ព័ត៌មានអន្ដរជាតិ
អូស្រ្តាលីអំពាវនាវឲ្យដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ
រដ្ឋាភិបាលអូស្រ្តាលីកំពុងអំពាវនាវឲ្យដាក់ទណ្ឌកម្មថ្មីលើឧត្តមសេនីយ៍កំពូលៗរបស់មីយ៉ាន់ម៉ារួមបញ្ចូលទាំងមេដឹកនាំយោធាលោក Min Aung Hlaing ផងដែរ បន្ទាប់ពីមានរដ្ឋប្រហារកាលពីថ្ងៃចន្ទ ។
កាលពីថ្ងៃចន្ទយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីបានឃុំខ្លួនមេដឹកនាំស៊ីវិលរួមមានទាំងលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំនៃគណបក្សកាន់អំណាចដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅក្នុងការវាយឆ្មក់មុនពេលព្រលឹម ។
ប្រទេសជាច្រើនបានថ្កោលទោសចំពោះការចលនានេះ ហើយប្រធានាធិបតីអាមេរិក Joe Biden បានគំរាមដាក់ទណ្ឌកម្មសាជាថ្មីលើមេដឹកនាំយោធាមីយ៉ាន់ម៉ាដោយអំពាវនាវឲ្យមានការលូកដៃជាអន្តរជាតិរួមគ្នាដើម្បីដាក់សម្ពាធឲ្យពួកគេបោះបង់អំណាច ។
ស្របពេលជាមួយគ្នានេះក្រុមប្រឹក្សាសន្តិសុខ UN ក៏បានប្រកាសផងដែរថា ខ្លួននឹងបើកកិច្ចប្រជុំបន្ទាន់មួយលើរដ្ឋប្រហារនៅថ្ងៃអង្គារនេះ ។
ក្រុមសកម្មជនយុត្តិធម៍សម្រាប់មីយ៉ាន់ម៉ាបានអំពាវនាវដល់ប្រទេសនានាឲ្យអនុវត្តការដាក់ទណ្ឌកម្មជាបន្ទាន់ និងទ្រង់ទ្រាយធំប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា មេដឹកនាំ និងអ្នកសមគំនិតរបស់ពួកគេ ។
ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋប្រហារយោធាបង្ហាញពីការបរាជ័យជាប្រព័ន្ធក្នុងរបៀបដែលសហគមន៍អន្តរជាតិបានដោះស្រាយជាមួយមីយ៉ាន់ម៉ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែលធ្វើឲ្យយោធា និងអាជីវកម្មរបស់មីយ៉ាន់ម៉ាមានសភាពធម្មតាវិញ ទោះបីពួកគេបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិក៏ដោយ” ។
ហើយការអំពាវនាវនោះត្រូវបានគាំទ្រដោយអ្នកតស៊ូមតិនៅអូស្រ្តាលីដែលកំពុងទាមទារឲ្យរដ្ឋាភិបាលសហព័ន្ធកាត់បន្ថយកម្មវិធីសហប្រតិបត្តិការយោធាជាមួយមីយ៉ាន់ម៉ា និងពង្រីកទណ្ឌកម្មដែលមានស្រាប់លើឧត្តមសេនីយ៍កំពូលៗរបស់មីយ៉ាន់ម៉ា ។
ទន្ទឹមនោះអូស្ត្រាលីក៏បានដាក់ទណ្ឌកម្ម និងហាមឃាត់ការធ្វើដំណើររួចហើយទៅលើឧត្តមសេនីយ៍មីយ៉ាន់ម៉ា ៥ រូបដែលត្រូវបានចោទប្រកាន់ថាបានដឹកនាំការបង្ក្រាបដ៏កាចសាហាវទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងឆ្នាំ ២០១៧ ។
អូស្ត្រាលីមានកិច្ចសហប្រតិបត្តិការយោធាជាមួយមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ រដ្ឋាភិបាលសហព័ន្ធបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានទាមទារឲ្យដោះលែងមេដឹកនាំស៊ីវិលភ្លាមៗ ។
កាលពីថ្ងៃចន្ទរដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Marise Payne បាននិយាយថា អូស្រ្តាលីកំពុងឃ្លាំមើលព្រឹត្តិការណ៍នានានៅក្នុងប្រទេសមីយ៉ាន់ម៉ាយ៉ាងជិតស្និទ្ធ ។
ប៉ុន្តែរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Dan Tehan បាននិយាយថា វាឆាប់ពេកហើយសម្រាប់រដ្ឋាភិបាលក្នុងការពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមទៀត ។ លោកបាននិយាយថា “មើលទៅវាមិនមែនជាអ្វីដែលយើងបានពិចារណានៅដំណាក់កាលនេះទេ” ។
លោកបន្តថា “រឿងមួយដែលអ្នកត្រូវធ្វើគឺត្រូវពិចារណាយ៉ាងខ្លាំងជាមួយនឹងវិធីសាស្រ្តដែលអ្នកធ្វើទៅនឹងប្រភេទទាំងនេះ ។ ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺគ្រាន់តែបញ្ឈប់ ផ្អាក មើលអ្វីដែលកំពុងកើតឡើង ហើយបន្ទាប់មកនៅពេលដែលយើងឆ្លងកាត់រាល់ព័ត៌មានលម្អិតយើងអាចធ្វើការសម្រេចចិត្តបន្ថែមទៀតបាន” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ abc.net
ចុចអាន ៖ រឿងរ៉ាវនៅមីយ៉ាន់ម៉ា និងរុស្ស៊ី ជាបញ្ហាដំបូងបំផុតដែលសាកល្បងគោលនយោបាយការបរទេសរបស់ Biden
ចុចអាន ៖ មកមើលស្ថានភាពនៅក្នុងរដ្ឋធានីមីយ៉ាន់ម៉ា បន្ទាប់ពីយោធាដណ្តើមអំណាច (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan