Connect with us

ព័ត៌មានជាតិ

​ម្ចាស់សំណង់សង់របងរំលោភចូលដីចំណីឆ្នេរសមុទ្រ​អង្កោល ស្នើសុំ​ពន្យា​រពេល​រុះរើ

បានផុស

នៅ

នាថ្ងៃទី ១៤ ខែកញា ឆ្នាំ២០២៣ លោក ឆាង ឆាយ អភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ឱ្យដឹងថា ម្ចាស់​សំណង់បានស្នើ​សុំំ​ពន្យាពេលក្នុងការ​រុះរើ​​របងថ្មដែល​សង់រំលោភ​​ចូលដីចំណីរឆ្នេរសមុទ្រអង្កោល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាង ឆាយ អភិបាលស្រុកដំណាក់ចង្អើរបានឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះស្របពេលដែលមានព័ត៌មានចុះផ្សព្វផ្សាយមានករណីធ្វើរបងរំលោភចូលយកដីចំណីរឆ្នេរសមុទ្រអង្កោល នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើខេត្តកែប លោកបានដឹកនាំមន្ត្រី​និងមន្ទីរជំនាញចុះទៅដល់ទីតាំង​ ពិតជា​មានការ​សាងសង់រំលោភ​ពិតប្រាកដមែន។ លោក​បាន​ណែនាំ​ឲ្យម្ចាស់​សំណង់រុះរើ​របង​ដែល​សាងសង់រំលោភ​ចូលដីចំណីឆ្នេរប្រមាណជាង ១២ ម៉ែត្រ។

លោកអភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់​ថា ការបញ្ជា​ឲ្យ​រុះរើសំណង់សង់​រំលោភចូលដីចំណីឆ្នេរនៅតំបន់ឆ្នេរសមុទ្រអង្កោលនេះ គឺដើម្បីកុំឲ្យមានការរិះគន់បន្តទៀត។

យ៉ាងណា​មិញ​បើ​តាមលោកអភិបាល​ស្រុក ម្ចាស់​សំណង់​បានសំណូមពរពន្យារពេលក្នុងការ​រុះរើរបង​ និងស្នើ​​សុំឲ្យអាជ្ញាធររក្សាចំណែក​ដីកម្មសិទ្ធិស្របច្បាប់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម