Connect with us

ព័ត៌មានជាតិ

បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មានសក្តានុពលខ្ពស់ ពិសេសលើប្រព័ន្ធទូទាត់តាមឌីជីថល

បានផុស

នៅ

បច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅលើបច្ចេកវិទ្យា និងនវានុវត្តន៍លើវិស័យហិរញ្ញវត្ថុ ទាំងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ បង្កើតឡើងដើម្បីឱ្យមានការចូលប្រើប្រាស់ ផ្តល់ និងទទួលសេវាហិរញ្ញវត្ថុបានទូលំទូលាយ ប្រកប ដោយបរិយាបន្នកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គសធឌ) បានពន្យល់ថា បច្ចេកវិទ្យាហិរញ្ញវត្ថុ ផ្តល់នូវអត្ថ ប្រយោជន៍ជាច្រើនដោយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនបរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពក្នុង វិស័យហិរញ្ញវត្ថុ និងការលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ។

ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា មានសន្ទុះនៃការចាប់យក កើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសការ ប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល ការប្រើប្រាស់ប្រព័ន្ធបាគង ស្តង់ដា KHQR និងការប្រើប្រាស់សេវា ធនាគារចល័តផ្សេងទៀត។

ស្របគ្នានេះដែរ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុ​មិនមែនធនាគារមួយចំនួន ក៏កំពុងមានការរីកលូតលាស់ ជាលំដាប់ ដូចជាវិស័យធានារ៉ាប់រង មានការប្រើប្រាស់បច្ចេកវិទ្យាធានារ៉ាប់រង (InsurTech) និងវិស័យមូលបត្រ មានការដាក់ឱ្យប្រើប្រាស់នូវ ៖ ប្រព័ន្ឋជួញដូរចល័ត និងកម្មវិធីទូរស័ព្ទ CSX trade, ប្រព័ន្ឋផ្តល់លេខអត្តសញ្ញាណ​វិនិយោគិនតាមអនឡាញ, ប្រព័ន្ឋ និងកម្មវិធីទូរស័ព្ទជួញដូរឧបករណ៍និស្សន្ទ, ប្រព័ន្ធបើកគណនីជួញដូរមូលបត្រ និងគណនីជួញដូរឧបករណ៍និស្សន្ទតាមប្រព័ន្ធអនឡាញ ជាដើម។

តាមប្រភពដដែលឱ្យដឹងថា បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា មានសក្តានុពលខ្ពស់ក្នុងការរីកចម្រើននាពេលអនាគត ព្រោះប្រទេសកម្ពុជា មានប្រជាជនវ័យក្មេងច្រើន ការគ្របដណ្តប់នៃបណ្តាញអ៊ីនធឺណិតល្បឿនលឿនកាន់តែទូលំទូលាយ រួមទាំងការប្រើប្រាស់បណ្តាញសង្គម និងថ្នាលឌីជីថលមានការកើនឡើងគួរឱ្យកត់សម្គាល់ ផងដែរ។

មួយវិញទៀត ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ផែនទីមគ្គទេសក៍អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២០–២០២៥ ដែលមានគោលបំណង៖ ១. លើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ, ២. ណែនាំបទប្បញ្ញត្តិជាប្រព័ន្ឋដែលផ្តល់នូវបរិស្ថានកាន់តែល្អប្រសើរសម្រាប់ការ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង, ៣. អភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិគ្រប់គ្រងសកម្ម ភាពបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៣ ដើម្បីបន្តជំរុញសន្ទុះនៃការរីកចម្រើនរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៤២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម