Connect with us

ព័ត៌មានជាតិ

​ក្រូចថ្លុង​កោះពីរល្បី​រហូត​ចុះ​បញ្ជីនៅ​​ក្រសួង ធ្លាក់ចុះទិន្នផល​ កសិករ​ឲ្យ​មន្រ្តី​ជួយ​បច្ចេកទេស​បន្ថែម

បានផុស

នៅ

បើ​និយាយ​ទៅ​ដល់​ក្រូច​ថ្លុង​កោះ​ពីរ ច្បាស់​ណាស់​ថាមាន​មហាជន​ជា​ច្រើន​បាន​ដឹង និង​បាន​សាក​ពី​រសជាតិផ្អែមឆ្ងាញ់ និងមានភាពល្បីល្បាញពីទិន្នផល​ខ្ពស់​។ ​ប៉ុន្តែបើ​តាម​លោក​ លូង ហ៊ុន ប្រធាន​សមាគម​អ្នក​ផលិត និង​អាជីវកម្ម​ក្រូច​ថ្លុង​កោះ​ពីរ ខេត្ត​ត្បូង​ឃ្មុំ ទិន្នផល​ក្រូច​ថ្លុង​កោះ​ពី​របច្ចុប្បន្ន​កំពុងមាន​ការ​ធ្លាក់​ចុះ​ទិន្នផល​ជា​ខ្លាំង​ ដោយ​សារ​តែ​ការ​ប្រែប្រួល​អាកាស​ធាតុ​ផង និង​សត្វ​ល្អិត​បំផ្លាញ​ផង​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លូង ហ៊ុន បាន​មាន​ប្រសាសន៍​ប្រាប់​ «​កម្ពុជា​ថ្មី​» ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ប្រកប​របរ​ដាំ​ដំណាំ​ក្រូច​ថ្លុង​កោះ​ពីរ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​សូវ​ទទួល​បាន​ទិន្នផល​ល្អ​​ដូច​មុន​នោះ​ទេ​ ដោយ​សារ​​ទទួល​រង​​នូវ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ ​ដូច​ជា​​កង្វះ​ខាត​ទឹក អាកាស​ធាតុ​ក្ដៅ​ជាង​មុនផង និងដី​មិន​សូវ​មាន​ជីវជាតិ​ដូច​មុនផង​។ ជាង​នេះ​ទៀតក៏​មាន​ការ​រំខាន​​ពី​ពពួក​សត្វ​ល្អិត និង​សារធាតុ​គីមី​មួយ​ចំនួន​ដែល​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

«គេ​អាច​គិត​ថា​ក្រូច​ថ្លុង​ជា​ដំណាំ​ងាយ​ស្រួល​នៅ​ក្នុង​ការ​ដាំ​ដុះ ប៉ុន្តែ​ដំណាំ​មួយ​ប្រភេទ​នេះ វា​ហាក់​មិន​ងាយ​ស្រួល​នៅ​ក្នុង​ការ​ដាំដុះ​ប៉ុន្មាន​នោះ​ទេ ព្រោះ​វា​ក៏​ត្រូវ​​ការ​ការ​ថែទាំ និង​មាន​​ទឹក​គ្រប់គ្រាន់ ក៏​ដូច​ជា​បច្ចេកទេស​នៅ​ក្នុង​ការ​ដាំដុះ​ផង​ដែរ»។ នេះបើតាម​លោក លូង ហ៊ុន មុន​បន្ត​ថា «ដំណាំ​ក្រូច​នៅ​ឃុំកោះពីរ បច្ចុប្បន្ន​ហាក់​ដូចជាខ្វះ​ជីវជាតិមិន​សូវ​ល្អ​ដូច​ពី​មុន ព្រោះ​ក្រូច​ភាគ​ច្រើនមិន​អាច​ទុំ ឬ​ ធំលូត​លាស់​ល្អ រហូត​ដល់​ពេល​ប្រមូល​ផល​ឡើយ វា​ច្រើន​តែ​ជ្រុះ ឬ​គេ​ហៅ​ថា​ផ្លែ​ទុំ​ឈ្នួល ដោយ​សារ​បញ្ហា​អាកាស​ធាតុ​ផង​ ក៏​ដូច​ជា​ការ​រំខាន​ពី​ពពួក​សត្វល្អិតចុច​ផង​។ ប៉ុន្តែ នៅ​តំបន់​ខ្លះដែល​កសិករ​ថែទាំ​បាន​ល្អ ក៏​អាច​បាន​ទិន្នផល​ខ្ពស់​​ដូចគ្នា»។

យ៉ាង​ណា​មិញ បើ​ទោះ​បី​ជា​មាន​បញ្ហា​អាកាស​ធាតុ ក៏​ដូច​ជា​សត្វ​ល្អិត​ក៏​ពិត​មែន​ ប៉ុន្តែកសិករនៅ​តែ​អាចរក្សាបានរសជាតិ​ផ្អែម​ឆ្ងាញ់​ដូច​មុន សម្រាប់​នាំចេញ​ទៅ​កាន់​ទី​ផ្សារ​។

ស្រប​ពេល​ដែល​ទិន្នផល​ក្រូច​មិន​ល្អ​ដូច​មុន លោក​លូង ហ៊ុន បាន​លើកឡើង​​​ពី​ការ​បញ្ជា​ទិញ​នៅ​លើ​ទី​ផ្សារ​ ហាក់​មិន​សម​តម្លៃ​ដូច​គ្នា​​ ដោយ​កសិករ​​ប្រមូល​ផល​បាន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​រាជ​ធានី​ភ្នំ​ពេញ គឺ​អាច​លក់​បាន​​តម្លៃ​ចន្លោះ​ពី​ ៥​ម៉ឺន ទៅ ៦​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ក្នុង​មួយ​ឡូ (១២ផ្លែ​) ​ជា​តម្លៃ​មួយ​ហាក់​មិន​សូវ​សម​ស្រប​ឡើយ​»។

លោកលូង ហ៊ុន បានលើកពី​ដំណាំ​​ក្រូច​ថ្លុង​នេះ ប្រសិន​បើ​ដាំដុះ​​ទទួល​បាន​ផល​ខ្ពស់ នោះវា​ពិត​រួម​ចំណែក​នៅ​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​លើស​ពី​តំណាំ​ដទៃ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​អាច​ទទួល​បាន ៥០/៥០ ប៉ុណ្ណោះ បាន​ន័យ​ថា​ ទិន្នផល​ក្រូច​ថ្លុង​ដែល​ប្រមូល​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​មាន​តិច​តួចនិងពឹងទៅតាមយថាផល​​។

កសិករ​នៅ​ឃុំ​កោះ​ពីរភាគ​ច្រើន​​និយម​ដាំ​​ពូជ​ក្រូច​ថ្លុង​​ ៣ ​ប្រភេទ​ មាន​ប្រភេទទី១ ក្រូច​ផ្អែម, ទី២ ក្រូចថ្លុងធម្មតា ដែល​មាន​ជាតិជូរ​អែមលាយ​គ្នា និង​ធំ​ជាង​ក្រូច​ថ្លុង​ផ្អែម និង​ទី៣ ក្រូច​រយ។ កសិករ​ក៏​ធ្លាប់​បាន​យក​ពូជ​ក្រូច​ផ្សេងមក​ដាំ​ដែរ តែ​មិន​មាន​រសជាតិ​ឆ្ងាញ់ និង​ខុស​ពី​រសជាតិ​ដើម​ទើប​មិន​សូវ​និយម​យក​មក​ដាំ​វិញ​។

ស្រប​ពេលទិន្នផល​ក្រូច​ថ្លុង​កោះ​ពីរចេះមាន​ការ​ថយ​ចុះ​ជាង​មុន​ ព្រមទាំង​ពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​មិន​ទាន់​បាន​យល់​ដឹង​ច្បាស់​ពី​បច្ចេកទេស​នៃ​ការ​ដាំដុះ ការ​ថែរក្សា​ពី​ពពួក​សត្វល្អិត ការប្រើប្រាស់ថ្នាំ​សម្លាប់​សត្វល្អិត ក៏​ដូច​ជា​កង្វះខាត​នៅ​ជី​កសិកម្មនានា​ជា​ច្រើន​ទៀត លោក លូង ហ៊ុន ក្នុងនាម​ជា​ប្រធាន​សមាគម​ក៏​សំណូមពរដល់មន្រ្តី​​ក្រសួង​កសិកម្ម​ឲ្យ​ជួយគិត​គូរ​​ដល់​ប្រជាពលរដ្ឋ​បង្រៀនពីបច្ចេកទេសដាំដុះឲ្យ​បាន​ចេះ​ដឹង​ជាង​នេះ ដើម្បី​​អាច​បាន​ចំណូល​ផ្គត់ផ្គង់ជីវភាពគ្រួសារបន្តទៀត។

ក្រូចថ្លុងកោះពីរខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីទទួលស្គាល់ជាម៉ាកសមូហភាព កាលពីថ្ងៃទី២៦ ខែមេសា​ ឆ្នាំ​២០២៣ កន្លងទៅនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម