Connect with us

ជីវិតកម្សាន្ដ

ណុប បាយ៉ារិទ្ធ ចាត់ទុកអ្នកសិល្បៈជោគជ័យមិន មែនពឹងតែសមត្ថភាពមួយមុខ ត្រូវមានធាតុផ្សំ

បានផុស

នៅ

ក្នុង​នាម​តារា​ចម្រៀង​រៀម​ច្បង​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​វិស័យ​សិល្បៈ​ជា​យូរ​ឆ្នាំ​ ​លោក ណុប បាយ៉ារិទ្ធ បាន​ចេញ​មុខ​មក​ចែក​រំលែក​នូវ​បទពិសោធន៍ ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដែល​លោក​មាន​ និង​ធ្លាប់​ឆ្លង​កាត់​នា​ពេល​កន្លង​មក ថា​តើ​ត្រូវ​មាន​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ជោគ​ជ័យ លើ​វិថី​មួយ​នេះ​បាន​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​ជើង​ចាស់​លោក  ណុប បាយ៉ារិទ្ធ ពន្យល់​ថា សម្រាប់​អ្នក​សិល្បៈ​ដែល​អាច​ជោគជ័យ​មិនមែន​ពឹង​តែ​លើ​សមត្ថភាព​មួយ​មុខ​ទេ តែ​ក៏​ត្រូវ​មាន​ធាតុផ្សំ​នៅ​ក្នុង​ខ្លួន​ជា​ច្រើន​ទៀត។ ក្នុង​ន័យ​នេះ សម្រាប់​អ្នក​សិល្បៈ​ដែល​មាន​សមត្ថភាព​ហើយ ​ក៏​ត្រូវ​ពឹង​ផ្នែក​លើ​អត្តចរិត អាកប្បកិរិយា មារយាទ​ល្អ ដើរ​ទន្ទឹម​គ្នា។

លោក ណុប បាយ៉ារិទ្ធ សង្កត់​ធ្ងន់​ថា អ្នក​សិល្បៈ​ជោគជ័យ​មិនមែន​ពឹង​តែ​សមត្ថភាព​ក្នុង​ខ្លួន​មួយ​មុខ​​ទេ​​ ត្រូវ​តែ​ជា​អ្នក​សិល្បៈ​ដែល​មាន​អត្តចរិត​ល្អ ចរិត​ឫកពា មិន​ក្អេងក្អាង​ អព្យាក្រឹត​ក្នុង​ខ្លួន មាន​គុណធម៌​ មាន​សីលធម៌ ឲ្យ​តម្លៃ​អ្នក​ដ៏​​ទៃ​ គ្មាន​ភាព​ច្រណែន​ឈ្នានីស មិន​មោទនភាព​លើ​ខ្លួនឯង​ជ្រុល​ មិន​មាន​ជំងឺ​តួឯក​និយម ឬ​លួច​ធ្វើ​តែ​រឿង​អាក្រក់​ពី​ក្រោយ​ខ្នង​គេ​ឯង​ទេ​”។

លោក បាយ៉ារិទ្ធ បាន​បញ្ជាក់​ថា​ ដាច់​ខាត​មិនមែន​ចង់​បាន​ខ្ពស់​ ហើយ​ជាន់​អ្នក​ដទៃ​ដើម្បី​តែ​ខ្លួន​ឯង​បាន​ខ្ពស់​ រក​វិធី​វាស​ គេ​វាស​ឯង ​ឲ្យ​ខ្ទាត​អស់​ទុក​តែ​ខ្លួន​ឯង ដើម្បី​ខ្លួន​ឯង​ល្អ​លើស​គេ គឺ​បាប​ខ្លាំង​ណាស់។ ពិសេស ត្រចៀក និង​ភ្នែក​ស្ដាប់​ហើយ​ត្រូវ​តែ​មើល ឯ​ខួរ​ក្បាល​ត្រូវ​ចេះ​គិត​ហើយ​ខ្លួន​ឯង​កុំ​ប្រឌិត​ បង្កើត​រឿង​ឲ្យ​ fansខ្លួន​ឯង​ដើរ​ច្រណែន​ស្អប់​អ្នក​ផ្សេង ពិសេស​ខ្លួន​ឯង​កុំ​ពូ​កែDramaនិពន្ធ​រឿង​ខ្លួន​ឯង​ទៅ​អុជ​អាល fans ឲ្យ​ដើរ​ស្អប់​អ្នក​នេះ ស្អប់​អ្នក​នោះ​ដើរ​ខមិន​ដៀមដាម​ លែបខាយ​ អ្នកនេះ អ្នកនោះ ធ្វើ​ខ្លួន​ជា​​ជនរងគ្រោះ គេ​មិន​រាប់រក គេ​ឈ្លើយ​ដាក់ គេ​លេង​ចរិត​ដាក់ គេ​មើលងាយ គេ​ច្រណែន គេ​ដៀមដាម គេ​ចេះ​ គេ​ចុះ ចោទ​គេ​គ្រប់​ រឿង​បង្កើត​រឿង​អាក្រក់​ដាក់​ឲ្យ​គេ ​នោះ​ឡើយ​។

លោក ណុប បាយ៉ារិទ្ធ និយាយ​ថា «យើង​ប្រៀប​បាន​ឪពុកម្ដាយ fans ប្រៀប​ដូច​កូន កូន​មិន​ល្អ​ព្រោះ​ឪពុកម្ដាយ មិន​ប្រៀនប្រដៅ​កុំ​ចាំ​ដល់​គេ​ហៅ​កូន​អត់​ពូជ​ទើប​ចេះ​ភ្ញាក់​ខ្លួន ឬ​ខឹង​​គេ​ថែម​ទៀត​ ត្រង់​ហ្នឹង​មួយ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ កុហក​គេ​ថ្ងៃ​នេះ​បាន តែ​មិន​អាច​កុហក​គេ​បាន​មួយ​ជីវិត​ទេ ថ្ងៃ​មួយ​ដែល​គេ​ដឹង​អ្នក​នឹង​សាប​ដូច​ទឹក​ទន្លេ​ ព្រោះ​គ្រប់​យ៉ាង​គេ​គង់​តែ​ដឹង ដឹង​គ្មាន​ចន្លោះ​មួយ​រឿង​គ្រាន់​តែ​គេ ធ្វើ​មិន​ដឹង​ឲ្យ​អ្នក​គិត​ថា​គេ​ល្ងង់​ ភ្លើ​ ទាំង​ដែល​កាល​ពិត​គេ​ចាំ​មើល​ថា​អ្នក​ធ្វើអី​បន្ត​ទៀត​ដើម្បី​សន្សំ​បាប​​ដែល​ខ្លួន​ឯង​សាង»

លោក​និយាយ​​ថា​សម្រាប់ «ខ្ញុំ​ fansខ្ញុំ​ផ្ទាល់​ Retchខ្ញុំ​និយាយ​ប្រាប់​គាត់​តែ​ម្ដង​ៗ​ទេ​ សូម​កុំ​ទៅ​តតាំង​និង​អ្នក​ណា​ជួស​​បង កុំ​ទាមទារ​អ្វី​មួយ​ជួស​បង កុំ​ទៅ​សាង​បញ្ហា​ជា​មួយ​អ្នក​ណា ឌឺ​ដង ឬ​ផ្លែផ្កា ព្រោះ​ទង្វើ​យើង​ធ្វើ​ស​បង្ហាញ​ពី​ចរិត​យើង និង អាច​ឲ្យ​គេ​ដៀល​​ដល់​បង​ ប្រសិន​បើ​ប្អូន​ៗ​ធ្វើអ្វី​និយាយ​អ្វី​មិន​ល្អ។ គ្រប់​យ៉ាង​កើត ពី​យើង​ជា Idolគេ​ប្រៀប​បាន​ជា​គ្រូ​ ជា​ឪពុកម្ដាយ ប្រៀន​ប្រដៅ​កូន​ឲ្យ​ល្អ​កូន និង​ដោយ​គន្លង​ធម៌​​ បង្រៀន​កូន​ឲ្យ​ខូច ​កូន​និង​ខូច» ។

ជា​​មួយ​គ្នា​នោះ​លោក ណុប បាយ៉ារិទ្ធ បាន​ផ្ដាំ​ដល់​អ្នក​គាំទ្រ​របស់​លោក​ថា ប្រសិន​បើ​ពួក​គេ​ធ្វើ​រឿង​ដែល​ល្អ​ៗ នោះ​ នឹង​នាំ​កិត្តិយស​សម្រាប់​ខ្លួន​ក៏​ដូច​រូប​លោក​ ព្រោះ​អំពើ​ល្អ​ គឺ​មិន​សាប​​សូន្យ​ទេ។លោក​ចាត់​ទុក​ថា fansបែប​នេះ​ហៅ​ថា fansគុណភាព៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២០ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៩ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម