ព័ត៌មានជាតិ
កម្ពុជា បង្កើតប្រព័ន្ធថ្មីមួយ ដែលអាចឱ្យភ្ញៀវទេសចរណ៍បំពេញព័ត៌មានក្នុងទម្រង់តែមួយ
ភ្ញៀវទេសចរណ៍ដែលមកកម្ពុជានឹងកាន់តែងាយស្រួល ខណៈកម្ពុជា នឹងបង្កើតប្រព័ន្ធថ្មីមួយមានឈ្មោះ Cam Arrival Card ដោយបានបញ្ចូលទាំងព័ត៌មានអន្តោប្រវេសន៍ សុខាភិបាល និងគយ ទៅក្នុងទម្រង់តែមួយ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រព័ន្ធ Cam Arrival Card នឹងអនុញ្ញាតឱ្យភ្ញៀវបរទេសដែលមកកម្ពុជាអាចចូលទៅបំពេញព័ត៌មានមុនពេលចេញដំណើរក្នុងសាលាកប័ត្រតែមួយបាន។
គម្រោងបង្កើតប្រព័ន្ធ Cam Arrival Card នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយតំណាងក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ក្នុងកិច្ចប្រជុំនេះ បានពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើលទ្ធភាពបង្កើតប្រព័ន្ធ Cam Arrival Card ដោយរួមបញ្ចូលព័ត៌មានអន្តោប្រវេសន៍ សុខាភិបាល និងអគ្គនាយកដ្ឋានគយ ទៅក្នុងទម្រង់តែមួយ។ ការបង្កើតប្រព័ន្ធ Cam Arrival Card នេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវបរទេស ដែលអញ្ជើញមកកម្ពុជា អាចចូលទៅបំពេញព័ត៌មានមុនពេលចេញដំណើរ ដោយបំពេញក្នុងសាលាកប័ត្រតែមួយ។
ឧត្តមសេនីយ៍ឯក សុខ វាសនា បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ ដែលបានចូលរួមសហការលើប្រតិបត្តិការមួយនេះ។ បន្ទាប់ពីស្ដាប់បទបង្ហាញអំពីដំណេីការណ៍នៃប្រព័ន្ធ Cam Arrival Card នេះយ៉ាងលម្អិតដោយក្រុមការងារបចេ្ចកទេស រួចមក លោក សុខ វាសនា និងភាគីពាក់ព័ន្ធ បានសម្តែងការគាំទ្រចំពោះការបង្កើតប្រព័ន្ធនេះ ដោយហេតុថា ប្រព័ន្ធនេះពិតជាផ្តល់ភាពងាយស្រួលទាំងភ្ញៀវបរទេស ទាំងស្ថាប័នមានសមត្ថកិច្ច។
តែយ៉ាងណា លោកអគ្គនាយកអន្តោប្រវេសន៍ បានស្នើឱ្យមានការសិក្សាទៅលើចំណុចមួយចំនួនបន្ថែមទៀត ព្រមទាំងបញ្ហាប្រឈម ដែលជាតម្រូវការរបស់ក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទាក់ទងនឹងប្រព័ន្ធ Cam Arrival Card នេះផងដែរ។ លោក សុខ វាសនា ក៏បានឯកភាពទទួលយកសំណូមពរមួយចំនួន និងកិច្ចការផ្សេងៗទៀត ដើម្បីធ្វើសេចក្ដីរាយការណ៍បន្តទៅថ្នាក់ដឹកនាំខាងលេី ដើម្បីសម្រេចបន្ត។
លោកអគ្គនាយក ក៏បានស្នើឱ្យភាគីសុខាភិបាល និងអគ្គនាយកដ្ឋានគយ ធ្វើការជាមួយក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញបន្ថែមចំណុចខ្វះខាតនានា និងដើម្បីអាចសម្រេចឱ្យបាននូវការបង្កើតនៃប្រព័ន្ធ Cam Arrival Card នាពេលឆាប់ៗខាងមុខនេះ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត