ព័ត៌មានជាតិ
ក្នុងឆ្នាំ២០២០ គ្រោះអគ្គិភ័យបានបំផ្លាញផ្ទះអស់១៦៥ខ្នង ស្លាប់មនុស្ស៦នាក់
ក្នុងឆ្នាំ២០២០កន្លងមកនេះ គ្រោះអគ្គិភ័យបានកើតមានឡើងចំនួន១១៧លើក បានបណ្តាលឲ្យឆេះផ្ទះអស់ចំនួន១៦៥ខ្នង ធ្វើឲ្យមានមនុស្សស្លាប់ចំនួន៦នាក់ របួស១៤នាក់ ហើយក្នុងចំនួននេះ មូលហេតុដែលជាដើមចមបណ្តាលមានអគ្គីភ័យនេះ គឺកើតចេញពីការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋចំនួន២២លើក ។
យោងតាមរបាយការណ៍បានឲ្យដឹងថា នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២០នេះកន្លងមកនេះ មានគ្រោះថ្នាក់អគ្គិភ័យបានកើតឡើងចំនួន១១៧លើក/៩២លើក កើនឡើង២៥លើក បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ បណ្តាលឲ្យស្លាប់៦នាក់/១នាក់, របួស១៤នាក់ បង្កឲ្យឆេះផ្ទះអស់១៦៥ខ្នង, បន្ទប់ ១៨បន្ទប់, ឃ្លាំង៣ខ្នង, រោងចក្រ៣ខ្នង, រោង៦ខ្នង, តូប ៦៧តូប, រថយន្ត ១គ្រឿង, ម៉ូតូ ១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។
របាយការណ៍ដដែលបន្តថា មូលហេតុឆ្លងចរន្ដអគ្គិសនី ៨១លើក, ធ្វេសប្រហែសភ្លើង ២២លើក, ផ្សាដំបូលធ្លាក់ផ្កាភ្លើង៣លើក, ផ្ទុះធុង ហ្គាស ៧លើក, ប្រតិកម្មសារធាតុ ៣លើក និងគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យ១លើក៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ