Connect with us

ជីវិតកម្សាន្ដ

ស្នេហាពិតរបស់ Mark-Kimberly ផ្ដើមពីមិត្តភ័ក្តិ ទៅជាដៃគូជីវិត

បានផុស

នៅ

បរិយាកាសនៃសុភមង្គលពោរពេញទៅដោយពាក្យរីករាយ ហើយ​ក្លិន​នៃ​ក្តី​ស្រឡាញ់​បាន​សាយភាយ​ពេញ​បឹង Como ប្រទេស​អ៊ីតាលី ដែល​ពិធី​មង្គលការ​ត្រូវ​បាន​ប្រារព្ធ​ដោយ​គូស្នេហ៍​ថ្មីថ្មោង Mark-Prin និង Kimberly ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាថ្ងៃមង្គលការរបស់អ្នកទាំងពីរ។ ដូច្នេះ សូមនាំប្រិយមិត្តទៅទស្សនារូបថតពីអតីតកាល​ជាច្រើនសន្លឹកនៃ​ដើម​ស្នេហ៍ឈើដំបូងរបស់​ Mark និង Kimberly ដែលអ្នកទាំងពីរខំដាំដុះឲ្យលូតលាស់​រឹងមាំ និង​មាន​ស្ថិរភាពមកទល់សព្វថ្ងៃ។ វា​ដូចជា​ទំនាក់ទំនង​របស់​ពួកគេ​ដែល​ចាប់ផ្តើម​ជា​មិត្តភ័ក្តិ ដៃគូ​ស្នេហា មិត្ត​ប្រុស រហូត​ក្លាយជា​ដៃគូ​ជីវិត​ ដើម្បីបង្កើត​អនាគត​ជាមួយ​គ្នា។

លើសពីនេះទៀត គូស្នេហ៍តារាក្រោមទ្រនំរួមគ្នានេះបាន​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ជាង​១០​ឆ្នាំ​ ឲ្យអ្នកគាំទ្របានឃើញ និងធ្វើជាសាក្សីនៃក្ដីស្រលាញ់របស់ពួកគេ។ នេះក៏បង្ហាញថា ស្នេហាពិតពិតជាមានមែន! ទាំងសងខាងតែងតែបំពេញចិត្តគ្នាទៅវិញទៅមក​ដោយក្តីស្រឡាញ់។ ចាប់ពីពេលនេះតទៅ ហ្វេនទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា ជីវិត​អាពាហ៍ពិពាហ៍របស់ Mark Prin និង Kimberly នឹងពោរពេញដោយស្នាមញញឹម សំណើច និងសុភមង្គល។

សូមទស្សនារូបភាពខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភ្ញៀវដែលចូលរួមមង្គលការ Mark-Kim សុខចិត្តកាន់ឆត្រញាំអាហារទាំងទទឹកភ្លៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម