Connect with us

ព័ត៌មានជាតិ

ប្រាសាទកោះកេរ មានលទ្ធភាពខ្ពស់បញ្ចូលជាសម្បត្តិបេតិក​ភណ្ឌពិភពលោក

បានផុស

នៅ

កម្ពុជាបានរៀបចំឯកសារដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបានដាក់ជូនគណៈកម្មាធិការ​បេតិកភណ្ឌពិភពលោកពិនិត្យកាលពីចុងខែមករាទៅនេះរួចរាល់ហើយ។ គណៈកម្មាធិការបានយល់ព្រមទទួលឯកសារស្នើនោះ មានបានន័យថាឯកសារមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកអាជ្ញាធរព្រះវិហារ លោក គង់ ពុទ្ធិការ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា តាមការវាយតម្លៃរបស់អ្នកជំនាញការអន្តរជាតិមើលឃើញថា កម្ពុជាមានសង្ឃឹមថា ប្រាសាទកោះកេរ នឹងអាចដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយសារការស្នើសុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងលក្ខណៈលេចធ្លោររបស់ប្រាសាទជាសាកល ទាំងការការពាររមណីដ្ឋាន ចំណែកឯកសារស្នើសុំក៏រៀបចំបានត្រឹមត្រូវ។

លោក គង់ ពុទ្ធិការ មានប្រសាសន៍ថា៖ “បច្ចុប្បន្នកម្ពុជាគ្រាន់តែរង់ចាំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកពិនិត្យ និងទាក់ទងមកខាងកម្ពុជាវិញ ប្រសិនឯកសារនៅខ្វះខាត ឬមានចម្ងល់អ្វីបន្ថែម។

តាមកម្មវិធីរបស់គណៈកម្មការ គឺនៅកំឡុងខែមីនា គេអាចនឹងផ្ញើសំណួរមកកម្ពុជាយើងវិញ ហើយនៅរង្វង់ខែកញ្ញា គេនឹងបញ្ជូនអ្នកជំនាញការមកពិនិត្យទីតាំងប្រសាទជាក់ស្ដែង ដើម្បីវាយតម្លៃថាយើងបានសរសេរឯកសារ និងទីតាំងជាក់ស្ដែងត្រូវគ្នាដែរ ឬទេ។”

លោកបន្តថា ករណីអ្នកជំនាញបានមកពិនិត្យទីតាំងផ្ទាល់នៅខែកញ្ញានោះហើយ គេនឹងរៀបចំរបាយការណ៍ពីការវាយតម្លៃទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក រួចទើបគណៈកម្មាធិការការស្នើសុំដាក់ក្នុងរបៀបវារៈអង្គប្រជុំធំនៅឆ្នាំក្រោយ ខែមិថុនា ឆ្នាំ២០២២ ដើម្បីវាយតម្លៃសម្រេច។

លោក គង់ ពុទ្ធិការ មានលើកឡើងថា៖ “ដូចនេះសង្ឃឹមថា ប្រសិនបើ វិបត្តិកូវីដ-១៩ បានធូរស្រាលឡើងវិញ នោះអ្វីៗនឹងអនុវត្តតាមកម្មវិធីគ្រោងទុកនោះ  ប៉ុន្តែគណៈកម្មាធិការមិនអាចបញ្ជូនអ្នកជំនាញមកកម្ពុជាផ្ទាល់បានទេ យើងក៏មិនទាន់ដឹងថា គេនឹងអនុវត្តបែបណាវិញនោះទេ។”

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក បញ្ជូនអ្នកជំនាញចុះពិនិត្យទីតាំងប្រាសាទផ្ទាល់ ហើយពួកគេនឹងផ្តល់ដំបូន្មានបន្ថែម ដោយកម្ពុជានឹងពិភាក្សាបន្តនៅពេលនោះ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “ប្រាសាទកោះកេរត្រូវបានស្នើជាសម្បត្តិបេតិកភណ្ឌពិភពលោកព្រោះវាមានតម្លៃជាសកល ព្រមទាំងដើម្បីបង្ហាញវប្បធម៌ខ្មែរ ហើយវានឹងផ្តល់ផលប្រយោជន៍ដល់គោលដៅអភិរក្សប្រាសាទ និងទាក់ទាញភ្ញៀវទេសចរ។”

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានឱ្យដឹងថា នៅឆ្នាំ ២០០៤ រដ្ឋាភិបាលបានកំណត់តំបន់ប្រាសាទកោះកេរចំនួន ៨.១០០ ហិកតា។ ក្រោយមកអ្នកជំនាញអន្តរជាតិដែលបានជួយរៀបចំពាក្យសុំបេតិកភណ្ឌបានពិនិត្យមើលសក្តានុពលនៃរមណីយដ្ឋាន បានស្នើសុំឱ្យរដ្ឋាភិបាលចេញក្រឹត្យថ្មី ដោយកំណត់តំបន់ប្រាសាទទំហំ ៨.៧០០ ហិកតា។

សូមជម្រាបថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៤៩ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។

កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី «ឆោកគគ៌្យរ» របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៤ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៥ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៦ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម