេដាយ​មាស​អូឡាំពិក។ យើង​មិន​ធ្លាប់​ទទួល​បាន​មេដាយ​​​ណា​មួយ​ពី​កីឡា​អូឡាំពិក​ទេ។ អីចឹង​បើ​កីឡាករ កីឡាការិនី​កម្ពុជា​ណា​​បាន​ឈ្នះ​មេដាយ​អូឡាំពិក​នឹង​ក្លាយ​ជា​វីរអត្តពលិក​ឆ្នើម​ជាង​គេ និង​មុន​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​កម្ពុជា»។ លោក វ៉ាត់ ចំរើន មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពីព្រឹត្តិការណ៍​រត់​ប្រណាំង​ AIA Pink Run កាល​ពីថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣។

បើ​តាមកំណត់ត្រា​ក្នុង​​​កីឡា​អូឡាំពិក​ កម្ពុជា​ធ្លាប់​បាន​បញ្ជូន​អត្តពលិក​ចូល​រួម​ប្រកួត​ចំនួន​​១០​លើក​​មក​ហើយ​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀប​ចំ​ឡើង​រាល់​៤​ឆ្នាំ​មក។

  • ឆ្នាំ១៩៥៦ កម្ពុជាបញ្ជូន​អត្តពលិក២​នាក់​ (​កីឡាប្រណាំងសេះ)
  • ឆ្នាំ១៩៦៤ អត្តពលិក​១១​នាក់ (ប្រដាល់សកល ជិះកង់ ទូកក្តោង)
  • ឆ្នាំ១៩៧២ អត្តពលិក​១០​នាក់ (អត្តពលកម្ម ប្រដាល់សកល ហែលទឹក)
  • ឆ្នាំ​១៩៩៦ អត្តពលិក​៥​នាក់ (អត្តពលកម្ម ហែលទឹក ចំបាប់)
  • ឆ្នាំ​២០០០ អត្តពលិក​៤​នាក់ (អត្តពលកម្ម ហែលទឹក)
  • ឆ្នាំ​២០០៤ អត្តពលិក​៤​នាក់ (អត្តពលកម្ម ហែលទឹក)
  • ឆ្នាំ២០០៨ អត្តពលិក​៤​នាក់ (អត្តពលកម្ម ហែលទឹក)
  • ឆ្នាំ២០១២ អត្តពលិក​៦​នាក់ (អត្តពលកម្ម ហែលទឹក យូដូ តេក្វាន់ដូ)
  • ឆ្នាំ​២០១៦ អត្តពលិក​៦​នាក់ (អត្តពលកម្ម ហែលទឹក ចំបាប់ តេក្វាន់ដូ)
  • ឆ្នាំ​២០២០ អត្តពលិក​៣​នាក់ (អត្តពលកម្ម ហែលទឹក)
  • ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង

សម្រាប់​ការ​ចូល​រួម​ទាំង​១០​លើក​ខាង​លើ កម្ពុជា​មិន​​ធ្លាប់​ទទួល​បាន​មេដាយ​ឡើយ​ទាំង​មាស ប្រាក់ ឬ​សំរិទ្ធ។ ភាគ​ច្រើន​កម្ពុជា​បញ្ជូន​កីឡាហែល​ទឹក និង​អត្តពលកម្ម​ចូល​រួម​ប្រកួត ពី​ព្រោះ​កីឡា​ទាំង​ពីរ​ប្រភេទ​នេះ​ជា​ប្រភេទ​កីឡា​អនុគ្រោះ​​​ដែល​​សមាជិក​អូឡាំពិក​ទាំង​អស់​ត្រូវ​បំពេញ​កាតព្វកិច្ច​​​ចូល​រួម​ប្រកួត​ ទោះ​ជា​មិន​ជាប់​វគ្គ​ជម្រុះក៏​ដោយ។

កីឡាការិនី ស៊ន សៀវស៊ី បាន​ក្លាយ​ជា​អត្តពលិក​កម្ពុជា​ទី​១​ដែល​បាន​ជាប់​ជម្រុះ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​ ​កាល​ពី​ឆ្នាំ​២០១៦ នៅ​ប្រទេស​ប្រេស៊ីល លើ​ប្រភេទ​កីឡា​តេក្វាន់ដូ ដែល​បាន​ចូល​រួម​ប្រកួតក្នុង​នាម​ជា​អត្តពលិក​កម្ពុជា​មិន​មែន​អនុគ្រោះ។

ស៊ន សៀវម៉ីន ក៏​ជា​អត្តពលិក​កម្ពុជា​ទី១​ដែល​បាន​ឈ្នះ​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី ដែល​ឈ្នះ​នៅ​ឆ្នាំ​២០១៤ នៅ​កូរ៉េ​ខាង​ត្បូង​ បន្ទាប់​មក​មាន​កីឡាករ សាលី អ៊ូម៉ើត និង​កីឡាការិនី ខាន់ ចេសា ​បានឈ្នះ​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី​ ឆ្នាំ​២០១៩ នៅ​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម